ជាតិ
បណ្ឌិតនរវិទ្យា អាំង ជូលាន ថា សៀវភៅស្តីពី«អាហារនៅជនបទអង្គរ»បង្ហាញពីជីវិត«អ្នកស្រុក»អង្គរ!
28, Oct 2020 , 11:52 am        
រូបភាព
ភ្នំពេញ៖ ហេតុអ្វីបានជាលោកនរវិទូ អាំង ជូលាន សរសេរសៀវភៅដែលមានចំណងជើងថា«អាហារនៅជនបទអង្គរ»? លោកសាស្រ្តាចារ្យផ្នែកនរវិទ្យា អាំង ជូលាន ដែលបានធ្វើការសិក្សានៅក្នុងប្រទេសកម្ពុជាជិត៣០មកហើយនោះ ឆ្លើយប្រាប់អ្នកសារព័ត៌មាន Thmeythmey ភ្លាមថា សៀវភៅនេះ គឺបង្ហាញពីជីវិតអ្នកស្រុកក្នុងតំបន់អង្គរតាមរយៈម្ហូបអាហារ។ សៀវភៅនេះ ត្រូវបានផលិតឡើងជាពីរភាសា គឺភាសាខ្មែរ និងភាសាបារាំង។ លោក អាំង ជូលាន ដែលទទួលបានសញ្ញាបត្របណ្ឌិតផ្នែកនរវិទ្យាពីរដ្ឋធានីបារីសប្រទេសបារាំងនៅឆ្នាំ១៩៨២ បានចំណាយពេលជាង៣ឆ្នាំដើម្បីរៀបរៀងសៀវភៅដ៏មានសារសំខាន់មួយនេះឡើង។



ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មាននៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ(Thmeythmey.com) និងលោកសាស្រ្តាចារ្យផ្នែកនរវិទ្យា អាំង ជូលាន ដូចតទៅ៖ 
 

Tag:
 អង្គរ
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com