ពីនេះ ពីនោះ
សុខភាព
ងាយៗ​! ចង់ឱ្យ​ថ្ពាល់​មាន​ពណ៌​ស៊ី​ជំ​ពូ​ស្អាត​ដោយ​មិនបាច់​ផាត់​តុបតែង កុំ​រំលង​អត្ថបទ​នេះ​
27, Oct 2020 , 8:59 pm        
រូបភាព
​ផលិតផល​ជួយ​ឱ្យ​ស្បែក​ថ្ពាល់​មាន​ពណ៌​ស៊ី​ជម្ពូរ​មាន​មិន​ខ្វះ​ឡើយ​នៅលើ​ទីផ្សារ ប៉ុន្តែ​ផលិតផល​ភាគច្រើន​មាន​ផ្ទុក​សារធាតុ​គីមី​គ្រោះ​ថ្នាល់​ដល់​ស្បែក​។​ដូច្នេះ​ថា​តើ​ធ្វើយ៉ាងណា​ទើប​អាច​ទទួលបាន​នូវ​ស្បែក​ថ្ពាល​ពណ៌​ស៊ី​ជំ​ពូ​រលោង​ស្អា​តទៅ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ជួយ​ឱ្យ​ថ្ពាល់​ស្រស់ស្អាត​ពណ៌​ស៊ី​ជំ​ពូ​បែប​ធម្មជាតិ ៖

 
១. គ្រប់គ្រង​កំហឹង​និង​ស្ត្រេ​ស​
 
​ផ្ដល់ឱ្យ​ស្បែ​កនូវ​ភាព​ភ្លឺរលោង​ដោយ​ការព្យាយាម​គ្រប់គ្រង​កំហឹង​និង​ភាព​តានតឹង​ក្នុង​អារម្មណ៍​។ ខណៈដែល​អារម្មណ៍​របស់​អ្នក​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​លើ​សុខភាព​រាងកាយ រួមទាំង​ស្បែក​។​
 
២. ប្រើប្រាស់​វីតាមីន E និង​វីតាមីន C
 
​វីតាមីន​ទាំងពីរ​ប្រភេទ​នេះ​ចាំបាច់​សម្រាប់​ជួយ​ឱ្យមាន​សុខភាព​ល្អ​និង​ភ្លឺរលោង​ស្អាត​។ អ្នក​អាច​លាយ​ល្បាយ​សំបក​ក្រូច​ដែល​កិន​ម៉ដ្ឋ​ខាប់ៗ​សម្បូរ​ទៅដោយ​វីតាមីន C លាយ​ជាមួយ​វីតាមីន E មួយ​គ្រាប់​និង​គ្រី​ម​ទឹកដោះគោ​។ កូរ​ឱ្យ​សព្វ សឹម​ម៉ាស្សា​ល្បាយ​ថ្នមៗ​លើ​ថ្ពាល់​សម្រាប់​រយៈពេល ២០ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។​
 
៣. រក្សា​តុល្យភាព​របប​អាហារ​សុខភាព​ល្អ​
 
​ព្យាយាម​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ carotenoid ដូចជា​ក្រូច ប៉េងប៉ោះ ការ៉ុត ព្រមទាំង​បន្លែ​ផ្លែឈើ​ដែលមាន​ពណ៌​លឿង និង​ក្រហម​។​
 
៤. ស្ករស​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ម៉ាស្សា​ស្ករស​ថ្នមៗ​លើ​ថ្ពាល់​សម្រាប់​រយៈពេល​ពី ៣ ទៅ ៤ នាទី សឹម​លាង​សម្អាត​ចេញ​។ រូបមន្ត​នេះ​នឹង​ធ្វើឱ្យ​ថ្ពាល់​មាន​ពណ៌​ស៊ី​ជំ​ពូ​ក្នុង​រយៈពេល​ត្រឹមតែ​ពី ២ ទៅ ៣ សប្តាហ៍​។​
 
៥. ក្រូចឆ្មារ​
 
​លាយ​ស្ករស ២ ស្លាបព្រា​បាយ ជាមួយ​ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ និង​ទឹក​ក្រូចឆ្មារ​ស្រស់ ១ ស្លាបព្រា​បាយ​។ កូរ​ល្បាយ​ឱ្យ​សព្វ​ចូលគ្នា​សឹម​លាប​ម៉ាស្សា​ថ្នមៗ​លើ​មុខ​។ ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com