ប្រយ័ត្ន​! “​ស្ត្រេ​ស​” អាច​បង្កបញ្ហា​ទាំងនេះ​ដល់​សុខភាព​ស្បែក​
ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! “​ស្ត្រេ​ស​” អាច​បង្កបញ្ហា​ទាំងនេះ​ដល់​សុខភាព​ស្បែក​
16, Nov 2020 , 8:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​បានដឹង​ពី​ផលប៉ះពាល់​នៃ​ភាព​ស្ត្រេ​ស​ចំពោះ​សុខភាព​។ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ភាព​តានតឹង​ក្នុង​អារម្មណ៍​ក៏​ជះឥទ្ធិពល​លើ​សុខភាព​ស្បែក​ផងដែរ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ផលប៉ះពាល់​នៃ​ភាព​ស្ត្រេ​ស​លើ​ស្បែក ៖

 
១. ស្នាម​ជ្រីវជ្រួញ​
 
​ការ​ស្ថិតក្នុង​ស្ថានភាព​តានតឹង​អាច​បណ្ដាលឱ្យ​កម្រិត​នៃ​អ័រម៉ូន​ស្ត្រេ​ស cortisol កើនឡើង​ជះឥទ្ធិពល​លើ​សម្ពាធ​ឈាម​ឈាម ទម្ងន់​រាងកាយ និង​កូ​ឡា​ជែ​ន​។ ជា​លទ្ធផល​ស្បែក​ពិបាក​នឹង​ជួសជុល​ខ្លួនឯង​ដែល​បណ្ដាលឱ្យ​ស្នាម​ជ្រីវជ្រួញ​ងាយ​លេចឡើង​។​
 
២. មុន​
 
​នៅពេល​ស្ត្រេ​ស​ខ្លាំង​អ្នក​ប្រាកដជា​អាច​សម្គាល់​ឃើញថា​ស្បែក​របស់ខ្លួន​ហាក់​ងាយ​នឹង​ឡើង​មុន​ច្រើនជាង​ធម្មតា​។ អ្នកជំនាញ​ជាច្រើន​បាន​បង្ហាញថា​បញ្ហា​ស្បែក​ផ្សេងៗ​ក៏​អាច​កើតមានឡើង​ដោយសារតែ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​ខ្លាំង​ផងដែរ​។ កម្រិត​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ខ្ពស់​ធ្វើឱ្យ​ស្បែក​ងាយ​នឹង​ឆ្លង​មេរោគ​។​
 
៣. ស្ថានភាព​ស្បែក​ដែលមាន​បញ្ហា​ស្រាប់​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​
 
​នេះ​ក៏​ព្រោះតែ​នៅពេល​អ្នក​កំពុង​ស្ត្រេ​ស​រាងកាយ​បញ្ចេញ​នូវ​សមាសធាតុ histamines ដែល​បង្ក​អាកា​រៈអា​ឡែក​ស៊ី​និង​ការ​រលាក​។​
 
៤. ស្បែក​ប្រែជា​ស្រអាប់​
 
​ស្បែក​នឹង​មើលទៅ​ស្រអាប់​ខុសប្លែក​នៅពេល​អ្នក​ស្ត្រេ​ស​! នេះ​ក៏​ព្រោះតែ​កោសិកា​ស្បែក​ត្រូវការ​រយៈពេល​យូរ​ដើម្បី​ឈានទៅដល់​ផ្ទៃ​ខាងលើ​នៃ​ស្បែក​ជាហេតុ​នាំឱ្យ​កោសិកា​ស្បែក​ងាប់ៗ​ត្រូវ​ប្រមូលផ្ដុំ​។​
 
៥. ភ្នែក​ហើម​
 
​ស្ត្រេ​ស​អាច​បណ្ដាលឱ្យ​អ្នក​ពិបាក​ក្នុងការ​គេង​លក់បាន​ស្កប់​ដែលជា​លទ្ធផល​នៃ​បញ្ហា​ហើម​ភ្នែក និង​ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com