COVID-19
ជាតិ
សង្គមជាតិ
កម្ពុជា​រកឃើញ​កូ​វីដ​-១៩ លើ​បុរស​ពីរ​នាក់​ទៀត ដែល​ទើប​មកពី​ជប៉ុន​
28, Oct 2020 , 9:35 am        
រូបភាព
​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​២៨ ខែតុលា​នេះ បានប្រកាស​ពី​ការរកឃើញ​ករណី​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ ចំនួន​២​ករណី​បន្ថែមទៀត លើ​បុរស​ខ្មែរ​ពីរ​នាក់​ដែល​ទើប​មកពី​ប្រទេស​ជប៉ុន ។ បុរស​ទាំងពីរ​នេះ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៦ ខែតុលា ។



​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា បុរស​ខ្មែរ​ដែល​ទើប​ឆ្លង​ថ្មី​ពីរ​នាក់​នោះ មាន​ម្នាក់ អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​តាស្ករ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល និង​បុរស​ម្នាក់ទៀត រស់នៅ​ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ 
 
​បច្ចុប្បន្ន​បុរស​ខ្មែរ​ទាំងពីរ​រូបនេះ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ ដោយឡែក​អ្នករួមដំណើរ​សរុប​៣៧​នាក់​ទៀត​ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​ពោធិ៍ចិនតុង និង​សណ្ឋាគារ​ជាច្រើន​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២៨ ខែតុលា​នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ -១៩ សរុប​២៩០​ករណី ដោយ​សះស្បើយ ២៨៣​នាក់​។ អ្នកជំងឺ ៧​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​៕

Tag:
 កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com