អត្ថបទពាណិជ្ជកម្ម
ផ្សារ​ទំនើប​លំដាប់​ខ្ពស់​ដែលមាន​កម្ពស់ ៤​ជាន់ View Park Mall នឹងមាន​វត្ត​មាននៅ​តំបន់​ដ៏​មមាញឹក និង​ជា​បេះដូង​នៃ​ទីក្រុង​ភ្នំពេញ​
26, Oct 2020 , 11:08 am        
រូបភាព
​ភ្នំពេញ ថ្ងៃ​ចន្ទ ទី​២៦ ខែតុលា ឆ្នាំ​២០២០ ៖ នៅ​ដើមឆ្នាំ​២០២១ ខាងមុខនេះ អ្នករស់នៅ​ទីក្រុង​ភ្នំពេញ នឹងមាន​ជម្រើស​ទិញ​ទំនិញ​មួយ​បន្ថែមទៀត​ជាមួយ នឹង​ការបើក​សម្ពោធ​ជា​ផ្លូវការ នៃ​ផ្សារ​ទំនើប View Park Mall ។ ផ្សារ​ទំនើប​បួន​ជាន់​ដ៏​ស្រស់ស្អាត​នេះ មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​បឹងកក់ ជាមួយ​ការផ្តល់ជូន​អតិ​ជន​នូវ​ម៉ាក​យីហោ​ល្បីៗ​ជាច្រើន​ប្រភេទ​ដូចជា អាហារ និង​ភេសជ្ជៈ ការិយាល័យ និង​Sky Bar ដែល​កំពុងមាន​ភាព​ពេញនិយម​ជាខ្លាំង ទាំង​សំណាក់​ក្នុងប្រទេស និង​ក្រៅប្រទេស​។ View Park Mall ត្រូវបាន​សាងសង់ឡើង ដោយ​ក្រុមហ៊ុន PAKZONE Property Management Co., Ltd នឹងត្រូវ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន C-Herald Property Service Co., Ltd ដែលជា​ក្រុមហ៊ុន​ដែលមាន បទពិសោធន៍​ជាង​១៣ ឆ្នាំ​ក្នុងការ​គ្រប់គ្រង​ផ្សារ​ទំនើប ការិយាល័យ​ធ្វើការ អា​ផាត​មិន និង​ខុន​ដូ​ជាដើម​។
 

​ផ្សារ​ទំនើប​នេះ មាន​ទំហំ​សម្រាប់​ជួល​ជាង ៩ ០០០ ម៉ែត្រការ៉េ​។ មកដល់​ពេលបច្ចុប្បន្ន​នេះ គឺ​ទទួល​បានការ​កក់​នៃ​ការជួល ៨០% ហើយ ដែល​ទីតាំង​ជួល​ទាំងអស់នេះ ស្ថិតនៅ​ជិត​ផ្ទះ​វីឡា សណ្ឋាគារ សាលារៀន កន្លែង​លេង​កីឡា និង​ផ្សារ​ទំនើប​ពីរ​ផ្សេងទៀត នៅឯ​កណ្ដាល​នៃ​ទីក្រុង​ភ្នំពេញ ដែលជា​តំបន់​មមាញឹក និង​មាន​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​។ ជាមួយនឹង​ការសាងសង់​ផ្លូវ​ក្រាល​ក្រួស​ថ្មី នៅក្នុង​តំបន់​នេះ អតិថិជន​អាចធ្វើ​ដំណើរ​យ៉ាង​ងាយស្រួល ទៅកាន់​ផ្សារ​ទំនើប View Park Mall ពី​គ្រប់ផ្នែក​ទាំងអស់ នៃ​រាជធានី​ភ្នំពេញ រួមទាំង​ការ​ឆ្ពោះទៅ​តំបន់​ទួលគោក និង​តំបន់​ពាណិជ្ជកម្ម ជាច្រើន​ទៀតផង​ដែរ​។ នៅ​ឆ្នាំ​២០២២ សម្ព័ន្ធ​សណ្ឋាគារ (chain hotel) Hilton ដែលមាន​កេរ្តិ៍ឈ្មោះ ល្បី​រន្ទឺ​នៅលើ​ពិភពលោក នឹង​បើក​ដំណើរការ​សាខា​ដំបូង​របស់ខ្លួន នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ទីតាំង​តែ​ប៉ុន្មាន​ជំហាន​ប៉ុណ្ណោះ ពី​ផ្សារ​ទំនើប​នេះ​។​




 
​លោក ឡេង ធន់ ប្រធាន​ក្រុមហ៊ុន PAKZONE Property Management Co., Ltd បាន​មានប្រសាសន៍ថា​៖ «​យើង​ពិត​ជាមាន​ភាពសប្បាយ​រីករាយ ចំពោះ​ទីតាំង​មួយ​នេះ​»​។  លោក​បាន​បន្តទៀតថា​៖ «​បច្ចុប្បន្ន View Park Mall គឺ​ស្ទើរតែ​ទទួលបាន​ការជួល​ទាំងស្រុង ពី​ដៃគូ​ពាណិជ្ជកម្ម ពីព្រោះ​ពួកគេ​បាន​មើលឃើញ​ពី​សារៈសំខាន់ នៃ​ទីតាំង​ភូមិសាស្ត្រ​ដ៏​លេចធ្លោ របស់​ផ្សារ​ទំនើប​របស់​យើង នៅក្នុង​រាជធានី​ភ្នំពេញ​។ អ្វីដែល​ផ្សារ​ទំនើប​ផ្តល់ជូន​នោះ គឺជា បទពិសោធន៍​ដ៏​អស្ចារ្យ ក្នុង​ការទិញ​ទំនិញ និង​ការបរិភោគ​អាហារ ដោយមាន​ចំណតរថយន្ត​ធំ​ទូលាយ​។ មិនតែប៉ុណ្ណោះ​ចរាចរណ៍​ទៅវិញទៅមក ក៏មាន​ភាព​មមាញឹក និង​ឥតឈប់ឈរ ជាពិសេស នៅ​ថ្ងៃ​ចុង​សប្តាហ៍ នៅពេលដែល​មនុស្ស​មាន​ការសម្រាកលំហែ​កាយ ជាមួយ​គ្រួសារ និង​មិត្តភក្តិ​។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប៉ុន្មាន​ខែ​ខាងមុខ​ទៀត ការជួល​នឹង​ពេញ បាន​១០០​ភាគរយ ពី​ម៉ាក​យីហោ​ផ្សេងៗ​ទៀត​។ យើង​ប្តេជ្ញាចិត្ត ផ្តល់ជូន​អតិថិជន​នូវ បទពិសោធន៍​ទិញ ទំនិញ​ដ៏​រីករាយ និង​មាន​ផាសុកភាព​ខ្ពស់បំផុត ដែល​មិនអាច​បំភ្លេចបាន​»​។​


 
​បន្ថែម​ពីបទ​ពិសោធន៍​នៃ​ការទិញ​ទំនិញ​ដ៏​រីករាយ ភ្ញៀវ​ទាំងអស់ ក៏​អាច​រីករាយ​ទស្សនា​ជាមួយនឹង​ការ​រចនា របស់​ផ្សារ​ទំនើប View Park Mall បែប​មេត្រី​បរិស្ថាន (eco-friendly) ផងដែរ​។ ផ្សារ​ទំនើប​នេះ​មាន សួនច្បារ​នៅលើ​ដំបូល​ខាងលើ និង​ផ្នែក​ខាងក្រៅ ក៏ដូចជា​ការតុបតែង​ប្រើ​រុក្ខជាតិ​ផ្សេងៗ នៅ​ផ្នែក​ខាងក្នុង ដើម្បី​ផ្សារភ្ជាប់​ទៅនឹង​សម្រស់​ធម្មជាតិ​។ ទន្ទឹមនឹងនេះ ផ្សារ​ទំនើប​នេះ ក៏មាន​បន្ទះ​កញ្ចក់​ជាច្រើន ដែល​អាច​អនុញ្ញាត​ឲ្យ​មាន​ពន្លឺ​ថ្ងៃ​ចូលមក​។​
 
​នៅ​ជាន់​ផ្ទាល់​ដី ភ្ញៀវ​ទាំងអស់​អាច​ទទួលទាន​កាហ្វេ នៅ​ហាង Rosemary Coffee & Flower ខណៈដែល​ពួកគេ​អាច​បំបាត់​ភាព​ស្រេកទឹក ជាមួយនឹង​ជម្រើស​ជាច្រើន​នៃ​តែ​ទឹកដោះគោ និង​ទឹក​ផ្លែឈើ​ស្រស់ ដ៏​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​។ ហាង​នំប៉័ង បាយ័ន ដែលជា​ហាង​មាន​រស​និយម របស់​ប្រជាជន​ខ្មែរ នឹងមាន​វត្តមាន​ផ្តល់ជូន​នូវ​ជម្រើស​ជាច្រើន នៃ​ប្រភេទ​នំ​ដ៏​មានឱជារស​ឈ្ងុយឆ្ងាញ់​។ ទន្ទឹមនឹងនេះ ហាង Nice Two Meat U នឹង​សន្យា ផ្តល់ជូន​នូវ​បទពិសោធន៍​ដ៏​ពិសេស នៃ​ការ​ញ៉ាំ​សាច់​អាំង បែប​កូរ៉េ​។ ទន្ទឹមនឹងនេះ យីហោ Wild Eatery ក៏​នឹង​ផ្តល់ជូន​អតិថិជន​នូវ​អាហារ និង​បង្អែម​បែប​លោកខាងលិច និង​អាស៊ី​ផងដែរ​។ លើសពីនេះ ជាន់​ផ្ទាល់​ដី ក៏មាន​បន្ទប់​តាំង​បង្ហាញ​ខុន​ដូ លំដាប់​ខ្ពស់​របស់ City View Residence ដែលមាន​ទីតាំងនៅ​ជិត View Park Mall ដោយ​ខុន​ដូ​នេះ សាងសង់ឡើង​ដោយ​ក្រុមហ៊ុន PAKZONE Property Management Co., Ltd ផងដែរ​។​
 
​ភ្ញៀវ​ទាំងអស់ អា​ចរក​ទទួលទាន​ប​ង្អែ​ម Sweet Dessert Café នៅ​ជា​ន់ទី​1 ខណៈពេល​ពេលដែល​កំពុង​ស្វែងរក​គ្រឿង​សង្ហា​រឹម​តុបតែង​លម្អ​ផ្ទះ នៅ​ហាង​លក់​គ្រឿង​សង្ហា​រឹម SORA លើសពីនេះ​ភ្ញៀវ​ទាំងអស់ ក៏​អាច​ទទួលបាន​សេវា​ថែរក្សា​សម្ផស្ស នៅ​ហាង Beauty & Hair Salon​។ នៅ​ជា​ន់ទី​2 មាន​កន្លែង​ហាត់ប្រាណ សម្រាប់​អ្នក​ចូលចិត្ត​ហាត់ប្រាណ និង​មាន​គ្លីនិក​ពេទ្យធ្មេញ Santepheap ក្នុងការ​ផ្ដល់ជូន​នូវ​សេវាកម្ម​ព្យាបាល​ថែទាំ​ធ្មេញ ទៅតាម​បច្ចេកវិទ្យា​ទំនើប​។ ការិយាល័យ​ធ្វើការ ដែល​ស្ថិតនៅ​ជាន់​ទី​2 និង​ទីតាំង​សម្រាប់​ជួល ដែល​នៅសល់​ចាប់ពី​ជាន់​ផ្ទាល់​ដី រហូតដល់​ជាន់​ទី​2 ដែលមាន​ទំហំ​ចាប់ពី 13 ដល់ 490 ម៉ែត្រការ៉េ នឹង​នៅតែ​បន្ដ​ទទួល​ការជួល ពី​សំណាក់​អតិថិជន​។​




 
​នៅ​ជា​ន់ទី​3 ទីតាំង sky-bar នឹង​ផ្ដល់ជូន​នូវ​ស្រា​ក្រឡុក រួម​នឹង​ជម្រើស​អាហារ​ជាច្រើន​ប្រភេទ ដើម្បី​បំពេរ​អារម្មណ៍​អតិថិជន ក្នុងការ​គយគន់​ទេសភាព​ដ៏​ស្រស់បំព្រង នៃ​ទីក្រុង​ភ្នំពេញ​។  លើសពីនេះទៅទៀត ទីតាំង sky-bar មួយ​នេះ​ក៏​ចាត់ទុកជា​កន្លែង​ដែល​ភ្ញៀវ អាច​ថតរូប​ដ៏​ស្រស់ស្អាត (Instagram-worthy photo) នាពេល​ថ្ងៃ​លិច សម្រាប់​បង្ហោះ​ក្នុង​គណនី Instagram របស់គេ​ផងដែរ​។ ក្នុងចំណោម​ទិដ្ឋភាព​បៃតង និង​ការ​ទស្សនា​ស្ថាបត្យកម្ម នៃ​ទីក្រុង​ភ្នំពេញ​នៅ​ជុំវិញ​ផ្សារ​ទំនើប​នេះ ទីតាំង​ដែល​ទំនេរ​នៅ​ជាន់​ទី​៣ នេះ ក៏ត្រូវ​បាន​រចនា​សម្រាប់​ព្រឹ​ត្ដិ​ការណ៍​សហគមន៍​ជាច្រើន​ដូចជា ពិធីជប់លៀង​, ផ្សារ​រាត្រី​ចុង​សប្ដាហ៍​, ការសម្ដែង​សិល្បៈ ព្រម​ជាមួយនឹង​ការប្រគំ​តន្ដ្រី និង​ពិធីបុណ្យ​នានា​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម អំពី​ផ្សារ​ទំនើប View Park Mall សូម​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ +855 16 613 330 ឬ តាមរយៈ​អ៊ីមែល [email protected]
 




(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com