COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
× លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានធ្វើតេស្តចេញលទ្ធផលជំងឺ COVID-19។ លោក Infantino បានប្រកាសពីការឆ្លងជំងឺរាតត្បាតសកលនេះនៅថ្ងៃទី២៧ ខែតុលា។
ប្រធាន FIFA វ័យ ៥០ ឆ្នាំរូបនេះ នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកនៅផ្ទះយៈពេល១០ និងទទួលការមើលថែពីក្រុមគ្រូពេទ្យជំនាញផង។ ម្យ៉ាងវិញទៀត មនុស្សដែលធ្លាប់បានទាក់ទងជាមួយលោក Infantino នៅប៉ុន្មានថ្ងៃចុងក្រោយ ក៏នឹងត្រូវចាត់វិធានការដើម្បីអនុវត្តតាមវិធីសារនៃជំងឺ COVID-19 ផងដែរ។
ការបង្ហាញខ្លួនជាសាធារណៈចុងក្រោយរបស់ប្រធានគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក គឺនៅក្នុងកិច្ចប្រជុំកំពូលរបស់ FIFA ដែលបានបញ្ចប់នៅថ្ងៃទី១៦ ខែតុលា ប៉ុន្តែអ្នកចូលរួមទាំងអស់មានវត្តមានតាមរយៈវីដេអូប៉ុណ្ណោះ។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ករណីស្លាប់ដោយសារ COVID-19 បានកើនឡើងទ្វេដងនៅប្រទេសស្វ៊ីសសម្រាប់ខែតុលានេះ។ រដ្ឋាភិបាលប្រទេសនេះ នឹងសម្រេចចិត្តនៅថ្ងៃពុធទី២៨ ខែតុលា លើវិធានការណ៍ថ្មីដើម្បីគ្រប់គ្រងការរីករាលដាលជំងឺរាតត្បាតនេះ។
គិតត្រឹមថ្ងៃទី២៨ ខែតុលា ស្វ៊ីសមានករណីឆ្លង COVID-19 ចំនួនជិត១៣ម៉ឺននាក់ ក្នុងនោះស្លាប់ជាង២ពាន់នាក់ និងសះស្បើយជាង៦ម៉ឺននាក់៕
Tag:
COVID-19
FIFA
Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com