អត្ថបទពាណិជ្ជកម្ម
ក្រសួង​កិច្ចការនារី និង​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា ប្រកាស​ភាពជា​ដៃគូ​លើ​ការលើកកម្ពស់​ភាពជា​អ្នកដឹកនាំ និង​ការអភិវឌ្ឍ​សហគ្រិនភាព​របស់​ស្ត្រី​
27, Oct 2020 , 9:56 am        
រូបភាព
​ភ្នំពេញ​-​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​២៦ តុលា ឆ្នាំ​២០២០ ៖ ក្រសួង​កិច្ចការនារី និង​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​កម្ពុជា បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី «​ភាពជា​ដៃគូ​លើ​ការលើកកម្ពស់​ភាពជា​អ្នកដឹកនាំ និង​ការអភិវឌ្ឍ​សហគ្រិនភាព​របស់​ស្ត្រី​»  ដែល​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោកជំទាវ គង់ សូ​រីតា អនុរដ្ឋលេខាធិការ និង​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួង​កិច្ចការនារី  និង​លោកស្រី ឡាវ ស្រី​ដែ​ត នាយិកា​ផ្នែក​ពាណិជ្ជកម្ម​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន​។​
 
​នៅក្នុង​ពិធី​ចុះហត្ថលេខា  គូភាគី​បានប្រកាស​ពី​ឆន្ទៈ​យ៉ាងច្បាស់  ក្នុងការ​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី និង​ជំរុញ​ឱ្យ​ស្ត្រី​ប្រើប្រាស់​សក្តានុពល​របស់​ខ្លួន​ឱ្យអស់​លទ្ធភាព ក្នុងការ​ចូលរួម​លើកស្ទួយ​សេដ្ឋកិច្ច​-​សង្គមជាតិ​ប្រកបដោយ​បរិ​យា​ប័ន្ន​។​
 






​តាមរយៈ​ខ្លឹមសារ​នៃ​អនុស្សារណៈ​នេះ  គូភាគី​នឹងធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​៖
•​ ​ពង្រឹង​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី ដែលជា​ថ្នាក់ដឹកនាំ  និង​បង្កើន​ចំនួន​បុគ្គលិក​ជា​ស្ត្រី​ក្នុង​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា  ដើម្បី​ឈានទៅ​សម្រេច​គោលដៅ ៥០-៥០% នៅ​ឆ្នាំ​ត្រឹម​២០២៥
•​ ​អភិវឌ្ឍ​សហគ្រិនភាព​របស់​ស្ត្រី  ជាពិសេស​អ្នកតំណាង​ចែកចាយ​ផលិតផល​
•​ ​រៀបចំ​ផែនការ​រួម ដើម្បី​ផ្តល់​វគ្គ​បណ្តុះបណ្តាល និង​ការគាំទ្រ​នានា​ដល់​ស្ត្រី ជា​ម្ចាស់​អាជីវកម្ម​ខ្នាតតូច នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ 
•​ ​អនុវត្ត​គម្រោង​គាំទ្រ​ដល់​អាជីវករ​ខ្នាតតូច ជាពិសេស​អ្នកលក់ដូរ​តាម​ដងផ្លូវ​ក្នុងការ​បង្កើន​គុណភាព​ចំណីអាហារ អនាម័យ និង​អភិវឌ្ឍ​អាជីវកម្ម​
 







​លោកស្រី ឡាវ ស្រី​ដែ​ត នាយិកា​ផ្នែក​ពាណិជ្ជកម្ម​ប្រចាំ​ប្រទេស មានប្រសាសន៍ថា​៖ « នៅ​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​កម្ពុជា  យើង​បានកំណត់​គោលដៅ​ជាក់លាក់​នៅក្នុង​ចក្ខុវិស័យ ២០២០-២០២៥  គឺ​ត្រូវអនុវត្ត​គ្រប់​យុទ្ធសាស្ត្រ​ដើម្បី​ឲ្យ​មាន​បុគ្គលិក​ជា​ស្ត្រី ៥០% នៃ​ចំនួន​បុគ្គលិក​សរុប​នៅត្រឹម​ឆ្នាំ​២០២៥​។  ពិពិធ​ភាព និង​បរិ​យាប​ន្ន​រវាង​ស្ត្រី និង​បុរស​នៅក្នុង​ក្រុមហ៊ុន នឹង​ជម្រុញ​ឲ្យ​មាន​ភាព​ច្នៃប្រឌិត នវានុវត្តន៍ ការជជែក​គាំទ្រ​នៅក្នុង​ក្រុមហ៊ុន ក៏ដូចជា​ផ្សាភ្ជាប់​អាជីវកម្ម​យើង​ទៅក្នុង​សហ​គន៍​ដែល​យើង​ប្រតិបត្តិការ​»​។  
 
​លោកស្រី បាន​បន្តទៀតថា​៖ «​ការចុះ​អនុស្សារណៈ​នា​ថ្ងៃនេះ មិនមែនជា​ចាប់ផ្តើម​កិច្ចសហការ​លើកដំបូង​រវាង​ក្រសួង​កិច្ចការនារី និង​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​នោះទេ  តែ​ថ្ងៃនេះ​គឺ​សក្ខីភាព​នៃ​ការ​រិត​ចំណង​កិច្ចសហប្រតិបត្តិការ​រ​បស់​ពួកយើង និង​ជាការ​បញ្ជាក់​អំពី​ការប្តេជ្ញា​របស់​ក្រុមហ៊ុន ក្នុងការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​លើ​ការបង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​»​។​




 
​លោកជំទាវ គង់ សូ​រីតា អនុរដ្ឋលេខាធិការ ក្រសួង​កិច្ចការនារី   ក៏បាន​លើកឡើងថា​៖ «​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា ការលើកកម្ពស់​ភាពជា​អ្នកដឹកនាំ និង​សហក្រិនភាព គឺជា​យុទ្ធសាស្ត្រ​គន្លឹះ​ធំ​ពីរ នៃ​ក្របខណ្ឌ​ការងារ​បង្កើត​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេងស្រី ក្នុង​គោលដៅ​ដើម្បី​ឈានទៅ​លុបបំបាត់​គម្លាត​យេនឌ័រ​នៅ​កម្ពុជា ជាពិសេស​ដូច​មានកំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំ​ណា​កើ​កាល​ទី​៤​ជាតិ និង​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​ផែនការ​, ផែនការ​យុទ្ធសាស្ត្រ​នារីរតនៈ​ទី​៥ ឆ្នាំ​២០១៩-២០២៣​។ កិច្ចសហការ​នេះ គឺជា​រូបមន្ត និង​សក្ដានុពល​ថ្មី​មួយទៀត​ក្នុងការ​ពង្រីក​ដៃគូ ក្នុងការ​លើកកម្ពស់​យេនឌ័រ ជាពិសេស​នៅក្នុង​វិស័យសេដ្ឋកិច្ច ការអភិវឌ្ឍ៍​សហគ្រិនភាព ភាពជា​អ្នកដឹកនាំ និង​ការគាំទ្រ​បរិយាកាស​ការងារ​សម្រាប់​ស្ត្រី​នៅក្នុង​វិស័យ​ឯកជន​»​។​
 
​កិច្ចសហប្រតិបត្តិការ​នេះ​សបញ្ជាក់ ពី​ការសហការ​យ៉ាង​ស្អិតរ​មួ​ត​រវាង​វិស័យ​សាធារណៈ​ជាមួយ និង​វិស័យ​ឯកជន រួមចំណែក​ផ្តល់​ការលើកកម្ពស់​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី រួមបញ្ចូល​ទាំង​បណ្តុះ​ស្មារតី​ជា​សហគ្រិនភាព និង​ភាពជា​អ្នកដឹកនាំ  ស្របតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​៕
 




(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com