ជាតិ
សុខភាព
រដ្ឋមន្ត្រី​អប់រំ សម្រេច​បិទ​សាលារៀន នៅ​ភ្នំពេញ និងទីរួមខេត្តកណ្តាល ចំនួន​២​សប្តាហ៍​
08, Nov 2020 , 5:27 pm        
រូបភាព
​ភ្នំពេញ​៖ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន នៅ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្តកណ្តាល ចំនួន​២​សប្តាហ៍​។​



អត្ថបទទាក់ទង
 
 
​បើតាម​សេចក្តីជូនដំណឹង​របស់​លោក ហង់​ជួន ណា​រ៉ុ​ន នា​រសៀល​ថ្ងៃទី​៨​វិច្ឆិកា ការសម្រេច​ផ្អាក​ដំណើរការ​នៃ​សាលារៀន​ទាំងនេះ គឺ​ដើម្បី​ចៀសវាង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​COVID-19 ដោយមាន​អាណាព្យាបាល​ប្រមាណ​៩០០​នាក់ បាន​ប្រាស្រ័យ​ទំនាក់ទំនង​ជាមួយនឹង​គណៈប្រតិភូ​លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​ត្រូវបាន​គេ​រកឃើញ​ជំងឺ​កូ​វីដ​-១៩ ។​
 
​គិត​ត្រឹម​ថ្ងៃទី​៨​វិច្ឆិកា ឆ្នាំ​២០២០ ក្រសួង​អប់រំ បាន​រកឃើញ​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​៨​ហើយ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា រកឃើញថា មាន​ប្រាស្រ័យ​ទាក់ទង​នឹង​គណ​:​ប្រតិភូ​លោក​Peter Szijjarto រដ្ឋមន្ត្រីការបរទេស​និង​ពាណិជ្ជកម្ម​ហុង​គ្រី ដែលមាន​ជំងឺ​កូ​វីដ​-១៩​។ នេះ​តាម​ការលើកឡើង​របស់​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ដោយ​អះអាងថា ក្រៅពី​មាន​សាលា​ឯកជន​ទាំង​៨​នេះ ក៏មាន​ក្លឹប​ហាត់​កីឡា​កា​រ៉ា​តេ​ដូ​១​កន្លែង និង​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​១​កន្លែង ក៏មាន​ជាប់​ព័ន្ធ​ពាន់​នឹង​គណៈប្រតិភូ​ហុង​គ្រី​ផងដែរ​៕

Tag:
 អប់រំ​
  សាលារៀន​
© រក្សាសិទ្ធិដោយ thmeythmey.com