កីឡាអន្តរជាតិ
អន្តរជាតិ
Rashford ក្លាយជាកីឡករបម្រុងទី២ បន្ទាប់ពី Solskjaer ដែលធ្វើបាន hat-trick ឲ្យ Man Utd
× Marcus Rashford ដែលរកបាន៣គ្រាប់ក្នុងរយៈពេល១៧នាទីចុងក្រោយក្នុងជំនួប Champions League បានក្លាយជាកីឡាករទីពីររបស់ Manchester United បន្ទាប់ពីលោក Ole Gunnar Solskjær ដែលធ្វើបាន Hat-trick ក្នុងនាមជាកីឡាករបម្រុង។ Solskjær សម្រេចទីបាន៣គ្រាប់ ក្រោយប្តូរចូលនៅវគ្គទី២ នាជំនួបជាមួយ Nottingham Forest កាលពីឆ្នាំ ១៩៩៩។
ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសដែលទើបប្តូរចូលនៅតង់ទីពីរនាទី៦៣ទៅហើយ តែអាចធ្វើបាន hat-trick ដើម្បីជួយ Man Utd ឈ្នះ RasenBallsport Leipzig ៥-០ ក្នុងក្របខណ្ឌកំពូលអឺរ៉ុបពូល H។
មិនត្រឹមតែជួយក្រុមលោក Solskjær អ្នកចាត់ការទូទៅក្រុមបិសាចក្រហមទទួលបាន៦ពិន្ទុពេញ ដើម្បីឈរនៅកំពូលតារាងពូល H ប៉ុណ្ណោះទេ ប៉ុន្តែ Rashford ថែមទាំងតាមស្មើកំណត់ត្រាធ្វើបាន hat-trick ក្នុងនាមកីឡាករបម្រុងរបស់អ្នកចាត់ការទូទៅខ្លួនសព្វថ្ងៃទៀតផង។
Solskjær កាលនៅជាកីឡាករ Man Utd ដែលស្ថិតក្រោមការដឹកនាំរបស់លោក Sir Alex Ferguson អាចស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯងក្នុងនាមកីឡាករបម្រុង ខណៈក្រុមបិសាចក្រហមយកឈ្នះ Nottingham Forest ៨-១ ក្នុងការប្រកួតលីគកំពូលអង់គ្លេសនៅឆ្នាំ ១៩៩៩៕
Tag:
Marcus Rashford
Ole Gunnar Solskjær
hat-trick
© រក្សាសិទ្ធិដោយ thmeythmey.com