ជាតិ
បទសម្ភាសន៍
​អាជ្ញាធរខេត្តសៀមរាប ជំរុញ​ឱ្យ​វិស័យ​ឯកជន​រៀបចំ​កញ្ចប់​ទេសចរ ដែល​ជួយ​ឲ្យ​ខ្មែរ​គ្រប់រូប​ទៅ​អង្គរវត្ត​បាន​ម្ដង ក្នុង​មួយជីវិត​
30, Oct 2020 , 8:39 pm        
រូបភាព
 ​សៀមរាប​៖ អវត្តមាន​ទេសចរ​បរទេស​អំឡុង​វិបត្តិ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​វិស័យ​ទេសចរ​កម្ពុជា ពិសេស​ខេត្តសៀមរាប​ធ្លាក់​ដុនដាប​។ ការជំរុញ​ឲ្យ​ភ្ញៀវទេសចរ​ជាតិ ដើរលេង​នៅក្នុង​ប្រទេស​កាន់តែច្រើន គឺជា​ក្តីសង្ឃឹម​ដ៏​ធំធេង សម្រាប់​ដង្ហើម​ទេសចរ​ណ៍​ខេត្តសៀមរាប​។ ហេតុដូច្នេះ​ហើយ​បានជា នាឱកាស​កិច្ចប្រជុំ​ប្រចាំខែ​នៃ​សមាគម​សណ្ឋាគារ​កម្ពុជា អភិបាលរង​ខេត្តសៀមរាប លោក ពៅ ពិសិដ្ឋ ជំ​រុ​ញ្យ​វិស័យ​ឯកជន គួរ​មាន​កញ្ចប់​ទេសចរ​ណ៍ស​ម្រា​ប់​ប្រជាជន​កម្ពុជា ដោយ​ត្រូវ​ធ្វើយ៉ាងណា ពួកគាត់ ស្គាល់​ប្រាសាទអង្គរវត្ត​បាន​ម្ដង នៅក្នុង​ជីវិត​នេះ​។

 
​លោក ពៅ ពិសិដ្ឋ ស្នើឱ្យ​វិស័យ​ឯកជន ត្រូវ​បន្ត​គិតគូរ បង្កើត​គំនិត​ថ្មីៗ ដែល​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​ថ្មីៗ ក្នុង​កាលៈទេសៈ​នេះ  ព្រមទាំង​លើកទឹកចិត្ត​ប្រតិបត្តិ​ករ​ទេសចរ ឱ្យ​បន្ត​ខិតខំ​ប្រឹងប្រែង និង​គួរ​មាន​កិច្ចប្រជុំ​ជាប្រចាំ ដោយមាន​ថ្នាក់ដឹកនាំ​ខេត្ត​ចូលរួម ដើម្បី​ជជែក​ពី​បញ្ហា និង​រក​ផ្លូវ​ដោះស្រាយ​រួមគ្នា ធ្វើយ៉ាងណា​ឱ្យ​វិស័យ​ទេសចរណ៍ ឬ​វិស័យ​សណ្ឋាគារ​មាន​និរន្តរភាព​។ 
 
​សូម​ទស្សនាការ​លើកឡើង​រប​ស់លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប នាឱកាស​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំខែ របស់​សមាគម​សណ្ឋាគារ​កម្ពុជា ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​២៧ តុលា ដូចតទៅ​៖ 
 
 

Tag:
 ទេសចរណ៍​
  កូ​វីដ​-១៩
 ​អង្គរ​
 ​សៀមរាប​
 ​ពៅ ពិសិដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com