ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រឆាំងវត្តមានទ័ពចិន សម្តេច ហ៊ុន សែន ព្រមានលោក ហូរ វ៉ាន់ ថា ឈប់បានឈប់ទៅ
26, Oct 2020 , 8:52 am        
រូបភាព
ដោយ: ថ្មីៗ
នាពិធីបើកការដ្ឋានស្ពាន​នៅ​កោះនរា នៅព្រឹក​ថ្ងៃចន្ទ ទី​២៦ ខែតុលា នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​លោក ហូរ វ៉ាន់ មន្ត្រីជាន់ខ្ពស់អតីត​ប្រឆាំង ចំៗ ឲ្យ​បញ្ឈប់​សកម្មភាព​ខ្លួន​លើចលនាប្រឆាំង​វត្តមាន​មូលដ្ឋានទ័ព​ចិន​នៅកម្ពុជា។



សម្តេចបាន​យកទូរសព្ទ ចាក់សំឡេង​ដែល​ត្រូវបានអះអាងជា​សំដី​របស់​លោក ហូរ វ៉ាន់ បញ្ជាក្រុម​បាតុករឲ្យនាំគ្នា​តវ៉ានៅ​មុខ​ស្ថានទូត​ចិន រួចបន្ត​ទៅ​ស្ថានទូត​អាមេរិក។ សម្តេច​ បាន​លើក​ឡើង​ថា វាជា​រឿង​សមហេតុផល ដែល​សមត្ថកិច្ច ចាប់កូន​ក្រុមឧទ្ទាម។

សម្តេចបាន​អះអាងថា សម្តេចធុញទ្រាន់នឹងការលើក​ឡើង​ដដែល​របស់ជន​បរទេស និងខ្មែរមួយចំនួន​ទាក់ទង​នឹងមូលដ្ឋានទ័ពចិននៅ​កម្ពុជា ដែល​តាមពិតគ្មានអ្វីទាល់តែសោះ។

«ឈប់បានឈប់ទៅ!»។ នេះជាការក្រើន​រំលឹក​របស់​សម្តេច ហ៊ុន សែន ទៅលោក ហូរ វ៉ាន់ ដែលជាអតីតតំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិ ហើយ​សម្តេចរំពឹងថា ភរិយា​របស់​លោក ហូរ វ៉ាន់ ដែលនៅភ្នំពេញ មិនមានអ្វីពាក់ព័ន្ធនឹង​ចលនាបាតុកម្មនោះឡើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com