ជាតិ
អត្ថបទពាណិជ្ជកម្ម
កុំភ្លេចទស្សនាកម្មវិធីសម្ពោធស្មាតហ្វូន vivo V20 ដែលមានកាមេរ៉ាមុខដ៏អស្ចារ្យ នារាត្រីនេះ!
24, Oct 2020 , 1:55 pm        
រូបភាព
ដោយ: ថ្មីៗ
ជាមួយនឹងការប្តេជ្ញាចិត្តនៅក្នុងការនាំយកនូវភាពរីករាយជាច្រើនតាមរយៈអ្វីដែលបានកើតឡើងគ្រប់ពេលវេលានៅក្នុងជីវិតរស់នៅប្រចាំថ្ងៃនោះ ក្រុមហ៊ុនបច្ចេកវិទ្យា vivo ក៏ប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនលំដាប់ប្រណិត flagship របស់ខ្លួនដែលមានឈ្មោះហៅថា V20 series ដែលផ្តល់នូវសមត្ថភាពខ្លាំងក្នុងការថតរូបភាព selfie បានច្បាស់ និងអស្ចារ្យបំផុតទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេថែមទៀត។ ស្មាតហ្វូន vivo V20 នេះគឺមានកាមេរ៉ាខាងមុខទំហំ 44MP Eye Autofocus ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការថតរូបភាព portraits ស្រស់ស្អាតជាមួយនឹងពណ៌ពន្លឺច្បាស់ និងទាក់ទាញបំផុត។
 
កាមេរ៉ាមុខរបស់ស្មាតហ្វូន V20 នេះមានទំហំ 44MP Super Definition ដែលអាចធ្វើការថតរូបភាពបានច្បាស់និងអនុញ្ញាតអោយមានការ zoom បានយ៉ាងស្រស់ស្អាតថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា vivo ផ្តល់នូវបទពិសោធន៍នៃការថតរូបភាពកាន់តែអស្ចារ្យជាមួយនឹងបច្ចេកវិទ្យាថ្មីៗនៃកាមេរ៉ាខាងមុខ និងការបង្ហាញនូវបច្ចេកវិទ្យាច្នៃប្រឌិតជាច្រើនបន្ថែមទៀតសម្រាប់ស្មាតហ្វូនត្រកូល V series ចុងក្រោយបំផុតនេះ។


 
កម្រិតភាពច្បាស់ និងការផ្តោតកាន់តែអស្ចារ្យ
សម្រាប់ភ្នែកកាមេរ៉ារបស់ស្មាតហ្វូន V20 គឺជាប្រភេទ Eye Autofocus ដែលអាចធ្វើការថតរូបភាពច្បាស់ និងស្រស់ស្អាតមែនទែន។ សម្រាប់ Eye Autofocus នេះអាចធ្វើការតាមដានទៅលើចលនាចម្លាស់ទី ឬអ្វីដែលពួកគេបង្ហាញបានយ៉ាងរលូន។ បច្ចេកវិទ្យាស្នូលនេះគឺពិតជាសំខាន់ខ្លាំងណាស់ជាពិសេសនៅក្នុងពេលដែលអ្នកធ្វើការថតរូបភាព selfies ដែលមានចលនានោះ។ 
 
សម្រាប់ Eye Autofocus អាចធ្វើការចាប់យក និងផ្តោតទៅលើចលនានេះបានយ៉ាងល្អ ហើយវាក៏អាចថតរូបភាពច្បាស់មិនថាទីជិត និងទីឆ្ងាយថែមទៀតផង។ ជាមួយនឹងមុខងារកម្រិតខ្ពស់នោះ អ្នកប្រើប្រាស់ជាច្រើនមិនចាំបាច់សម្លឹងមើលទៅលើកាមេរ៉ានៅក្នុងពេលថតរូបភាព selfies នេះ ហើយវាក៏អាចថតរូបភាពស្រស់ស្អាតបានយ៉ាងស្រស់ស្អាត និងងាយស្រួលបំផុតនៅក្នុងការថត។


 
ស្មាតហ្វូន V20 នេះគឺមានការពង្រឹងទៅលើបច្ចេកវិទ្យា AI low-light portrait algorithm – Super Night Selfie ដែលអាចធ្វើការថតរូបភាពផ្ទៃមុខបានភ្លឺច្បាស់ និងការថតរូបភាព portraits បានយ៉ាងស្រស់ស្អាតនៅក្នុងពេលដែលមានពន្លឺតិចថែមទៀត។ វាក៏មានមុខងារ Selfie Softlight Band ដែលផ្តល់នូវពណ៌យ៉ាងល្អឥតខ្ចោះ និងស្បែកដែលមានលក្ខណៈជាធម្មជាតិពិតៗថែមទៀតតាមរយៈការកែប្រែទៅលើពន្លឺ ambient light នេះ។ វាក៏អនុញ្ញាតអោយអ្នកប្រើប្រាស់អាចថតរូបភាព selfiesនៅក្នុងលក្ខខណ្ឌពន្លឺតិច ឬពេលយប់បានថែមទៀតផងជាមួយនឹងស្មាតហ្វូន V20 នេះ។
 
អ្នកប្រើប្រាស់ជាច្រើនមិនចាំបាច់មានការព្រួយបារម្ភនោះទេនៅក្នុងការថតរូបភាព និងវីដេអូ selfie របស់ស្មាតហ្វូន V20 series ជាមួយនឹងមុខងារថ្មីហៅថា Steadiface Selfie Video, Slo-Mo Selfie Video និង 4K Selfie Video ដែលផ្តល់នូវឱកាសអោយលោកអ្នកអាចធ្វើការថតរូបភាព selfie ជាវីដេអូបានយ៉ាងល្អឥតខ្ចោះថែមទៀត។ 
សម្រាប់មុខងារ Slo-Mo Selfie នេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចថតវីដេអូ selfie ប្រកបដោយភាពច្នៃប្រឌិតខ្ពស់កាន់តែងាយស្រួលជាមួយនឹងការបញ្ជាចេញពីចុងម្រាមដៃរបស់អ្នកតែប៉ុណ្ណោះ។ វាក៏មានមុខងារ 4K Selfie Video ដែលអាចធ្វើការកែប្រែទៅលើវីដេអូនេះនៅក្នុងកម្រិតភាពច្បាស់ដល់ទៅ 4K ថែមទៀត។
 
នៅក្នុងការនាំយកនូវការបង្ហាញអំពីសមត្ថភាពដ៏អស្ចារ្យរបស់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូន V20 series នេះ ក្រុមហ៊ុន vivoក៏នាំយកនូវកម្មវិធីមួយដែលមានឈ្មោះហៅថា #BackCamFrontCam ដែលអ្នកប្រើប្រាស់អាចប្រកួតប្រជែងគ្នាក្នុងការថតរូបភាពតាមរយៈកាមេរ៉ាខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន V20 មានកម្រាស់ត្រឹមតែ 7.38mm ។ វាពិតជាស្តើងមែនទែនក្នុងការប្រើប្រាស់ និងទម្ងន់ស្រាលងាយស្រួលកាន់នៅក្នុងដៃថែមទៀតផង។
 
ហើយមួយវិញទៀតសម្រាប់ការបើកសម្ពោធស្មាតហ្វូន vivo V20 នៅរសៀលនេះនឹងមានវត្ថមានចូលរួមពីសំណាក់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា ដែលតំណាងឲ្យទូរស័ព្ទ vivo គឺលោក ព្រាប សុវត្ថិ ។ 
 
នៅក្នុងកម្មវិធីនេះផងដែរ ក៏នឹងមានការចូលរួមពីតំណាងតារា KOL លោករៀនថត (ពូជ្រួញ) អ្នកជំនាញផ្នែកបច្ចេកវិទ្យា លោក ឈិនឈឿន លោក Yaro និងកញ្ញាដាដាវ ផងដែរ។  មិនតែប៉ុណ្ណោះព្រមទាំងការចូលរួមពីសំណាក់ភ្ញាវកិត្តិយសពីររូបទៀត គឺលោក John Sey ដែលជាអ្នក Review ទៅលើផ្នែកបច្ចេកវិទ្យានិងលោក PrivatePlork Gaming ដែរជាអ្នកជំនាញក្នុងវិស័យហ្គេមបែបតិចណូឡូជី។
 
សម្រាប់កម្មវិធីសម្ពោធស្មាតហ្វូន vivo V20 នេះនឹងធ្វើការ  Live ផ្ទាល់ចេញពីផេកផ្លូវការ vivo នឹងទូរទស្សន៌រស្មីហង្សមាស HDTV #ចាប់ពីម៉ោង8PM_10PMយប់ នាថ្ងៃទី24 តុលា ឆ្នាំ2020 នេះផងដែរ។
ចំពោះទស្សនិកជនដែលបានចូលរួមទស្សនាផ្ទាល់ នៅលើទំព័រផេកផ្លូវការរបស់ vivo និងទូរទស្សន៌ហង្សមាស HDTV លោកអ្នកនឹងទទួលបានឱកាសឈ្នះ ស្មាតហ្វូន V20 ជាច្រើនរង្វាន់។
 

© រក្សាសិទ្ធិដោយ thmeythmey.com