កីឡាអន្តរជាតិ
អន្តរជាតិ
Giggs គ្រូជម្រើសជាតិវែលិ៍ ត្រូវចាប់ខ្លួន
× Ryan Giggs គ្រូបង្វឹកក្រុមជម្រើសជាតិវែលិ៍ ត្រូវបានចាប់ខ្លួនពីបទសង្ស័យប្រើហិង្សាលើមិត្តស្រីរបស់ខ្លួននាង Kate Greville នៅឯភូមិគ្រិះតម្លៃ ២,២០ លានដុល្លារ។
មន្ត្រីប៉ូលីសត្រូវបានហៅឲ្យទៅផ្ទះរបស់ Giggs នៅម៉ោងប្រមាណ១០យប់ ថ្ងៃអាទិត្យទី១ ខែវិច្ឆិកា ដោយមានការអះអាងថាមានករណីចាប់បង្ខំកើតឡើង។ មានស្ត្រីវ័យជាង៣០ឆ្នាំម្នាក់បានរងរបួសស្រាល ខណៈដែលវីរបុរស Manchester United វ័យ ៤៦ឆ្នាំរូបនេះត្រូវបានចាប់ខ្លួនដោយសង្ស័យថាបានបង្កគ្រោះថ្នាក់លើរាងកាយ និងបំពានផ្លូវភេទ។
ជុំវិញករណីនេះប្រធានសហព័ន្ធកីឡាបាល់ទាត់វែលិ៍ (FAW) មិនទាន់មានវិធានការអ្វីឡើយ ដោយគ្រាន់តែប្រកាសអំពីសមាជិកក្រុមជម្រើសជាតិដែលគ្រោងកោះហៅនោះ ត្រូវពន្យារពេលបណ្តោះអាសន្នសិន។
Giggs បានរួមរស់ជាមួយមិត្តស្រីអ្នកនាង Greville ដោយបើកចំហរតាំងពីឆ្នាំ ២០១៧ ម្លេះ បន្ទាប់ពីអ្នកទាំងពីរទាក់គ្នានៅឆ្នាំ ២០១៣ ដោយសារធ្វើការជាមួយគ្នា៕
Tag:
Ryan Giggs
Kate Greville
© រក្សាសិទ្ធិដោយ thmeythmey.com