COVID-19
អន្តរជាតិ
COVID-19 កូឡុំប៊ី ជាប្រទេសទី៨ដែលមានអ្នកកើតជាង១លាននាក់
25, Oct 2020 , 2:34 pm        
រូបភាព
ដោយ: ថ្មីៗ
កូឡុំប៊ី បានចូលក្នុងបញ្ជីជាមួយប្រទេសចំនួន៧ទៀត ដែលមានអ្នកកើតកូវីដ-១៩ លើស១លាននាក់ ខណៈពិភពលោកទាំងមូលឡើងដល់៤៣លានករណី ក្នុងនោះស្លាប់ជាង១.១៥លាននាក់ និងសះស្បើយជាង៣១លាននាក់។ នេះបើយោងតាមទិន្នន័យ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែតុលា។

 
កូឡុំប៊ី មានអ្នកឆ្លងដល់ជាង១លានករណី ដែលក្នុងនោះស្លាប់៣ម៉ឺននាក់ និងសះស្បើយជាង៩០ម៉ឺននាក់។ រីឯប្រទេសចំនួន៧ដែលមានអ្នកឆ្លងច្រើនជាងគេរួមមាន សហរដ្ឋអាមេរិក ៨.៨២លាននាក់, ឥណ្ឌា ៧.៨៦លាននាក់, ប្រេស៊ីល ៥.៣៨លាននាក់, រុស្ស៊ី ១.៤៩លាននាក់, អេស្ប៉ញ ១.១១លាននាក់, បារាំង ១.០៨លាននាក់ និងអាហ្សង់ទីន ១.០៨លាននាក់។
 
សហរដ្ឋអាមេរិក នៅតែមានអត្រាអ្នកស្លាប់ច្រើនជាងគេ ដោយមានដល់ទៅជាង២៣ម៉ឺននាក់ ខណៈប្រេស៊ីល មានជាង១៥ម៉ឺននាក់ ឥណ្ឌាជាង១១ម៉ឺននាក់ និងបន្ទាប់មកមានម៉ិកស៊ិក ចក្រភពអង់គ្លេស អ៊ីតាលី អេស្ប៉ាញ បារាំង ប៉េរូ អ៊ីរ៉ង់ កូឡុំប៊ី អាហ្សង់ទីន និងរុស្ស៊ី ដែលចំនួនចន្លោះពីជាង២ម៉ឺននាក់ ទៅជិត៩ម៉ឺននាក់។
 
ចិន ដែលផ្ទុះជំងឺនេះដំបូងគេស្ថិតក្នុងលេខរៀងទី៥៤លើករណីឆ្លងដែលមានជាង៨៥០០០ករណី ក្នុងនោះស្លាប់ជាង៤៦០០នាក់។ រីឯនៅអាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ី និងហ្វីលីពីន បន្តញាំញីខ្លាំង ខណៈមីយ៉ាន់ម៉ា ក៏បានកើនឡើងករណីយ៉ាងគំហុកផងដែរ៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com