កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Ronaldo គ្មាន​ឈ្មោះ​លេង​ក្នុងជំនួប Juventus ទល់ Barca ដោយសារ COVID-19
28, Oct 2020 , 4:59 pm        
រូបភាព
Cristiano Ronaldo គ្មាន​ឈ្មោះ​លេង​ឲ្យ​ក្រុម Juventus ពេល​ប៉ះ Barcelona ក្នុងការ​ប្រកួត​ក្របខណ្ឌ Champions League នៅ​រាត្រី​ថ្ងៃទី​២៨ ខែតុលា​នេះឡើយ​។ នេះ​មានន័យថា Ronaldo ត្រូវ​ខកខាន​ឱកាស​ក្នុងការ​តតាំង​ជាមួយ​គូប្រជែង Lionel Messi ដោយសារ​រូបគេ​នៅតែមាន​ផ្ទុក​ជំងឺ COVID-19 នៅឡើយ​។​



​ខ្សែប្រយុទ្ធ​ឆ្នើម វ័យ​៣៥​ឆ្នាំ​រូបនេះ បានធ្វើ​តេស្ត​វិជ្ជមាន COVID-19 កាលពីដើម​ខែតុលា​នេះ​ក្នុងពេល​បំពេញ​កាតព្វកិច្ច​ឲ្យ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ និង​ខកខាន​ការប្រកួត​សរុប​ចំនួន ៣ លើក​រួចមកហើយ ដោយ​មួយ​ប្រកួត​ជាមួយ​ព័រ​ទុយ​ហ្គា​ល់ និង​២​ប្រកួត​ជាមួយ Juventus​។ ក្រោយ​ច​ត្តា​ឡី​ស័ក​តាម​វិធី​សារ​សុខាភិបាល​រួចមក Ronaldo បានទទួល​ការធ្វើ​តេស្ត​ម្តងទៀត ហើយ​លទ្ធផល​រូបគេ​នៅតែមាន​ផ្ទុក​ជំងឺ​រាតត្បាត​នេះ​ដដែល​។​
 
​សម្រាប់​ជំនួប​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល G នៅ​រាត្រី​នេះ Ronaldo នឹង​ខកខាន​បង្ហាញខ្លួន​ឲ្យ​ក្រុម​សេះបង្កង់​នៅ​កីឡដ្ឋាន Allianz ដែលជា​ជំនួប​ដ៏​ទាក់ទាញ​សម្រាប់​អ្នកតាមដាន​កីឡាបាល់ទាត់ នៅពេល​រូបគេ​ត្រូវ​ជួប​ជាមួយ​តារា​ឆ្នើម Messi នៅលើ​ទីលាន​ជាថ្មី​ម្តងទៀត​នោះ​។​
 
 Ronaldo និង​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន វ័យ​៣៣​ឆ្នាំ បាន​បង្កើត​ភាពល្បីល្បាញ​រៀងខ្លួន ក្នុងនាម​កីឡាករ​ឆ្នើម​ពីររូប​អំឡុងពេល​ពួកគេ​នៅ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga​។ Ronaldo បាន​ជួយ Real Madrid ឈ្នះ​ពាន​ធំៗ​ជាច្រើន និង​ឈ្នះ​កីឡាករ​ល្អ​ដំ​ដាប់​ពិភពលោក Ballon d’Or ៥​ដង ខណៈ Messi ម្ចាស់​ពាន Ballon d’Or ៦​សម័យ ក៏បាន​ជួយ​ក្រុម​អ្នកមាន​បុណ្យ​ឈ្នះ​ពាន​លើសលុប​ដូចគ្នា​។​
 
​យ៉ាងណាក៏ដោយ អ្នក​ទាំងពីរ​នៅមាន​ឱកាស​ប៉ះគ្នា​នៅ​ជំនួប​លើក​ទី​២ ក្នុង​ពូ​ល G នេះ​ម្តងទៀត ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ទឹក Camp Nou របស់ Barcelona៕
​ជំនួប​គូ​ដទៃ​នៅ​រាត្រី​ថ្ងៃទី​២៨ ខែតុលា​នេះ​៖
 
​ពូ​ល E
FC Krasnodar Vs Chelsea (​ម៉ោង ១២:៥៥​នាទី​)
Sevilla Vs Rennes (​ម៉ោង ៣:០០​នាទី​)
 
​ពូ​ល F
Borussia Dortmund Vs Zenit St. Petersburg (​ម៉ោង ៣:០០​នាទី​)
Club Brugge Vs Lazio (​ម៉ោង ៣:០០​នាទី​)
 
​ពូ​ល G
Ferencvaros Vs Dynamo Kyiv (​ម៉ោង ៣:០០​នាទី​)
 
​ពូ​ល H
Istanbul Basaksehir Vs Paris Saint-Germain (​ម៉ោង ១២:៥៥​នាទី​)
Manchester United Vs RasenBallsport Leipzig (​ម៉ោង ៣:០០​នាទី​)

Tag:
 Lionel Messi
  COVID-19
  Champions League
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com