ជាតិ
ទឹកជំនន់៖ មនុស្ស៤៣នាក់ស្លាប់ ដោយជាងពាក់កណ្តាលនៅបន្ទាយមានជ័យ
27, Oct 2020 , 1:55 pm        
រូបភាព
លោក គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះមហន្តរាយចែកអំណោយដល់ខេត្តបន្ទាយមានជ័យ​ដែលរងគ្រោះខ្លាំងជាងគេ
លោក គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះមហន្តរាយចែកអំណោយដល់ខេត្តបន្ទាយមានជ័យ​ដែលរងគ្រោះខ្លាំងជាងគេ
ដោយ:
អ្នកស្លាប់ដោយសារទឹកជំនន់កើនដល់ ៤៣នាក់ ដោយខេត្តបន្ទាយមានជ័យមានចំនួនច្រើនជាងគេពោលគឺដល់ទៅ ២៦នាក់។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០។



តាមរបាយការណ៍ គ្រោះទឹកជំនន់តាំងពីដើមខែតុលា បានប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជិត ៦០ម៉ឺននាក់ទូទាំងប្រទេស។ ក្នុងនោះរាជ-ធានីខេត្ត ចំនួន២០ បានរងផលប៉ះពាល់ ខណៈខេត្តបន្ទាយមានជ័យបានប៉ះពាល់ខ្លាំងទាំងដំណាំកសិកម្ម និងចំនួនអ្នកស្លាប់បានកើនដល់ ២៦នាក់ដោយសារគ្រោះធម្មជាតិនេះ។ ដោយឡែកខេត្តពោធិ៍សាត់មានអ្នកស្លាប់ចំនួន ៦នាក់ កំពង់ធំ ៦នាក់ ព្រះសីហនុ ២នាក់ ស្ទឹងត្រែង ១នាក់ កំពង់ឆ្នាំ ១នាក់ និងប៉ៃលិន ១នាក់។

ដោយឡែកបានប៉ះពាល់ផ្ទះពលរដ្ឋប្រមាណ ១៣ម៉ឺនខ្នង លិចសាលារៀន ៩៥១កន្លែង ផ្លូវជាតិ-ខេត្ត និងផ្លូវគ្រួសក្រហមប្រមាណ ៦១៧គីឡូម៉ែត្របានប៉ះពាល់ និងបានជន់លិចដំណាំស្រូវប្រមាណ ២៧ម៉ឺនហិកតា និងដំណាំរួមផ្សំជាង ៩ម៉ឺនហិកតាបានជន់លិច។

រាជធានី-ខេត្តចំនួន ២០ ដែលរងប៉ះពាល់ដោយទឹកជំនន់ រួមមាន ភ្នំពេញ ពោធិ៍សាត់  បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ  កណ្ដាល ព្រះសីហនុ កំពង់ធំ ស្ទឹងត្រែង កំពង់ស្ពឺ តាកែវ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ ស្វាយរៀង មណ្ឌលគីរី កំពង់ឆ្នាំង កោះកុង ត្បូងឃ្មុំ និងកំពង់ចាម៕


Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com