ជាតិ
​សំណង់​៨​ទីតាំងនៅ​ក្រុងព្រះសីហនុ​ដែល​ប៉ះពាល់​ដល់​ការស្ថាបនា​ផ្លូវ ត្រូវបាន​តម្រូវ​ឲ្យ​រើចេញ​
27, Oct 2020 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ម្ចាស់​សំណង់​ចំនួន​៨ ដែល​សាងសង់​លំនៅដ្ឋាន ឬ​ប្រកប​អាជីវកម្ម នៅលើ​ចំណីផ្លូវ​សាធារណៈ ក្នុងភូមិ​១ សង្កាត់​លេខ​៣ ស្ថិតក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ត្រូវ​អាជ្ញាធរខេត្ត​ឲ្យ​រុះរើ​សំណង់​របស់ខ្លួន ដែល​បង្ក​ផលប៉ះពាល់​ដល់​ការស្ថាបនា​ផ្លូវ​។ នេះ​បើតាម​ការជូនដំណឹងរ​បស់​រដ្ឋបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២៦ ខែតុលា​នេះ​។



​មា្ច​ស់​សំណង់​ដី​ចំនួន​៨ ដែលមាន​ក្បាលដី​លេខ ០៦២១, ០៦២៨, ១៦០៩, ១៦២១, ១៦៧៩, ១៧១១, ១៧១២ និង​៤១៥៩ ត្រូវបាន​អាជ្ញាធរ​ប្រកាស​ឲ្យ​រុះរើ​សំណង់​របស់ខ្លួន ដើម្បី​អនុវត្ត​គម្រោង​ស្ថាបនា​ផ្លូវ​។ 
 


​សំណង់​ដី​ទាំង​៨ បាន​សាងសង់ឡើង​នៅលើ​ចំណីផ្លូវ​លេខ​៦០២ ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បានធ្វើ​ប៉ះពាល់​ដល់​ការស្ថាបនា​ផ្លូវ និង​បង្អាក់ដំណើរ​ការសាងសង់​ផ្លូវ​មួយ​ខ្សែ​នេះ​។ 
 
​ពលរដ្ឋ​ជា​ម្ចាស់​សំណង់​នៅលើ​ចំណីផ្លូវ​ទាំងអស់ មាន​រយៈពេល​ត្រឹមតែ ៥​ថ្ងៃ​ប៉ុណ្ណោះ​ក្នុងការ​រុះរើ​សំណង់​របស់ខ្លួន​ចាប់ពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​នេះ តទៅ​។ រដ្ឋបាលខេត្ត​ព្រះសីហនុ បញ្ជាក់បន្ថែម​ផងដែរ​ថា ចំពោះ​ពលរដ្ឋ មិន​រុះរើ​សំណង់​របស់ខ្លួន អាជ្ញាធរ​មិន​ទទួលខុសត្រូវ​ឡើយ​រាល់​ការខូចខាត​សម្ភារៈ ឬ​ការបាត់បង់​ទ្រព្យសម្បត្តិ​ណាមួយ​៕
 

Tag:
 សំណង់
© រក្សាសិទ្ធិដោយ thmeythmey.com