ជាតិ
កម្រិត​ទឹក​ទំនប់​៧​មករា​នៅ​ភ្នំពេញ និង​អាង​ត្រពាំងថ្ម​នៅ​បន្ទាយមានជ័យ សុទ្ធតែ​បន្ត​ស្រក​ចុះ​នៅថ្ងៃនេះ​
28, Oct 2020 , 10:47 am        
រូបភាព
ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្ត​បន្ទាយមានជ័យ ចុះពិនិត្យ​អាងត្រពាំងថ្ម។ រូបថត ក្រសួងធនធានទឹក
ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្ត​បន្ទាយមានជ័យ ចុះពិនិត្យ​អាងត្រពាំងថ្ម។ រូបថត ក្រសួងធនធានទឹក
​ដោយ​៖ ស៊ុ​ល រ៉​វី​
 
​ក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ នេះ បាន​ជូន​ព័ត៌មាន​ពី​ការបន្ត​ស្រក​ចុះ​កម្រិត​ទឹក​នៅ​ស្ទឹង​ព្រែក​ត្នោត​ត្រង់​សំណង់​ទ្វារ​ទឹក​ទំនប់​៧​មករា ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​អាង​ត្រពាំងថ្ម ក្នុង​ខេត្តបន្ទាយមានជ័យ​។​

 
​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​សំណង់​ទ្វារ​ទឹក​ទំនប់​អាង​៧​មករា និង​កម្ពស់​ទឹក​ខាងមុខ​ទ្វារ បន្ត​ស្រក​ចុះ ១,៨៧​ម៉ែត្រ ធៀប​នឹង​កម្ពស់​ទឹក​អតិបរិមា ៦,៦៧​ម៉ែត្រ កាលពី​ថ្ងៃទី ១៤ ខែតុលា​កន្លងទៅ​។ ក្រសួង​បាន​បញ្ជាក់ថា នៅ​ព្រឹក​នេះ កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​បន្ត​ស្រក​ចុះ ០,៥០​ម៉ែត្រ​បន្ថែមទៀត​។​
 
​ជំនន់​ទឹក​ចំណុច​ទីតាំង​ព្រែក​ត្នោត​នេះ បានធ្វើ​ឲ្យ​ខេត្ត​មួយចំនួន និង​សង្កាត់​ជាច្រើន ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទទួលរង​ការ​ជន់​លិច ដែល​មកទល់ពេលនេះ ទឹក​នៅ​ទីតាំង​ខ្លះ​បាន​ស្រក​ចុះ​ជា​បន្តបន្ទាប់ និង​ខ្លះទៀត​ក៏​នៅតែ​បន្ត​ជន់​លិច​នៅឡើយ​។​
 
​ដោយឡែក​នៅ​អាង​ត្រពាំងថ្ម ក្រុមការងារ​មន្ទីរ​ធ​ន​ធាន​ទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ ពិនិត្យឃើញ​កម្រិត​ទឹក​អាង​បាន​ស្រ​កប​ណ្តេ​ីៗ​វិញ ពោលគឺ​ស្រក​០.១​ម៉ែត្រ ដោយ​បច្ចុប្បន្ន​ក្រុមការងារ​បាន​លេ​ី​ក​ទ្វារ​ទឹក​ស្វ័យប្រវត្តិ ០១ ទ្វារ​វិញ ។ 
 
​គិត​ត្រឹម​ថៃ្ង​ទី​២៨ ខែតុលា កម្រិត​ទឹក​ក្នុង​អាង ២២០​លាន​ម៉ែត្រគូប​។ សូមបញ្ជាក់​អាងទឹក​ត្រពាំងថ្ម​នេះ មាន​កម្រិត​ទឹក ១៨០​លាន​ម៉ែត្រគូប អាច​ស្រោចស្រព​ស្រូវប្រាំង​ចំនួន ១២ ០០០​ហិកតា និង​ស្រូវវស្សា ២០ ០០០ ទៅ​៣០ ០០០​ហិកតា​៕
 
 
 

Tag:
 ​ជំនន់​
  កណ្ដាល​
© រក្សាសិទ្ធិដោយ thmeythmey.com