អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អគ្គលេខាធិការអាស៊ាន ចាត់ទុកថ្ងៃចុះហត្ថលេខា RCEP ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រធំបំផុមួយរបស់អាស៊ាន
15, Nov 2020 , 2:47 pm        
រូបភាព
ដោយ:
នៅបំផុតមេដឹកនាំអាស៊ាន និងដៃគូសន្ទនារបស់ខ្លួនសរុបទាំងអស់១៥ប្រទេស នៅថ្ងៃ១៥ វិច្ឆិកានេះ បានសម្រេចចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំក្នុងតំបន់នេះ នឹងបើកផ្លូវឲ្យប្រទេស១៥ក្នុងតំបន់ អាចនាំចេញនិងនាំចូលផលិតផលតាមការព្រមព្រៀងគ្នាដោយសេរី និងក្នុងលក្ខខណ្ឌកាន់តែធូរស្រាល និងល្អប្រសើរ។

 
លោកអគ្គលេខាធិការអាស៊ាន Lim Jock Hoi បានចាត់ទុកថ្ងៃ១៥ វិច្ឆិកា ២០២០នេះ ជាថ្ងៃប្រវត្តិសាស្ត្រមួយរបស់អាស៊ាន ដែលមេដឹកនាំអាស៊ានទាំងដប់ និងដៃគូសន្ទនារបស់ខ្លួនរួមមានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលសេឡង់ បានចុះហត្ថលេខាលើ RCEP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយដ៏ធំក្នុងតំបន់ និងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់អាស៊ាន។ 
 
តាមប្រភពព័ត៌មានដដែល សម្រាប់លោកអគ្គលេខាធិការ ដែលបានថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំលើកទី៤ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ RCEP នឹងផ្តល់នូវសក្តានុពលជាច្រើនក្នុងការជំរុញ ផ្លាស់ប្តូរ និងស្តារធុរកិច្ច និងប្រជាជននៅក្នុងតំបន់ ជាពិសេសក្នុងអំឡុងពេលនៃវិបត្តិ Covid-19 តែម្តង។ 
 
ជាមួយគ្នានេះ សម្រាប់ភាគីចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន បានអះអាងថា ការហត្ថលេខាលើ RCEP គឺជាជ័យជម្នះមួយនៃប្រព័ន្ធពហុភាគីនិយម និងពាណិជ្ជកម្មសេរី ខណៈដែលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោក បានរងការគំរាមកំហែងដោយសារតែការងើបឡើងនៃគោលនយោបាយពាណិជ្ជកម្មគាំពារនិយមរបស់បណ្តាប្រទេសមហាអំណាចមួយចំនួន។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Xinhua។ 
 
គួរជម្រាបបន្តិចថា RCEP  គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងជាគំនិតផ្តួចផ្តើមមួយរបស់មេដឹកនាំក្នុងតំបន់ដែលបានស្នើឡើងជាផ្លូវការក្នុងឆ្នាំ២០១២ ក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ កិច្ចព្រមព្រៀងនេះ មានទំហំ ២៦.២ ទ្រីលានដុល្លារ ឬស្មើនឹង ៣០ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ដែលគ្របដណ្តប់លើទីផ្សារប្រជាជន ២.២ ពាន់លាននាក់៕ 
 

Tag:
 អាស៊ាន
  RCEP
© រក្សាសិទ្ធិដោយ thmeythmey.com