ជាតិ
ពីនេះ ពីនោះ
កាកសំណល់​ប្លា​ស្ទិ​ក កំពុង​គំរាមកំហែង​សុ​ខា​មាល​ភាព​ទន្លេមេគង្គ​
13, Nov 2020 , 11:39 am        
រូបភាព
ដោយ:
​សំរាម​ថង់​ប្លា​ស្ទិ​ក កែវ ដប ចាន ស្លាបព្រា ប្រអប់​ស្នោរ ខោ​ទឹកនោម​កូនក្មេង និង​កាកសំណល់​ប្រចាំថ្ងៃ​ផ្សេងៗ របស់​ប្រជាជន​ដែល​រស់​នៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ គឺជា​កត្តា​គំរាមកំហែង​ដ៏​ចម្បង​មួយ សម្រាប់​សុខាមា​លភាព​ទន្លេមេគង្គ​។ នៅតាម​ច្រាំងទន្លេ គេ​សង្កេតឃើញ​មាន​សំរាម​ទាំងនេះ​រាយប៉ាយ និង​អណ្តែត​លើ​ផ្ទៃ​ទឹក ស្ទើរ​គ្រប់​ទីកន្លែង ដែលជា​ផល​រំខាន​មួយ​ដល់​ជីវិត​មច្ឆជាតិ មនុស្ស សត្វ សុខុមាលភាព និង​សោភ័ណភាព​របស់​ទន្លេមេគង្គ​ផង​ផងដែរ​។

 
​បើ​យោងតាម​ការផ្សាយ​របស់ WWF បាន​ឲ្យ​ដឹងថា ថង់​ប្លា​ស្ទិ​ក អាច​ត្រូវការ​ពេល​រហូត​ទៅ​២០​ឆ្នាំ ទើប​រលាយ​។ ចំណែកឯ​កែវ​កាហ្វេ ត្រូវការ​ពេល ៣០​ឆ្នាំ ទុយោ​បឺត ២០០​ឆ្នាំ ដប​ទឹក​សុទ្ធ ៤៥០​ឆ្នាំ កែវ​ជ័រ ៤៥០​ឆ្នាំ ខោ​ទឹកនោម​កូនក្មេង ៥០០​ឆ្នាំ និង​ច្រាស់​ដុសធ្មេញ ៥០០​ឆ្នាំ​។ ដូច្នេះ សូម​ទុកដាក់​របស់​ទាំងអស់នេះ​ឲ្យ​បាន​ត្រឹមត្រូវ និង​កុំ​បោះចោល​តាម​ទីសាធារណៈ ឬ​បោះ​ចូលក្នុង​ទឹកទន្លេ​។ សូម​ចូលរួម​ថែរក្សា​សុខុមាលភាព​ទន្លេមេគង្គ​ទាំងអស់គ្នា​។ សុខុមាលភាព​ទន្លេមេគង្គ សុខុមាលភាព​ប្រទេស​កម្ពុជា​!

© រក្សាសិទ្ធិដោយ thmeythmey.com