ជាតិ
ពីនេះ ពីនោះ
ខេត្តតាកែវ មានប្រាសាទបុរាណ និងតំបន់ទេសសចរណ៍ដ៏ទាក់ទាញជាច្រើន តាកែវ, ទេសចរណ៍, ប្រាសាទបុរាណEY
×
ដោយ៖ ស៊ុល រ៉វី
តាកែវ ជាខេត្តមួយមានសក្ដានុពលផ្នែកទេសចរណ៍បែបប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ ដែលមានស្ថាបត្យកម្មបុរាណជាច្រើននៅក្នុងខេត្តមួយនេះ ដូចជា ប្រាសាទបុរាណ សំណង់គ្រឹះបុរាណ វត្តបុរាណ ទួលបុរាណ និងកន្លែងផ្សេងៗទៀត។ ស្ថាបត្យកម្មបុរាណ និងទីតាំងទេសចរណ៍ក្នុងខេត្ត ជាកត្តាដ៏សំខាន់ដើម្បីទាក់ទាញភ្ញៀវទេសចរប្រមាណ ៦០ម៉ឺននាក់ក្នុងមួយឆ្នាំៗ។
បើតាមបញ្ជីស្ថានីយបុរាណនៅប្រទេសកម្ពុជា របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តតាកែវ មានប្រាសាទបុរាណចំនួន១៦ សំណង់គ្រឹះប្រាសាទបាក់បែកចំនួន៦ ទួលបុរាណចំនួន២៥ វត្តបុរាណចំនួន៣១៣ និងស្រះដែលជាទីតាំងយកថ្មចំនួន៣។ ស្ថាបត្យកម្មក្នុងខេត្តនេះ បានរំលេចនូវព្រលឹងនៃស្ថាបត្យកម្ម រូបបដិមា វប្បធម៌ និងសាសានា។
តំបន់វប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិចំនួន៥កន្លែង មានដូចជា ភ្នំដា ភ្នំបាយ៉ង់កោរ ភ្នំជីសូរ្យ ភ្នំតាម៉ៅ និង ប្រាសាទតាព្រហ្ម នៅទន្លេបាទី ព្រមទាំងរមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិ២កន្លែង គឺភ្នំខ្លែង និងភ្នំជីតាពេជ្រ។ ជាមួយគ្នានេះ ខេត្តតាកែវ មានរមណីយដ្ឋានធម្មជាតិមួយកន្លែង គឺជ្រោះផ្អោក និងរមណីយដ្ឋានទេសចរណ៍កែច្នៃមួយកន្លែងទៀត គឺកំពូលពេជ្រ។
ក្នុងចំណោមទីតាំងរមណីយដ្ឋានទេសចរណ៍ទាំងអស់នេះ តំបន់ទេសចរណ៍ចំនួន៦កន្លែង ដែលបានទាក់ទាញភ្ញៀវទេសចរច្រើន គឺភ្នំជីសូរ្យ ភ្នំតាម៉ៅ ទន្លេបាទី កំពូលពេជ្រ ភ្នំដា និងជ្រោះផ្អោក៕
© រក្សាសិទ្ធិដោយ thmeythmey.com