ពីនេះ ពីនោះ
សុខភាព
ជួយចែករំលែក! ចង់ឱ្យសក់ភ្លឺរលោងរលាស់ កុំរំលងអត្ថបទនេះ
× ចង់ឱ្យសក់ស្រស់ស្អាតភ្លឺរលោងរលាស់មិនពិបាកឡើយ! គួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តងាយៗជួយឱ្យសក់ស្រស់ស្អាត ៖
១. ប្រេងអូលីវនិងទឹកខ្មេះ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងអូលីវ ២ ស្លាបព្រាបាយជាមួយទឹកខ្មេះដែលមានគុណភាពខ្ពស់ ១ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយពីចុងសក់ទៅកាន់ស្បែកក្បាល។ ក្រោយពេលលាបម៉ាស្សាពេញសក់និងស្បែកក្បាលហើយនោះ ចូរប្រើប្រាស់ច្រាសដុសធ្មេញធំបន្តិចសិតសក់ និងពាក់មួកផ្លាស្ទិកសម្រាប់រយៈពេលប្រហែល ៣០ នាទី។ បន្ទាប់មកប្រើប្រាស់សាប៊ូកក់សក់កម្រិតស្រាលដើម្បីកក់សម្អាតចេញនិងលាបក្រែមបន្ទន់សក់។ លាងសម្អាតសក់ជាចុងក្រោយជាមួយទឹកក្ដៅឧណ្ហៗ។ ចៀសវាងប្រើប្រាស់ផលិតផលលេងស្ទាយល៍សក់សម្រាប់រយៈពេល ៣ ថ្ងៃ។
២. ចេក ស៊ុត និងផ្លែបឺរ
ជាដំបូងត្រូវកិនចេកនិងផ្លែបឺរចូលគ្នា។ បន្ទាប់មកបន្ថែមស៊ុតដែលកូរវឹករួចចូល ហើយចាប់ផ្ដើមកូរឱ្យសព្វក្លាយជាដូចគ្រីម។ ប្រសិនបើអ្នកមានស្បែកក្បាលខ្លាញ់ ចៀសវាងលាបល្បាយច្រើនពេកលើស្បែកក្បាល។ ម៉ាស្សាល្បាយលើសក់និងទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ៣០ នាទី ឬរហូតដល់ស្ងួត។ ប្រើប្រាស់ទឹកក្ដៅឧណ្ហៗលាងសម្អាតចេញ។ ចៀសវាងប្រើប្រាស់ឧបករណ៍កម្ដៅណាមួយ ឬកក់សក់ជាមួយសាប៊ូសម្រាប់រយៈពេលយ៉ាងហោចណាស់ ២៤ ម៉ោង។ អ្នកអាចអនុវត្តល្បាយនេះម្ដងក្នុងមួយសប្តាហ៍ដើម្បីផ្ដល់សំណើមនិងកាត់បន្ថយការខូចខាត។
៣. ប្រេងដូងនិងទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងដូងជាមួយទឹកឃ្មុំឱ្យក្លាយជាល្បាយរាវមួយដោយបរិមាណអាស្រ័យលើប្រវែងនៃសក់។ លាបល្បាយពីចុងសក់ទៅស្បែកក្បាល។ ម៉ាស្សាល្បាយលើស្បែកក្បាលសម្រាប់រយៈពេលប្រហែល ៥ នាទី ប្រសិនបើអ្នកមានបញ្ហាអង្គែ។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី ទៅ ១ ម៉ោង សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com