អត្ថបទពាណិជ្ជកម្ម
ពិធី​ចុះកិច្ចសន្យា​រវាង​មន្ទីរពេទ្យ ដឹ ប្រេ​ស្ទី​ហ្ស៍ និង​ដៃគូ​ពាណិជ្ជកម្ម ក្នុងការ​ផ្ដល់ជូន​នូវ​«​សេវាកម្ម​យន្តហោះ​សង្គ្រោះបន្ទាន់​ទៅកាន់​ប្រទេស​សិង្ហ​បុរី​»
26, Oct 2020 , 10:34 am        
រូបភាព
​ភ្នំពេញ រសៀល​ថ្ងៃ​សុក្រ ទី​២៣ ខែតុលា ឆ្នាំ​២០២០៖ ពិធី​ចុះកិច្ចសន្យា ដៃគូ​ពាណិជ្ជកម្ម​រវាង​បី​ភាគី ក្នុងការ​ផ្ដល់ជូន​នូវ «​សេវាកម្ម​យន្តហោះ​សង្គ្រោះបន្ទាន់​ទៅកាន់​ប្រទេស​សិង្ហ​បុរី​» ដែល​បាន​ប្រព្រឹត្តទៅ នៅ នៅឯ​មន្ទីរពេទ្យ ដឹ ប្រេ​ស្ទី​ហ្ស៍ ។
 
​ពិធី​ចុះកិច្ចសន្យា ដៃគូ​ពាណិជ្ជ​កម្មនេះ ធ្វើឡើង​រវាង​៣​ភាគី គឺ​មន្ទីរពេទ្យ ដឹ ប្រេ​ស្ទី​ហ្ស៍ ជា​មន្ទីរពេទ្យ​ស្ដង់ដារ​អន្តរជាតិ​ថ្មី​មួយ​នៅ​កម្ពុជា ដែល​ទើប​បើក​ដំណើរការ​កាលពី​ចុងខែ​មិនា កន្លងមកនេះ ជាមួយនឹង VAAC និង Air Ambulance ។   
 
​មន្ទីរពេទ្យ ដឹ ប្រេ​ស្ទី​ហ្ស៍ បំពាក់​ដោយ​បរិក្ខា​ទំនើបៗ​ចុងក្រោយ និង​ប្រជុំ​ដោយ​វេជ្ជបណ្ឌិត​ជំនាញៗ មកពី​ប្រទេស​សិង្ហ​បុរី និង​ប្រទេស​បារាំង​ជាដើម ហើយក៏​ជា​មន្ទីរពេទ្យ ដែលមាន​ដៃគូ​ជាមួយ​មន្ទីរពេទ្យ​នានា​ក្នុងប្រទេស​សឹង្ហ​បុរី​ផងដែរ ។ 




 
​មណ្ឌល​វេជ្ជសាស្ត្រ ដេ​វ៉ាល់​ដា ដែលជា​មណ្ឌល​វេជ្ជសាស្ត្រ​ក្នុងស្រុក ដែលមាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ ផ្ដល់ជូន​អ្នកជំងឺ​នូវ​សេវា​សុខភាព​ជាច្រើន និង​សេវាកម្ម​យន្តហោះ​សង្គ្រោះបន្ទាន់ និង​យន្តហោះ​ឯកជន​លំដាប់​វី​អាយ​ភី VAAC ក្នុងការ​ផ្ដល់ជូន​អតិថិជន នូវ​ការធ្វើដំណើរ​ទៅ​ព្យាបាល​ជំងឺ​ធ្ងន់ៗ នៅ​មន្ទីរពេទ្យ​នានា ដែល​ខ្លួន​សហការ​នៅឯ​ក្រៅប្រទេស​។​
 
​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​នោះដែរ អគ្គនាយិកា ខែ​ក ខេមរ៉ា​ត ដែលជា​ស្ថាបនិក​សេវា​ហោះហើរ​បន្ទាន់ VAAC បាន​លើកឡើងថា​៖«​ការសហកា​គ្នា​នេះ ធ្វើឡើង​ដើម្បី​ជួយ​សម្រួល​ដល់​អ្នកជំងឺ និង​គ្រួសារ​អ្នកជំងឺ​ដែល​ស្វែងរក​សេវាកម្ម​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅឯ​ប្រទេស​សិង្ហ​បុរី ក្នុងករណី​ដែល​សេវាកម្ម​ទាំងនោះ មិនទាន់មាន​ក្នុងស្រុក ជាពិសេស​នៅពេល​អ្នកជំងឺ ស្ថិតក្នុង​ស្ថានភាព​ត្រូវ​សង្គ្រោះបន្ទាន់ ក្នុងពេលដែល​ពិភពលោក ក៏ដូចជា​ប្រទេស​កម្ពុជា​ផ្ទាល់ កំពុង​ជួបប្រទះ​នឹង​ជំងឺ​កូ​វីដ​-១៩» ។ 




 
VAAC ផ្ដល់ជូន​នូវ​សេវាកម្ម​យន្តហោះ​ពេទ្យ​សង្គ្រោះបន្ទាន់ និង​យន្តហោះ​ឯកជន ដែលមាន​បំពាក់​ដោយ​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗ ការហោះហើរ​ឆាប់រហ័ស​បំផុត ដោយមាន​គិលានុបដ្ឋាយិកា គ្រូពេទ្យ​ជំនាញ សម្រាប់​មើលថែរក្សា​អ្នកជំងឺ ក្នុងពេល​ធ្វើដំណើរ​លើ​យន្តហោះ និង​មាន​អ្នកបើកបរ​យ៉ាង​ស្ទាត់ជំនាញ ដែល​បាន​ឆ្លងកាត់​ការហ្វឹកហ្វឺន​បណ្ដុះបណ្ដាល​ច្បាស់លាស់ ដើម្បី​ធានា និង​ផ្ដល់​ទំនុកចិត្ត​ជូន​អតិថិជន​។​
 
​វេជ្ជ តាន់ ឥន្ទ​ដ្រា​វី​ណា នាយិកា​មណ្ឌល​វេជ្ជសាស្ត្រ ដេ​វ៉ាល់​ដា បានលើកឡើង ក្នុង​ពិធី​ចុះ​ហត្ថា​លេខា​ខាងលើ​ថា​៖«​យើងខ្ញុំ​បានរៀបចំ​សេវា​ថ្មី​នេះ ក្នុង​គោលបំណង​ជួយ​លើកកម្ពស់ គុណភាព​ព្យាបាល​សុ​ក្រិ​ត្យ​ភាព នៃ​រោគវិនិឆ្ឆ័យ អន្តរាគមន៍​វេជ្ជសាស្ត្រ និង​សល​សាស្ត្រ ឲ្យ​ទាន់ពេលវេលា​។ យើងខ្ញុំ​សម្រួល​ដល់​អ្នកជំងឺ ដើម្បី​ឲ្យ​គាត់​អាច​ស្វែងរក​សេវា​ព្យាបាល​ដែល​ត្រឹមត្រូវ និង​មានការ​ប្រឹក្សា​ច្បាស់លាស់​ជាមួយ​វេជ្ជបណ្ឌិត​ក្នុងស្រុក​ជាមុន ដើម្បី​ឈានទៅ​ជួប​ជាមួយ វេជ្ជបណ្ឌិត​ក្រៅប្រទេស​ច​គោលដៅ នៃ​ស្ថានភាព​ជំងឺ​ពិតប្រាកដ ក្នុង​អន្តរាគមន៍​វេជ្ជសាស្ត្រ និង​សល​សាស្ត្រ​មួយចំនួន​តូច ដែល​មិនទាន់​មាននៅ ក្នុងប្រទេស​កម្ពុជា​យើង​»​។​


 
​ជុំវិញ​ការលើកឡើង​ពី​គុណភាព​សុខាភិបាល​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ន លោក​បណ្ឌិត Christopher Tay ប្រធាន​មន្ទីរពេទ្យ ដឹ ប្រេ​ស្ទី​ហ្ស៍ បាន​មានប្រសាសន៍ថា​៖ «​ពលរដ្ឋ​កម្ពុជា លែង​បារម្ភ​ទៀត​ទៅ ព្រោះ​មន្ទីរពេទ្យ​កាន់តែច្រើន និង​វេជ្ជបណ្ឌិត​ជំនាញៗ​កាន់តែច្រើន បាន​ចូលមក​វិនិយោគ និង​ចូលរួមចំណែក​ក្មុង​វិស័យ​សុខាភិបាល​នេះ​។ ជាក់ស្តែង មន្ទីរពេទ្យ ដឹ ប្រេ​ស្ទី​ហ្ស៍ ស្ថិតនៅ​កណ្តាល​ក្រុងភ្នំពេញ  ផ្ដល់ជូន​នូវ​ការព្យាបាល ដែលមាន​គុណ​ភា​ខ្ពស់​ជាមួយ​តម្លៃ​សមរម្យ​ដោយ​ក្រុម​គិ​លា​នុប​ដ្ឋា និង​វេជ្ជបណ្ឌិត​ជំនាញៗ មកពី​ក្រៅប្រទេស​ស្របតាម​ស្ដង់ដា​សឹង្ហ​បុរី​»​។ 
VAAC គឺជា​សេវា​មួយ ដែល​ដំណើរការឡើង​ប្រកបដោយ​ស្តង់ដារ​មួយ មានការ​កំណត់​តម្លៃ​ថេរ និង​ច្បាស់លាស់ រួមជាមួយ​ការសហការ​ជាមួយ​ក្រុមហ៊ុន Air Ambulance ដើម្បី​សម្រួល​ដល់​អតិថិជន ក្នុងការ​ចំណាយ​ឲ្យ​បាន​ត្រឹមត្រូវ ក្នុងពេល​ជួប​គ្រា​លំបាក​។ ការផ្តល់ជូន​សេវា​នេះ ក្នុង​រយៈពេល​៧​ថ្ងៃ ក្នុង​មួយ​សប្តាហ៍ និង​២៤​ម៉ោង​ក្នុង​មួយថ្ងៃ​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com