អត្ថបទពាណិជ្ជកម្ម
​សែ​ល​កាត រួមចំណែក​ជួយ​យុវជន​អភិវឌ្ឍ​ជំនាញ​ឌី​ជី​ថល ក្រោម​យុទ្ធនាការ “​គាំពារ​សុវត្ថិភាព​កុមារ ដើម្បី​អនាគត​”
27, Oct 2020 , 10:56 am        
រូបភាព
​ភ្នំពេញ​៖ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២០ - ក្រុមហ៊ុន សែ​ល​កាត មាន​មោទនភាព​ដោយ​ប្រកាស​នូវ​កិច្ចសហការ​ជា​ដៃគូ​ជាមួយ​អង្គការ Terre des HommesNetherlands (TdH-NL) ដើម្បី​ដាក់ឱ្យ​ដំណើរការ​នូវ​យុទ្ធនាការ​ថ្មី “​គាំពារ​សុវត្ថិ​កុមារ ដើម្បី​អនាគត​” នៅក្នុង​ខេត្តសៀមរាប កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​ថ្មីៗ​នេះ ។​
 
​យុទ្ធនាការ​នេះ ត្រូវបាន​បើក​សម្ភោ​ធ​ដាក់ឱ្យ​ដំណើរការ​នៅក្នុង​ស​ន្និសិទ​សារព័ត៌មាន​រួមគ្នា​មួយ ដែល​ធ្វើឡើង​នៅឯ​សណ្ឋាគារ​សៀមរាប​ប៉ាស៊ីហ្វិក ស្របគ្នា​នឹង​ព្រឹត្តិការណ៍ TdH-NL Annual Cluster Event ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​យុវជន​ចំនួន ៣៥​រូប របស់​អង្គការ​នេះ និង​កុមារ​ជាង ២០០​នាក់​ទៀត មកពី​សាលារៀន និង​ក្លឹប​នានា​នៅក្នុង​ខេត្តសៀមរាប​។​
 
​គោលបំណង​សំខាន់​នៃ​ការជួបជុំ​រយៈពេល​ពីរ​ថ្ងៃនេះ​គឺ ដើម្បី​បង្កើន​ជំនាញ​ឌីជីថល​របស់​កុមារ ដោយ​ក្នុងនោះ​រួមមាន​ទាំង​វិធី​បង្កើត​មាតិកា​ជុំវិញ​បញ្ហា​ដែល​ពួកគេ​កំពុង​ប្រឈមមុខ និង​ការប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​ជះឥទ្ធិពល​ជា​វិជ្ជមាន​ដល់​អ្នកដទៃ​។​
 
​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សែ​ល​កាត បាន​មានប្រសាសន៍ថា​៖ «​ក្រុមការងារ​ផ្នែក​ទីផ្សារ​របស់ សែ​ល​កាត ពិតជា​មាន​ក្តី​សោមនស្ស​បំផុត​ក្នុងការ​ចែករំលែក​នូវ​ជំនាញ​របស់​ពួកគេ រួមទាំង​ផ្តល់​ការគាំទ្រ​ដល់​យុវជន និង​ថ្នាក់ដឹកនាំ​យុវជន​លើ​ការអភិវឌ្ឍ​ជំនាញ​ឌីជីថល ក៏ដូចជា​លើកកម្ពស់​ការយល់ដឹង​អំពី​យុទ្ធនាការ​សុវត្ថិភាព​កុមារ​នៅ​ទូទាំងប្រទេស​កម្ពុជា​ផងដែរ​»​។​


 
​លោក វ៉ាត​សុន (Watson) បាន​មានប្រសាសន៍​បន្តថា​៖ «​គំនិត​ផ្តួចផ្តើម​ស្របគ្នា​នឹង​ការផ្ញើ​សារ​កាន់តែ​ទូលំទូលាយ​របស់​សែ​ល​កាត​ដើម្បី​ជួយ​លើកកម្ពស់​អក្ខរកម្ម​ឌីជីថល ដែលជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​របស់​អ្នកឧកញ៉ា គិត ម៉េង សម្រាប់​ប្រទេស​កម្ពុជា​ដែលមាន​លក្ខណៈ​ឌីជីថល​ពេញលេញ​»​។​
​លោក វ៉ាត​សុន បាន​ថ្លែង​បន្តទៀតថា​៖ «​យុវជន​ដ៏​មាន​ទេពកោសល្យ​ឈានមុខ​ទាំង​ពីររូប​របស់​សែ​ល​កាត​រួមមាន កញ្ញា រ៉េត ស៊ូ​ហ្សា​ណា និង ប៊ុន ឡេង បាន​ចូលរួម​គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ តាមរយៈ​ការរៀបចំ​នូវ​សិក្ខាសាលា​តាម​អន​ឡាញ ស្តីពី​ការបង្កើត​មាតិកា និង​ការគ្រប់គ្រង​បណ្តាញ​សង្គម​»​។​
 
​លោក វ៉ាត​សុន បាន​មានប្រសាសន៍​ឱ្យដឹងថា​៖ “​យុវជន​ដ៏​មាន​ទេពកោសល្យ​ទាំងពីរ​រូបនេះ គឺមាន​អ្នកគាំទ្រ​តាម​ប្រព័ន្ធ​អន​ឡាញ​ដល់​ទៅ​ជាង​មួយ​លាន​នាក់​ឯណោះ ពោលគឺ​បង្ហាញថា​ពួកគេ​អាច​ដើរតួ​ជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​យុវ​សិស្ស​ខ្មែរ​”​។​
 
“​ក្នុងនាម​ជា​ប្រតិបត្តិ​ករ​ជាទី​មោទន​របស់​ខ្មែរ យើង​នឹងចូលរួម​តស៊ូ​មតិ​ដើម្បី​សុវត្ថិភាព​កុមារ ដែលជា​ផ្នែក​មួយ​នៃ​តួនាទី​របស់​យើង​ក្នុង​ការគាំទ្រ​ដល់​សហគមន៍​នៅ​ទូទាំងប្រទេស​កម្ពុជា​”​។​


 
“​ការផ្តល់ជូន​ដល់​សិស្សានុសិស្ស​នូវ​ជំនាញ​ឌីជីថល​ដែល​ចាំបាច់​សម្រាប់​សុវត្ថិភាព​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ គឺជា​មធ្យោបាយ​មួយ​ដែល​យើង​អាច​ចូលរួម​ជួយ​បាន ហើយ​យើង​ក៏​សូម​លើកទឹកចិត្ត​ដល់​លោកគ្រូ​អ្នកគ្រូ មាតាបិតា និង​ថ្នាក់ដឹកនាំ​នៅតាម​សហគមន៍​ទាំងអស់ ឱ្យ​ចូលរួម​គាំទ្រ ក៏ដូចជា​តាមដាន​យុទ្ធនាការ​នេះ​ទាំងអស់គ្នា​”​។​
 
​លោក ហេង ពុទ្ធិកា អ្នកជំនាញ​ខាង​ផ្នែក​លើកកម្ពស់​ការយល់ដឹង​របស់​អង្គការ TdH-NL បាន​ថ្លែងឱ្យដឹងថា​៖ “​យើង​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន សែ​ល​កាត ចំពោះ​ការចូលរួម​នៅក្នុង​យុទ្ធនាការ​នេះ​។ ការចូលរួម​ជាមួយ​វិស័យ​ឯកជន គឺជា​ជំហាន​ដ៏​សំខាន់បំផុត​មួយ​ក្នុង​ការទទួល​ជ័យជម្នះ​លើ​ការតស៊ូ​របស់​យើង​ដើម្បី​សិទ្ធិ​កុមារ​”​។ 
 
​ក្រុមហ៊ុន សែ​ល​កាត ក៏​នឹង​ផ្តល់​ស៊ីម​កាត​ដោយ​ឥតគិតថ្លៃ និង​គម្រោង Cellcard 4U ជូន​ដល់​ថ្នាក់ដឹកនាំ​ក្រុម​ទាំង ៣៥​រូប ដែល​ជួយ​សម្របសម្រួល​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អង្គការ TdH-NL នៅ​ទីតាំង​ទាំង ១០​។​
 


​ដើម្បី​អបអរសាទរ​ដល់​ការដាក់ឱ្យ​ដំណើរការ​យុទ្ធនាការ​“​គាំពារ​សុវត្ថិ​កុមារ ដើម្បី​អនាគត​”
 អង្គការ TdH បាន​បើក​ដំណើរ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ថ្មី​មួយ ដែល​អ្នក​អាច​ស្វែង​រកបាន​តាមរយៈ​តំណ​ភ្ជាប់​នេះ​៖ https://bit.ly/2IEZhUS
 
​ទំព័រ​ហេ្វ​ស​ប៊ុ​ក​នេះ មាន​បង្ហាញជូន​នូវ​រូប​ស្លាក​សញ្ញា​យុទ្ធនាការ ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ជា​និមិត្តរូប​នៃ​បណ្តា​សហគមន៍ ដែល​បាន​ចូលរួម​ក្នុង​ការផ្តល់​ខែល​ការពារ​ដល់​កុមារ​ខ្មែរ ក៏ដូចជា​ជួយ​ជម្រុញ​ឱ្យ​ពួកគេ​មាន​អនាគត​ភ្លឺស្វាង និង​ជោគជ័យ​ដែល​ពួកគេ​សក្តិសម​នឹង​ទទួលបាន​ផងដែរ​។​
 
Terre des Hommes Netherlands គឺជា​អង្គការក្រៅរដ្ឋាភិបាល​ជួយ​ការពារ​កុមារ​ឈានមុខ​គេ​មួយ ដែល​បាន​បំពេញ​ប្រតិ​ប​ត្ដិ​ការ​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ២០០៧ មកម្ល៉េះ​។ គម្រោង​របស់​អង្គការ​នេះ គឺ​ផ្តោតទៅលើ​ការការពារ​និង​ការឆ្លើយតប​ចំពោះ​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ និង​អាពាហ៍ពិពាហ៍​កុមារ នៅតាម​បណ្តាញ​អន​ឡាញ​និង​អ​ហ្វ​ឡាញ​។ អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​នេះ តែង​ចូលរួម​សហការ​ជាមួយ​រដ្ឋាភិបាល អង្គការ​ក្នុងស្រុក សាលារៀន និង​បណ្តា​សហគមន៍​ជាច្រើន​ទៀត ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​សិទ្ធិ​របស់​កុមារ និង​ហានិភ័យ​នៃ​ការកេងប្រវ័ញ្ច​លើ​កុមារ​៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com