COVID-19
អន្តរជាតិ
ប្រជុំកោះម៉ាហ្សាល រកឃើញអ្នកកើតកូវីដ-១៩ ពីរករណីដំបូង
29, Oct 2020 , 11:38 am        
រូបភាព
ដោយ: ថ្មីៗ
ប្រជុំកោះម៉ាហ្សាល (Marshall Islands) ដែលស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក ចន្លោះហាវ៉ៃ និងហ្វីលីពីន បានអះអាងពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ពីរករណីដំបូងក្នុងដែនដីរបស់ខ្លួន នាថ្ងៃទី២៨ ខែតុលា។



យោងតាមក្រសួងសុខាភិបាលប្រជុំកោះម៉ាហ្សាល អ្នកជំងឺទាំងពីររូបមានស្ត្រីអាយុ៣៥ឆ្នាំ និងបុរសអាយុ៤៦ឆ្នាំ ជាអ្នកបម្រើការនៅទីតាំងយោធាអាមេរិកនៅកោះ Kwajalein Atoll ដែលទើបធ្វើដំណើរតាមយន្តហោះយោធាពីកោះហាវ៉ៃ  សហរដ្ឋអាមេរិក។

យោងតាមទិន្នន័យដែលបង្ហាញដោយ Worldometers ប្រជុំកោះម៉ាហ្សាល ត្រូវបានចាត់ទុកជា ប្រទេស/តំបន់ទី២១៦លើពិភពលោកដែលមានករណី COVID-19។ ប្រជាជាតិ និងទឹកដីតូចៗផ្សេងទៀត ដែលប្រកាសថា មិនទាន់មានករណីឆ្លង COVID-19 មានដូចជា គិរីបាទី, ម៉ាយក្រូណេស៊ី, ណូរុ, ប៉ាឡាវ, សាម័រ, តុងហ្គា, ទូវាលូ និង វានូអាទូ ខណៈកោះសូឡូម៉ុង បានរកឃើញករណីដំបូង កាលពីដើមខែកន្លងមក៕



© រក្សាសិទ្ធិដោយ thmeythmey.com