អត្ថបទពាណិជ្ជកម្ម
បង្វិល​ឈ្នះៗ ចាយលុយ​តាម WingPay នៅ​ផ្សារ​ទំនើប Aeon
28, Oct 2020 , 11:49 am        
រូបភាព
​ដើម្បី​អបអរ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ នាពេល​ខាងមុខនេះ វី​ង នឹង​ផ្តល់រ​ង្វាន់ ទូរស័ព្ទ 11 Pro Max ១​រង្វាន់​, ទឹកប្រាក់​១០០$  ចំនួន​១០​រង្វាន់​, ២០$ ចំនួន​៥០​រង្វាន់​, ១០$ ចំនួន​១០០​រង្វាន់​, នាឡិការ​រាប់រយ​រង្វាន់ និង​រង្វាន់​ជាច្រើន​ផ្សេងទៀត ដល់​អតិថិជន​។​

​ដើម្បី​ក្លាយជា​ម្ចាស់​រង្វាន់​ទាំងនេះ អតិថិជន​គ្រាន់តែ​ទូទាត់​ថ្លៃទំនិញ តាមរយៈ​ការ​ស្កេ​ន QR code ក្នុង​កម្មវិធី Wing  Money App ចាប់ពី​១០​ដុល្លារ ឡើងទៅ​ជាមួយ​ហាង​ដៃគូ​សហការ​វី​ង នៅ​ផ្សារ​ទំនើប​អ៊ី​អន​ទី​១ និង​ផ្សារ​ទំនើប​អ៊ី​អន​ទី​២ នោះ​លោក​អ្នកនឹង​មានឱកាស​បង្វិល​កង​សំណាង ដើម្បី​ទទួលបាន​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​។​
 
​ក្រោយ​ស្កេ​ន QR code ក្នុង​កម្មវិធី Wing  Money App​រួច សូម​លោក​អ្នកយក​វិក្កយបត្រ មក​បង្ហាញជូន​ក្រុមការងារ​របស់  វី​ង ដើម្បី​ទទួល​សិទ្ធិ​បង្វិល​កង​សំណាង យក​រង្វាន់​ប្រចាំថ្ងៃ​ពី វី​ង ។ ក្រោយពី​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ វី​ង នឹងធ្វើ​ការចាប់​ឆ្នោត​តាមរយៈ​ប្រព័ន្ធ​កុំព្យូទ័រ ដើម្បី​ជ្រើសរើស​អ្នកមាន​សំណាង​ឈ្នះ​ទូរស័ព្ទ 11 Pro Max ១​រង្វាន់​, ទឹកប្រាក់​១០០$ ចំនួន​១០​រង្វាន់​, និង​នាឡិការ​ដៃ Mi band ចំនួន​២០​រង្វាន់​។​
 
​ឈ្មោះ​អ្នកឈ្នះ​រង្វាន់​ធំ នឹងត្រូវ​ប្រកាស​តាមរយៈ​ទំព័រ Facebook ផ្លូវការ​របស់​ធនាគា​រ​ឯកទេស វី​ង នា​ថ្ងៃទី​១០  ខែវិច្ឆិកា  ឆ្នាំ​២០២០​។ ប្រូ​ម៉ូ​សិន​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​២៣  ខែតុលា រហូតដល់​ថ្ងៃទី​៨  ខែវិច្ឆិកា ឆ្នាំ​២០២០​។ 
​កុំ​ភ្លេច​ណា ទូទាត់​ចំណាយ​តាម  Wing Money App  ជាមួយ​ហាង​ដៃគូ​សហការ​វី​ង​នៅ​ផ្សារ​ទំនើប​អ៊ី​អន ទាំងពីរ​សាខា​ដើម្បី​បង្វិល​កង​សំណាង​យក​រង្វាន់​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com