ពីនេះ ពីនោះ
សុខភាព
ឈឺ​ផ្លូវចិត្ត​សោះ បែរ​ជាមាន​រោគសញ្ញា​រាងកាយ​ទៅវិញ​
14, Dec 2020 , 8:59 pm        
រូបភាព
​នៅពេល​អ្នកពិគ្រោះ ជាមួយ​គ្រូពេទ្យ​អំពី​ជំងឺ​បាក់​ទឹកចិត្ត សំណួរ​ភាគច្រើនបំផុត ដែល​គ្រូពេទ្យ​សួរ​នោះ​តែងតែមាន​ថា តើ​អ្នក​គេង​គ្រប់គ្រាន់​អត់​? ឬ​មិន​ចូលចិត្ត​អ្វី ដែល​ធ្លាប់ធ្វើ​ពីមុន​អត់​? ឬ​មាន​អារម្មណ៍​ថា ពិបាកចិត្ត​ជាប់​រហូត​អត់​?

 
​យ៉ាងណាមិញ តាម​ការសិក្សា​របស់​អង្គការ​សុខភាព​ពិភពលោក ចំពោះ​ទំនាក់ទំនង​រវាង​ការបាក់​ទឹកចិត្ត និង​រោគសញ្ញា​នៃ​ការឈឺចាប់​តែ​គ្មាន​របួស ឬ​ជំងឺ (Somatic Symptoms) បាន​រកឃើញថា អ្នកជំងឺ​ចំនួន ១ ១៤៦ នាក់ ដែលមាន​បញ្ហា​បាក់​ទឹកចិត្ត គឺមាន​រោគសញ្ញា​ឈឺក្បាល ទល់លាមក អស់កម្លាំង ឬ​ឈឺចង្កេះ រហូតដល់ ៦៩ ភាគរយ​ឯណោះ​។​
​បើសិនជា​អ្នកពិគ្រោះ​ជាមួយ​គ្រូពេទ្យ អំពី​រោគសញ្ញា​លើ​រាងកាយ​ដូចខាងក្រោម​នេះ មានន័យថា​អ្នក​ទំនងជា​អាចមាន​ឱកាស កើត​ជំងឺ​បាក់​ទឹកចិត្ត​ច្រើន​ហើយ​។ រោគសញ្ញា​រាងកាយ​ទាំងនោះ អាចមាន​ដូចជា ៖
 
១- ឈឺក្បាល​បែប​ប្រកាំង​
២- មាន​បញ្ហា​ក្រពះ​ពោះវៀន​ដូចជា រាករូស ទល់លាមក រលាក​ពោះវៀន​ជាដើម​
៣- ឈឺសន្លាក់​
៤- ឈឺទ្រូង​
៥- អស់កម្លាំង​
៦- វិលមុខ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com