ជាតិ
អត្ថបទពាណិជ្ជកម្ម
មាន​ខ្សែភាពយន្ត​ភាគ​បុរាណ​ខ្មែរ​ខ្នាត​ធំៗ​ដល់​ទៅ​៥​រឿង ដែល​នឹង​ចាក់ផ្សាយ​ក្នុងពេល​ឆាប់ៗ​នេះ​!
23, Oct 2020 , 3:05 pm        
រូបភាព
​អត្ថបទ​៖ CTN TV Drama
 
​តាំងពី​ការកកើត​ដំបូង រហូតមកដល់​សព្វថ្ងៃ​នេះ ស្ថានីយទូរទស្សន៍ CTN បាន​នាំមក​នូវ​ខ្សែភាពយន្ត​ភាគ​ខ្មែរ​រាប់រយ​រឿង ប្រកបដោយ​គុណភាព​ជា​ចម្បង ដែល​នេះ​ជា​ឆន្ទៈ​មួយ ដ៏​ធំ ក្នុងការ​ចូលរួមចំណែក​គាំទ្រ លើកស្ទួយ​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ ដើម្បី​ទទួលបាន​ភាពល្បីល្បាញ និង​ការគាំទ្រ​ពី​ទស្សនិកជន​។​
 
​នៅពេលនេះ CTN ក៏​នៅតែ​បន្ត​នូវ​ឆន្ទៈ​មួយ​នេះ ដោយ​កំពុងតែ​ផលិត​នូវ​រឿង​ភាគ​ខ្មែរ​ថ្មីៗ​ជាច្រើន មិន​ថា​សម័យ​បច្ចុប្បន្ន ឬ​បុរាណ ក្នុងនោះ​គ្រាន់តែ​ភាពយន្ត​ភាគ​បែប​បុរាណ​មាន​ដល់​ទៅ ៥​រឿង​ដូចជា​៖
 
- រឿង​ភាគ​បុរាណ​ខ្មែរ "​អធិដ្ឋាន​ស្នេហ៍​"
- រឿង​ភាគ​បុរាណ​ខ្មែរ​សម័យ​លង្វែក "​នគរ​មាស​"
- រឿង​ភាគ​ខ្មែរ​សម័យ​អាណានិគម​បារាំង "​និស្ស័យ​ស្នេហ៍​បេះដូង​៤"
- រឿង​ភាគ​ព្រេង​និទាន​បុរាណ​ខ្មែរ "​ដើមរ​លួសមាស​"
- រឿង​ភាគ​ព្រេង​និទាន​បុរាណ​ខ្មែរ "​នាង​កែវ​មុខសេះ​"​។​


 
​ភាពយន្ត​ភាគ​ខ្មែរ​ខ្នាត​ធំ​ទាំងអស់នេះ នឹងត្រូវ​ផលិតឡើង ក្រោម​ស្នាដៃ​កូន​ខ្មែរ​សុទ្ធសាធ មិន​ថា​ទាំង​ការដឹកនាំ ផលិត និពន្ធ ការថត យក​សំឡេង​ពិតៗ​មិន​បញ្ចូល ជាមួយ​ទីតាំង​ស្អាតៗ​ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​គឺជា​ការផលិត ដើម្បី​ទទួលបាន​នូវ​គុណភាព​ខ្ពស់​ប្រកបដោយ​ឆន្ទៈ​ខ្ពស់ ក្នុងការ​នាំយក​នូវ​ភាពយន្ត​ភាគ​ខ្មែរ​ល្អៗ ជូន​បងប្អូន​ទស្សនិកជន​ទស្សនា​កម្សាន្ត​។​
​ក្នុងនោះ វត្តមាន​តារា​សម្តែង​ថ្មីៗ​ជាច្រើន បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​បញ្ចេញ​សមត្ថភាព​ដំបូង​របស់ខ្លួន រួមជាមួយ​នឹង​តារា​សម្តែង​ជើងចាស់​ជាច្រើន ធ្វើយ៉ាងណា​ឱ្យ​សក្តិសម​ជាមួយនឹង​សាច់រឿង​ទាំងអស់នេះ​។ តួយ៉ាង​មានដូចជា កញ្ញា ប៉ុន សុ​រ៉ាវ​ត្តី (Miss Planet Cambodia) លោក សេង មង្គល , កញ្ញា សាន កុសុមៈ​, លោក នរាយ ប្រិមប្រិយ៍​, កញ្ញា តារា លោក ធៀន​, លោក យិន    វុត្ថា (​ពូ​យ៉ុង​) , អ្នកនាង   ស ច័ន្ទ​ដា​នី  (​មីង​ខី​) , និង​តារា​សម្តែង​ក្មេង​ចាស់​ប្រុស​ស្រី​ជាច្រើនរូប​ទៀត​។​
​សូម​រង់ចាំ​តាមដាន​ទស្សនា នូវ​ខ្សែភាពយន្ត​ភាគ​ខ្មែរ​ទាំងអស់នេះ នៅ​ចុងឆ្នាំ​២០២០ និង​ដើមឆ្នាំ​២០២១ ដោយ​ទស្សនិកជន​អាច​តាមដាន​នូវ​ព័ត៌មាន​ផ្សេងៗ​តាមរយៈ Facebook Page  CTN TV Drama៕
















 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com