អត្ថបទពាណិជ្ជកម្ម
ផ្សារ​ទំនើប ជីប ម៉ុង ប្រគល់​រង្វាន់​ធំ ម៉ូតូ និង​ទូរទស្សន៍ ជូន​អតិថិជន ដែល​ឈ្នះ​ក្នុងឱកាស​ផ្សងសំណាង​គម្រប់​ខួប ២​ឆ្នាំ​របស់ខ្លួន​
26, Oct 2020 , 4:52 pm        
រូបភាព
​ផ្សារ​ទំនើប ជីប ម៉ុង រកឃើញ​អ្នកឈ្នះ​រង្វាន់​ធំ ម៉ូតូ និង​ទូរទស្សន៍​ទាំង​២២​រូប​ហើយ  ក្នុងឱកាស​អបអរ​គ​ម្រ​ប់​ខួប​២​ឆ្នាំ​របស់ខ្លួន ក្នុង​ខែកញ្ញា​កន្ល​ទៅនេះ​។ កម្មវិធី​ប្រគល់​រង្វាន់​ធំ​ជូន​អ្នកឈ្នះ​នេះ​បាន​ប្រព្រឹត្តទៅ​កាលពី ថ្ងៃទី​២៥ តុលា កន្លងទៅនេះ ក្នុង​កម្មវិធី «​សិល្បៈ​ស្រុក​យើង​» នៅ ជីប ម៉ុង ណូ​រ៉ូ ម៉​ល​។ 
 
​លោក Laurent Hamelet នាយក​ផ្នែក Supermarket និង​Express នៃ​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល បាន​បញ្ជាក់ថា​៖ «​ផ្សារ​ទំនើប ជីប ម៉ុង តែងតែមាន​ការផ្តល់ជូន​ពិសេស​លើ​ទំនិញ​យ៉ាង​សម្បូរបែប​ដែលមាន​គុណភាព​ខ្ពស់ និង​រង្វាន់​លើកទឹកចិត្ត​ជាច្រើន​ដល់​អតិថិជន ដែល​តែងតែ​គាំទ្រ​ទិញ​ទំនិញ នៅ​ផ្សារ​ទំនើប ជីប ម៉ុង និង ជីប ម៉ុង Express របស់​យើង​»​។ 


 
​ផ្សារ​ទំនើប ជីប ម៉ុង មាន​លក់​ផលិតផល​យ៉ាង​សម្បូរបែប រួមមាន​គ្រឿង​ឧបភោគបរិភោគ របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ  ភេសជ្ជៈ រួមទាំង​ផលិតផល​ក្នុងស្រុក​ដូចជា ត្រី សាច់ ផ្លែឈើ បន្លែស្រស់ៗ និង​ផលិតផល​ជាច្រើន​ទៀត ដែល​ធានា​គុណភាព​ខ្ពស់ ការ​វេច​ខ្ចប់​ស្តង់ដារ​ប្រកបដោយ​អនាម័យ​ខ្ពស់​។ ចំណែក​ការដើរ​ទិញ​ទំនិញ គឺ​ប្រកបដោយ​ផាសុកភាព​ផងដែរ​។ 
 
​ផ្សារ​ទំនើប ជីប ម៉ុង និង ជីប ម៉ុង Express មាន ចំនួន​៧​ទីតាំង​គឺ នៅតាម​បណ្តោយ​មហាវិថី​ព្រះមុន្នីវង្ស​, អ៊ី​ឌិន​ហ្គា​ឌិន​, ជីប ម៉ុង ណូ​រ៉ូ ម៉​ល រួមទាំង ជីប ម៉ុង Express បឹង​សាឡាង​, ជីប ម៉ុង Express បាក់​ទូក សេន​ធើ​, ជីប ម៉ុង Express លែ​ន​ម៉ាក ២៧១ និង ជីប ម៉ុង Express ៤៨៤ នៅ​បឹងត្របែក​៕
 
​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប ជីប ម៉ុង ដើម្បី​គុណភាព តម្លៃ​សមរម្យ រួមទាំង​សេវាកម្ម​ល្អ និង​បរិយាកាស​ដ៍​មាន​ផាសុខភាព​។​
  


(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com