ពីនេះ ពីនោះ
​ទំនួញ​ទូក ង​!
31, Oct 2020 , 5:29 pm        
រូបភាព
​បទ កាកគតិ​


​កត្តិក​ប្រួល​ប្រែ​ ​ពពក​បាំង​ខែ​ ​ស្រូវ​ស្រែ​លិច​ទឹក​
​ជំនោរ​ប្រែ​ក្តៅ​ ​ត្រី​ហៅ​ប្រាប់​ម្រឹគ​ ​ពិភព​វរវឹក​
​ស្ពោត​ស្ពឹក​ក្រៀមក្រោះ​។​
​ទូក​ធ្លាប់​ចុះ​ទឹក​ ​ឆ្នាំនេះ​វរវឹក​ ​ទូក​នឹក​ស្រណោះ​
​ទូក​ត្រូវ​ដាក់តាំង​ ​បង្ខាំង​ក្រៀមក្រោះ​ ​កូ​វីដ​ជ្រៀត​ច្រោះ​
​ខ្សួល​ខ្សោះ​អស់​ក្សាន្ត​។​
​ធានី​ធ្លាប់​ជុំ​ ​តន្ត្រី​ប្រគុំ​ ​ជ្រងំ​មិន​ស្មាន​
​កាំជ្រួច​រាត្រី​ ​រស្មី​សុខសាន្ត​ ​ប្រទីប​លាក់​ប្រាណ​
​ខាន​បាន​អួត​កាយ​។​
​កូ​រ៉ូ​ណា​កាច​ ​តាម​លងបន្លាច​ ​សាយ​សាច​ជិត​ឆ្ងាយ​
​កត្តិក​ឆ្នាំ​ថ្មី​ ​ប្រុស​ស្រី​ត្រៀម​កាយ កូ​រ៉ូ​ណា​ឆ្ងាយ​
​សប្បាយ​ជុំគ្នា​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com