អត្ថបទពាណិជ្ជកម្ម
​សៀវភៅ​កម្រង​រឿង​ខ្លី «​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី និមិត្ត​រូបខ្ញុំ​» ដាក់​សម្ពោធ​ជា​ផ្លូវការ​
26, Oct 2020 , 4:13 pm        
រូបភាព
សៀវភៅ​កម្រង​រឿង​ខ្លី ដែលមាន​ចំណងជើង​ថា «​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី និមិត្ត​រូបខ្ញុំ »​ជា​ភាសា​ខ្មែរ បានដាក់​សម្ពោធ​ជា​ផ្លូវការ​ហើយ ជាមួយនឹង​ការបោះពុម្ព​ចំនួន​៣,០០០​ច្បាប់​។ សៀវភៅ​នេះ មាន​កម្រាស់​៤១៨​ទំព័រ ទំហំ ១៥x២៣ សង់ទីម៉ែត្រ ប្រភេទ​ក្រប​ទន់ និង​មានការ​ចូលរួម​និពន្ធ​ពី​យុវជន​ឆ្នើមៗ​៦ រូប​ក្នុង​គ្រឹះស្ថាន​បោះពុម្ព​នៃ​សាកលវិទ្យាល័យ ម៉េង​លី ជេ​. គួច និង​ក្រុមការងារ គេហរ​ទំព័រ ឌី អី​ន​ធ័​រ​ខន រ៉ូ​ស្ទ័​រ ដែល​ស្ថិតនៅក្រោម​ក្រុមហ៊ុន ម៉េង​លី ជេ​. គួច អេ​ឡូ​ខេ​សិន​។​
 
​ខ្លឹមសារ​ក្នុង​សៀវភៅ​នេះ អ្នកនិពន្ធ បាន​លើកយក​សកម្មភាព​សប្បុ​រសធម៌ របស់លោក ឧ​ញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី ក្នុង​ការជួយ​ឈឺឆ្អាល យកចិត្តទុកដាក់ មើល​ខុសត្រូវ​មនុស្ស​ជុំវិញខ្លួន ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ លើក​មក​តែង​និពន្ធ​ជា​រឿង​ខ្លីៗ​បែប​អប់រំ និង​បណ្តុះ​គំនិត​ឱ្យ​ចេះ​ជួយ​គ្នា​ក្នុងសង្គម​ខ្មែរ​។  សៀវភៅ​នេះ ក៏បាន​លើកយក​បទពិសោធន៍ ក្នុង​ការធ្វើ​អាជីវកម្ម​របស់លោក​ឧ​ញ៉ា វេជ្ជបណ្ឌិត មក​និពន្ធ​ជា​រឿង​ខ្លីៗ ងាយ​យល់​ងាយ​អាន ស្តីពី​ការបោះ​ជំហាន​វិនិយោគ ក្នុង​វិថី​រកស៊ី​ជួញដូរ​។ 






 
​មិនតែប៉ុណ្ណោះ សៀវភៅ​នេះ ក៏បាន​បណ្តុះ​ផ្នត់គំនិត​មនុស្ស​ឱ្យ​ចេះ​តស៊ូ ព្យាយាម អត់ធ្មត់ ម្ចាស់ការ និង​ហ៊ាន​សម្រេចចិត្ត​ច្បាស់លាស់​ក្នុងការ​ធ្វើ​អ្វីមួយ ដែល​បាន​បង្កប់​នូវក្នុង​ខ្លឹមសារ​របស់​រឿង​នីមួយៗ​ផងដែរ​។ លើសពីនេះ  សៀវភៅ​គឺជា​សក្ខីភាព​ដ៏​ល្អ​មួយ ក្នុងការ​បង្ហាញ ឬ​ប្រកាសប្រាប់​ពិភពលោក​ថា លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី គឺជា​បុគ្គល​ឆ្នើម​លើ​កិច្ចការ​អប់រំ កិច្ចការ​មនុស្សធម៌ មានដូចជា​គ្លីនិក​ចល័ត ធនាគារ អាហារ ការស្ថាបនា​ស្ពាន សង់​អណ្តូង សង់សាលា​រៀន នៅ​តំបន់​ដាច់ស្រយាល បណ្ណាល័យ​ចល័ត កង់​មួយជីវិត​មួយ ការថែទាំ​បរិស្ថាន និង​ការធ្វើ​ធុរកិច្ច​ជាដើម​។​
​រាល់​គ្រប់​សកម្មភាព របស់លោក​ឧកញ៉ា គឺ​ត្រូវបាន​ស្តែងឡើង តាមរយៈ​ការចុះផ្សាយ របស់​សារព័ត៌មាន​ល្បីៗ ថ្នាក់ជាតិ និង​អន្តរជាតិ​នានា ស្តីពី​ការធ្វើសកម្មភាព​របស់​លោក​ឧកញ៉ា ទើប​ក្រុមការងារ​គ្រឹះស្ថាន​បោះពុម្ព នៃ​សាកលវិទ្យាល័យ ម៉េង​លី ជេ​. គួច និង​ក្រុមការងារ ឱ អឺ​ន​ធ័​រ​ខន រ៉ូ​ស្ទ័​រ បាន​យក​សកម្មភាព​ទាំងនោះ មក​សរសេរ​ច្នៃ​ចេញ​ជា​រឿង​ខ្លីៗ បែប​កម្សាន្ត​អប់រំ ក្នុង​គោលបំណង បង្ហាញ​ពី​សន្តាន​ចិត្ត​មនុស្សធម៌ របស់លោក​ឧកញ៉ា​៕
 









(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com