ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ចង់​បាត់​ឈឺចាប់​សាច់ដុំ គួរ​ព្យាយាម​ញ៊ាំ​អាហារ​ទាំងនេះ​
07, Nov 2020 , 6:59 pm        
រូបភាព
​បញ្ហា​ឈឺចាប់​សាច់ដុំ​អាច​បណ្ដាលមកពី​មូលហេតុ​ជាច្រើន​រួមបញ្ចូល​ទាំង​ការ​របួស ការប្រើប្រាស់​ខ្លាំងពេក ការធ្វើ​លំ​ហាត់ប្រាណ បញ្ហា​លំហូរ​ឈាម កង្វះ​ជាតិ​រ៉ែ​ដូចជា​កាល់ស្យូម ប៉ូ​តា​ស្យូ​ម និង​ម៉ាញ៉េ​ស្យូ​ម កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​និង​ឥទ្ធិពល​នៃ​ការប្រើប្រាស់​ឱសថ​មួយចំនួន​។ ប៉ុន្តែ​បើ​ចង់​បន្ថយ ឬ​បំបាត់​អា​ការៈឈឺចាប់​ក៏​មិន​ពិបាក​ដែរ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ពី​អាហារ​មួយចំនួន​ដែលមាន​ប្រសិទ្ធភាព​ជួយ​ដោះស្រាយ​បញ្ហា​ឈឺចាប់​សាច់ដុំ​ឆាប់រហ័ស ៖

 
១. ប៉េងប៉ោះ​
 
​ក្រៅពី​រួមបញ្ចូល​ប៉េងប៉ោះ​ក្នុង​របប​អាហារ អ្នក​ក៏​អាច​ទទួលទាន​ទឹក​ប៉េងប៉ោះ​ស្រស់​ក្រោយពេល​ធ្វើ​លំ​ហាត់ប្រាណ​ដើម្បី​បំបាត់​អា​ការៈឈឺ​សាច់ដុំ​បាន​ឆាប់រហ័ស​។ នេះ​ក៏​ព្រោះតែ​ប៉េងប៉ោះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​សម្រាល​ការឈឺចាប់​។​
 
២. ត្រី​សាល​ម៉ុ​ន​
 
​អ្នក​គួរ​ចាំបាច់​រួមបញ្ចូល​ត្រី​ជាប្រចាំ​ក្នុង​របប​អាហារ ជាពិសេស​ប្រសិនបើ​អ្នក​ចង់​ព​ន្លឿ​ន​ភាពជា​សះស្បើយ​នៃ​សាច់ដុំ ខណៈដែល​អាហារ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣​។​
 
៣. គីម​ឈី​
 
​អាហារ​នេះ​អាចជួយ​សម្រួល​ការរំលាយ​អាហារ​ដូច្នេះ​ទើប​សាច់ដុំ​អាច​ទទួលបាន​សារធាតុចិញ្ចឹម​ចាំបាច់​ពេញលេញ​ដើម្បី​ជាសះស្បើយ​។​
 
៤. ស៊ុត​
 
​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ស៊ុត​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​អា​មី​ណូ leucine ដែល​ធម្មតា​មាន​ក្នុង​ទឹកដោះគោ​។ អាស៊ីត​អា​មី​ណូ​នេះ​ចាំបាច់​សម្រាប់​សុខភាព​សាច់ដុំ​។​
 
៥. គ្រាប់​ធញ្ញជាតិ​
 
​ពិសេស​គ្រាប់​អាល់​ម៉ុ​ន ក្រៅពី​ត្រី​និង​បន្លែ គ្រាប់​ធញ្ញជាតិ​នេះ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​។ អាល​ម៉ុ​ន​ក៏មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៦ ដែល​ដើរតួនាទី​ចាំបាច់​សម្រាប់​ភាពជា​សះស្បើយ​នៃ​សាច់ដុំ​ផងដែរ​។​
 
៦. រមៀត​
 
​សារធាតុ curcumin ក្នុង​រមៀត​ជា​អ្វីដែល​ធ្វើឱ្យ​គ្រឿងទេស​នេះ​មាន​ប្រយោជន៍​ក្នុងការ​បំបាត់​ភាពឈឺចាប់​សាច់ដុំ​។ curcumin ជួយ​បន្ថយ​ការ​រលាក​និង​ទប់ស្កាត់​ការខូចខាត​នៃ​សាច់ដុំ ខណៈដែល​ព​ន្លឿ​ន​ភាពជា​សះស្បើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com