FIFA
កីឡាជាតិ
ជាតិ
មេ FIFA អបអរបឹងកេតដែលឈ្នះជើងឯកលីគកំពូលកម្ពុជា
× សហព័ន្ធកីឡាករបាល់ទាត់អន្តរជាតិ (FIFA) បានចេញលិខិតអបអរក្លិបបឹងកេតដែលបានក្លាយជាម្ចាស់ជើងឯកក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២០។ នេះបើតាមការបង្ហោះរបស់ក្លិបបឹងកេតនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ពួកគេនៅថ្ងៃទី៦ ខែវិច្ឆិកានេះ។
លិខិតអបអរដែលប្រធាន FIFA លោក Gianni Infantino ផ្ញើតាមរយៈលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានសរសេរថា៖ «សូមអនុញ្ញាតឲ្យខ្ញុំអបអរសារទរទៅកាន់ក្លិបបឹងកេតដែលបានគ្រងជើងឯកលីគកំពូលកម្ពុជា និងជាការឈ្នះលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក»។
ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកបន្ថែមថា លទ្ធផលនេះបានបង្ហាញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់ក្លិបបឹងកេត ដែលគ្រប់គ្នានៅទីនេះសមនឹងទទួលបានសមិទ្ធផលដ៏អស្ចារ្យនេះ។
បឹងកេត ក្លាយជាម្ចាស់ជើងឯកក្របខណ្ឌកំពូលលើកទី៤ ក្រោយតាមស្មើភ្នំពេញក្រោន ១-១ នៅកីឡដ្ឋាន Smart RSN កាលពីថ្ងៃទី២៥ ខែតុលា។ ព្រះខ័នរាជស្វាយរៀងទទួលបានលេខ២ ក្រោយយកឈ្នះណាហ្គាវើលដ៍ ៤-0 ។ ក្រុមទាំងពីរ មាន៤១ពិន្ទុស្មើគ្នា ប៉ុន្តែបឹងកេត មានប្រៀបលើរូបមន្ត Head-to-Head ក្នុងលទ្ធផល ៤-២ កាលពីជើងទីមួយ។
ក្នុងនាមជាម្ចាស់ជើងឯក បឹងកេតក៏ទទួលបានកៅអីនៅវគ្គជម្រុះតាមពូលក្នុងពានរង្វាន់ AFC Cup ឆ្នាំ២០២១ ផងដែរ៕
Tag:
FIFA
បឹងកេត
Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com