អត្ថបទពាណិជ្ជកម្ម
អង្គរ​ហ្គ្រី​ន​បរិច្ចាគ​សម្ភារៈ និង​គ្រឿង​ឧបភោគបរិភោគ​ដល់​ពលរដ្ឋ​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់​
26, Oct 2020 , 2:24 pm        
រូបភាព
​ក្រុមហ៊ុន​អង្គរ​ហ្គ្រី​ន (Angkor Green) ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា បាន​ចែក​សម្ភារៈ និង​គ្រឿង​ឧបភោគបរិភោគ​ផ្សេងៗ ដល់​ប្រជាពលរដ្ឋ​ចំនួន ៥០០ គ្រួសារ ដែល​បាន​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​ធ្ងន់ធ្ងរ នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​។
 
​ពិធី​ចែក​អំណោយ​បាន​ធ្វើឡើង​នៅក្នុង​បណ្ដា​ខេត្ត​ដែល​រង​ទទួលផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ រួមមាន​ខេត្តបន្ទាយមានជ័យ បាត់ដំបង និង​ពោធិ៍សាត់ ។ 
 


​អាជ្ញាធរ​នៃ​ខេត្ត​នីមួយៗ បាន​ចូលរួម​ជាមួយនឹង​បុគ្គលិក​របស់​ក្រុមហ៊ុន​អង្គរ​ហ្គ្រី​ន ក្នុង​ការចែក​សម្ភារៈ និង​គ្រឿង​ឧបភោគបរិភោគ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ដែល​ក្នុងនោះ​មានដូចជា​អង្ករ មី សាច់ក្រក 
​ផ្អក​សាច់ជ្រូក ភួយ ថ្នាំសង្កូវ ក៏ដូចជា​កញ្ចប់​ថ្នាំ​កសិកម្ម ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​សម្រាប់​ដំណាំ​របស់ខ្លួន​ក្រោយពេល​ទឹក​ស្រក​ទៅវិញ ។ 
 
​សម្ភារៈ និង​គ្រឿង​ឧបភោគបរិភោគ​ទាំងនោះ គឺជា​ការបរិច្ចាគ​ដែល​បានមកពី​ក្រុមហ៊ុន​អង្គរ​ហ្គ្រី​ន​ផ្ទាល់ បុគ្គលិក សាច់ញាតិ និង​មិត្តភក្ដិ​របស់​បុគ្គលិក​ក្រុមហ៊ុន ដៃគូ​អាជីវកម្ម និង​សប្បុរសជន​នានា ទាំង​ក្នុង​និង​ក្រៅប្រទេស ដូចជា​ក្រុមហ៊ុន​ឱសថ ប៉េ​ប៉េអឹម (PPM) និង​អង្គការ អេ​ត អេ អាក់​ស្យុ​ង ជាដើម​។ 
 
​លោក ហួ ធី​នាង នាយក​ប្រតិបត្តិ ទទួលបន្ទុក​ជី​ថ្នាំ​កសិកម្ម នៃ​ក្រុមហ៊ុន​អង្គរ​ហ្គ្រី​ន មានប្រសាសន៍ថា ទោះបីជា​ការបរិច្ចាគ​នេះ​មាន​កម្រិត​តិចតួច​ក្ដី ក្រុមហ៊ុន​សង្ឃឹមថា នេះ​ជាការ​ចូលរួមចំណែក​ជាមួយនឹង​រាជរដ្ឋាភិបាល ហើយនឹង​អាចជួយ​សម្រាល​បាន​ខ្លះ​ដល់​ផលប៉ះពាល់ ដែល​កំពុង​កើតមាន​ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ​។ 
 
​លោក ធី នាង មានប្រសាសន៍ថា​៖  “​ក្នុងនាម​ជា​ក្រុមហ៊ុន​កសិកម្ម យើង​បានរៀបចំ​នូវ​កញ្ចប់​ស​ប្បុ​រសធម៌ ដើម្បី​ចូលរួម​ជួយ​ដល់​ជនរងគ្រោះ ជាពិសេស​កសិករ​ដែល​មានការ​ប៉ះពាល់​លើ​ដំណាំ​របស់គាត់ ។ ពួកគាត់​រងគ្រោះ​ពីរដង​ហើយ​ក្នុង​ឆ្នាំ ២០២០ នេះ គឺ​ទីមួយ​គ្រោះរាំងស្ងួត ហើយ​ឥឡូវនេះ កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត គឺ​ទឹកជំនន់​វិញ​”​។ 


 
​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ បានបង្ហាញ​ពី​អារម្មណ៍​សោកស្ដាយ​របស់​ពួកគាត់​ដោយសារតែ​ការខូចខាត​ផលដំណាំ ប៉ុន្តែ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ជំនួយ​មនុស្សធម៌​របស់​រដ្ឋាភិបាល ក៏ដូចជា​វិស័យ​ឯកជន ដូចជា​ក្រុមហ៊ុន​អង្គរ​ហ្គ្រី​ន​ជាដើម ។​
 
​កសិករ សាង សាន នៅ​ខេត្តបាត់ដំបង មានប្រសាសន៍ថា​៖ “​និយាយ​ពី​រឿង​អារម្មណ៍​ចំពោះ​ការខូចខាត​ដោយសារ​ទឹកជំនន់​នេះ គឺ​និយាយ​លែងចេញ​ហើយ ព្រោះ​អស់រលីង​ហើយ ជាពិសេស​ខ្លួន​ខ្ញុំ​ផ្ទាល់ ដំណាំ​ស្រូវ ១០ ហិច​តា ខូច អស់រលីង​។​… ខ្ញុំ​ត្រេកអរ​ចំពោះ​ក្រុមហ៊ុន​អង្គរ​ហ្គ្រី​ន​ដែល​បាន​ជួយ​រំលែក​ទុក្ខ​ជា​អំណោយ​បន្តិចបន្តួច​សម្រាប់​ដោះ​ទ័ល​”​។ 
 
​អង្គរ​ហ្គ្រី​ន​ជា​ក្រុមហ៊ុន​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០១១ ដោយមាន​ចក្ខុវិស័យ​ជួយ​អភិវឌ្ឍ​សន្តិសុខ​ស្បៀង និង​ចំណីអាហារ ឲ្យ​មាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ទាំង​អស់​នៅក្នុង​ពិភពលោក ធ្វើ​ទំនើបកម្ម​ផលិតកម្ម​កសិកម្ម​នៅ​កម្ពុជា ដើម្បី​បង្កើន​ផលិតភាព​កសិកម្ម សម្របសម្រួល​ទីផ្សារ​កសិផល និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាកសិករ​។ 
 
​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ផ្គត់ផ្គង់​ជីរ​ថ្នាំ​កសិកម្ម គ្រឿងយន្ត​កសិកម្ម ឧបករណ៍​ប្រព័ន្ធ​ស្រោចស្រព ថ្នាំ និង​ចំណី​សត្វ ការកែច្នៃ​កសិផល និង​ប្រមូល​ទិញ​កសិផល​ពី​កសិករ​សម្រាប់​នាំចេញ ហើយ​កំពុងមាន​ប្រតិបត្តិការ​នៅក្នុង​បណ្ដា​ខេត្ត​ក្រុង​ចំនួន ២៥ ក្នុងប្រទេស​កម្ពុជា ៕
 



(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com