COVID-19
អន្តរជាតិ
២៤​ម៉ោង បារាំង រកឃើញ​កូ​វីដ​-១៩ ជិត ៥ ម៉ឺន​ករណី​
31, Oct 2020 , 12:19 pm        
រូបភាព
ដោយ:
​បារាំងនៅ​ថ្ងៃទី ៣០ ខែតុលា រាយ​ករា​រណ៍​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន ៤៩ ២១៥​ករណី ក្នុងពេល​២៤​ម៉ោង ធៀប​នឹង ៤៧ ៦៧៣​ករណី កាលពី​ថ្ងៃទី ២៩ ខែតុលា​។

 
​ការបិទ​ប្រទេស​ទូទាំងប្រទេស បាន​ចូល​ធរមាន​កាលពី​សុក្រ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​កូ​វីដ​-១៩ ។ 
 
​អ្នកស្លាប់​ដោយ​ជំងឺ​កូ​វីដ​-១៩ មាន ២៥៦​នាក់​ក្នុងពេល​ម៉ោង ដែល​ធ្វើ​ឲ្យ​តួលេខ​សរុប​ឡើងដល់ ៣៦ ៥៦៥​នាក់​។ ក្រសួងសុខាភិបាល​បារាំង​បញ្ជាក់​បែបនេះ ខណៈ​តួលេខ​ឆ្លង​សរុប​ឡើងដល់ ១ ៣៣១ ៩៨៤​ករណី​។ 
 
​ចំណែក អ៊ីតាលី បាន​រកឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩​ថ្មី ចំនួន ៣១ ០៨៤​ករណី ក្នុងពេល​ត្រឹម​២៤​ម៉ោង​ចុងក្រោយ ។ ក្រសួងសុខាភិបាល​អ៊ីតាលី បានបញ្ជាក់​បែបនេះ នៅ​ថ្ងៃទី ៣០ ខែតុលា ដែលជា​តួលេខ​ខ្ពស់បំផុត ចាប់តាំងពី​ផ្ទុះ​ជំងឺ​នេះ​ក្នុងប្រទេស​នេះ​មក​។ 
 
​ករណី​ឆ្លង​ក្នុង​មួយថ្ងៃ​រហូតដល់​ជាត​៣​ម៉ឺន​ករណីនេះ គឺ​បំបែក​កំណត់ត្រា​ចាស់ ដែល​អ៊ីតាលី កាលពី​ថ្ងៃ ២៩ ខែតុលា បាន​រកឃើញ​ករណី ២៦ ៨៣១​ករណី​។ 
 
​ក្រសួងសុខាភិបាល​អ៊ីតាលី ក៏បាន​រាយការណ៍​ស្លាប់​ថ្មី ១៩៩​នាក់​ផងដែរ ដែល​ធ្វើ​ឲ្យ​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​សរុប​ឡើងដល់ ៣៨ ៣២១​នាក់ ។ នេះ​គឺជា​តួលេខ​ស្លាប់​ខ្ពស់​លំដាប់​ទី​២ ក្នុង​តំបន់​អឺរ៉ុប តាម​ពីក្រោយ​ចក្រភព​អង់គ្លេស ដែលមាន​រហូតដល់​៤៦ ២២៩​នាក់​។ 
 
​ទីក្រុង​ហិរញ្ញវត្ថុ Milan នៃ​តំបន់ Lombardy ភាគ​ខាងជើង​អ៊ីតាលី នៅតែ​ជា​តំបន់​រងគ្រោះ​បំផុត ដែល​រាយ​កាណ៍​ករណី​ថ្មី ៩៨៦០​ករណី កាលពី​ថ្ងៃ​សុក្រ បើ​ធៀប​នឹង ៧៣៣៩ ករណី ក្នុង​ថ្ងៃ​ព្រហស្បតិ៍​។ ចំណែក Campania ភាគខាងត្បូង​អ៊ីតាលី ជា​តំបន់​រងគ្រោះ​ខ្លាំង​លំដាប់​ទី​២​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នាយករដ្ឋមន្ត្រី Giuseppe Conte បាន​ដាក់ចេញ​វិធានការ​រឹតត្បិត​លើ​សកម្មភាព​អាជីវកម្ម​កាលពី​សប្ដាហ៍​មុន ដោយ​បញ្ជា​ឲ្យ​ហាង​ស្រា និង​ភោជនីយដ្ឋាន​បិទទ្វារ ត្រឹម​ម៉ោង​៦​ល្ងាច ហើយ​បិទ​ដំណើរការ​កន្លែង​ហាត់ប្រាណ រោងកុន ជាដើម​។ 
 
​កាលពី​ថ្ងៃ​សុក្រ តំបន់​មួយ ឈ្មោះថា Valle D’Aosta របស់​អ៊ីតាលី ដែល​នៅជាប់​ព្រំដែន​បារាំង បានដាក់​បម្រាម​គោចរ​ពី​ម៉ោង​៩​យប់​ដល់​៥​ព្រឹក ដើម្បី​ទប់ស្កាត់​ការ​ហក់​ឡើង​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com