ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ល្ខោនសៀកកម្ពុជាហ្វារ ប្រឈមការបិទទ្វារដោយសារវិបត្តិកូវីដ១៩ អូសបន្លាយ
14, Nov 2020 , 8:59 pm        
រូបភាព
ឈុតមួយនៃការសម្តែងសៀករបស់ក្រុមសិល្បកររបស់ល្ខោនសៀកហ្វារ ខេត្តសៀមរាប
ឈុតមួយនៃការសម្តែងសៀករបស់ក្រុមសិល្បកររបស់ល្ខោនសៀកហ្វារ ខេត្តសៀមរាប
សៀមរាប៖ លោ្ខនសៀកកម្ពុជាហ្វារ ដែលបើកសម្ដែងសិល្បៈសៀកជាច្រើនឆ្នាំមកហើយនោះ កំពុងប្រឹងប្រែងជាខ្លាំងក្នុងកាលៈទេសៈជំងឺកូវីដ១៩នេះ។ ធ្លាប់តែមានទេសចរបរទេស ចូលទស្សនាខ្ទង់រយនាក់ជាប្រចាំថ្ងៃ បច្ចុប្បន្នរោងល្ខោនសៀកនេះ មានភ្ញៀវចូលទស្សនាមិនច្រើនទេ និងសម្ដែង២ដងប៉ុណ្ណោះក្នុងមួយសប្ដាហ៍។ នៅខែ សីហា រោងល្ខោនហ្វារ បានបើកដំណើរការឡើងវិញក្រោយបិទទ្វារមួយរយៈ ដោយអនុវត្តន៍តាមការណែនាំរបស់រដ្ឋាភិបាល។ កម្មវិធីថ្មីឈ្មោះថា ល្ខោនសៀកហ្វារត្រឡប់មកវិញ សម្ដែងនូវកម្មវិធីថ្មីៗមួយចំនួន ក្នុងន័យឱ្យរោងល្ខោនមួយនេះ នៅដំណើរការឡើងវិញ ដើម្បីជួយជីវភាពសិល្បៈករ បុគ្គលិកជាង១០០នាក់ ក្នុងរោងល្ខោនមួយនេះ ពិសេសគឺដើម្បីទ្រទ្រង់សាលាហ្វារពន្លឺសិល្បៈ នៅខេត្តបាត់ដំបង ដែលផ្គត់ផ្គង់កុមារជាង១ពាន់នាក់ ជារៀងរាល់ឆ្នាំ ឱ្យទទួលបានការរៀនសូត្រ និងរៀនសិល្បៈចម្រុះដោយឥតគិតថ្លៃ។ អង្គការមួយនេះរំពឹងថា ទេសចរក្នុងស្រុក នឹងជួយទិញសំបុត្រចូលទស្សនាការសម្ដែងសៀករបស់សិល្បករខ្មែរ ដែលនឹងអាចឱ្យរោងល្ខោនមួយនេះ បន្តជីវិតតទៅមុខទៀត។

 
 ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកស្រី អ៊ីសា រ៉ហានី អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោក ទេស វិជ្ជា មន្រ្តីផ្នែកទីផ្សារនៃល្ខោនសៀកកម្ពុជាហ្វារ នៅខេត្តសៀមរាបដូចតទៅ៖



 
លោក ទេស វិជ្ជា មន្រ្តីផ្នែកទីផ្សារល្ខោនសៀកកម្ពុជាហ្វារ





















Tag:
 ល្ខោនសៀកកម្ពុជាហ្វារ
  សិល្បៈ
  កូវីដ-១៩
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com