ពីនេះ ពីនោះ
សុខភាព
ភ្នែក​ទៅជា​ក្រហម​បណ្តាលមកពី​មូលហេតុ​អ្វីខ្លះ​?
28, Oct 2020 , 6:59 am        
រូបភាព
​ភ្នែក​ក្រហម​គឺជា​បញ្ហា​ដែល​កើតមាន​ជា​ញឹកញាប់​មួយ និង​អាច​កើតឡើង​តែ​ភ្នែក​ម្ខាង ឬ​ទាំងសងខាង​។ ភាព​ក្រហម​នេះ​មាន​ជាប់ទាក់ទង​នឹង​ការរីក​របស់​សរសៃឈាម​លើ​ផ្ទៃ​របស់​ភ្នែក ដោយសារតែ​ការ​រលាក ការ​កកិត ឬ​ការបង្ក​រោគ​។​

 
​ភាកច្រើន ការ​រលាក​ដែលនាំឱ្យ​ក្រហម​ភ្នែក​នោះ​កើតឡើង​នៅលើ​ភ្នាស​គម្រប​ភ្នែក​ពណ៌​ស និង​កម្រាល​របស់​ត្របកភ្នែក​ខាងក្នុង​។ ខាងក្រោម​នេះ​គឺជា​មូលហេតុ​មួយចំនួន​នៃ​ការ​ក្រហម​ភ្នែក​៖
 
• អា​ឡែ​ហ្ស៊ី​ភ្នែក​
• ការបង្ក​រោគ​ដោយ​បាក់តេរី​នៅ​ភ្នែក​
• រលាក​ត្របកភ្នែក​
• ដាច់ដោច​ស្រទាប់​ភ្នែក​ខាងក្រៅ​គេ​បង្អោះ​
• ដំបៅ​នៅ​ស្រទាប់​ភ្នែក​ក្រៅ​គេ​បង្អោះ​
• ភ្នែក​ស្ងួត​
• ជំងឺ​ត្របកភ្នែក​លាន​ចេញ​ក្រៅ​
• ជំងឺ​ត្របកភ្នែក​លាន​ចូលក្នុង​
• រលាក​ភ្នាស​គ្រប់​ភ្នែក​ខាងក្នុង​
• មាន​កំទិចកំទី​នៅក្នុង​គ្រាប់ភ្នែក​
• អា​ឡែ​ហ្ស៊ី​អាកាសធាតុ​
• រលាក​ភ្នែក​
• ការបង្ក​រោគ​ធ្ងន់ធ្ងរ​នៅ​ជាលិកា​ជុំវិញ​ភ្នែក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com