ជាតិ
សេដ្ឋកិច្ច
NagaCorp បោះទុន​៣៥០​លាន​ដុល្លារ បង្កើត​រមណីយដ្ឋាន​លើដី​ជាង​៧០​ហិកតានៅ​សៀមរាប​
16, Nov 2020 , 5:33 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន​ណាហ្គា​(NAGA CORP) ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល​នៅ​ហុងកុង  បាន​បោះទុន​វិនិយោគ​ចំនួន​៣៥០​លាន​ដុល្លារ​លើ​ការសាងសង់​រមណីយដ្ឋាន «Angkor Lake of Wonder» (ALOW) លើ​ផ្ទៃដី​៧៥​ហិកតា ដែលមាន​ចម្ងាយ​៥០០​ម៉ែត្រ​ពី​ឧទ្យាន​អង្គរ ខេត្តសៀមរាប​។ ឧទ្យានអង្គរ មានទំហំ៤០១គីឡូម៉ែត្រការ៉េ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ណាហ្គា កាលពី​ថ្ងៃទី​១៥​វិច្ឆិកា ឆ្នាំ​២០២០ ដោយ​អះអាងថា គម្រោង​វិនិយោគ​ដ៏​ធំ​មួយ​នេះ គឺ​មិនមែន​ការបង្កើត​កន្លែង​លេងល្បែង​ស៊ីសង​ប្រភេទ​ណាមួយ​ឡើយ​។

 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​បាន​រៀបរាប់ថា គម្រោង​អភិវឌ្ឍ​ថ្មី​របស់​ក្រុមហ៊ុន​ណាហ្គា​ខ​ប នៅក្នុង​ខេត្តសៀមរាប​តម្លៃ​ជាង​៣០០​លាន​ដុល្លារ​នេះ នឹង​សាងសង់​សណ្ឋាគារ​មួយ​ដែលមាន​រចនាប័ទ្ម​បែប​វប្បធម៌ និង​ប្រពៃណី​ខ្មែរ នៅ​ចំ​កណ្តាល​គម្រោង​។ លើសពីនេះ នឹងមាន​បង្កើត​ឧទ្យាន​ទឹក​, បង្កើត Siem Reap  China Town, បង្កើត​ឧទ្យាន​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ខ្មែរ​បែប​4D, 5D,  Augmented Reality (AR) និង Virtual Reality (VR) រួមទាំង​បង្កើត​សួន​វប្បធម៌​ជាដើម​...​។ គម្រោង​វិនិយោគ​ដ៏​ធំ​មួយ​នេះ នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅក្នុង​២០២៥​។​
 
​រដ្ឋាភិបាល​កម្ពុជា សម្រេច​ជួល​ដី​ទំហំ​៧៥​ហិកតា ដែលមាន​ទីតាំង​ស្ថិតនៅ​ភាគខាងត្បូង​ចម្ងាយ​៥០០​ម៉ែត្រ​ពី​ឧទ្យាន​អង្គរ​នេះ ទៅឱ្យ​ក្រុមហ៊ុន​ណាហ្គា ចំនួន​៥០​ឆ្នាំ​។ ពោលគឺ​ចាប់ ពី​ខែមករា ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០៧០​។ នេះ​បើ​ការលើកឡើង​របស់​ក្រុមហ៊ុន​ណា​ហ្កា ដោយ​អះអាងថា គម្រោង​អភិវឌ្ឍ​ថ្មី​មួយ​នេះ នឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ខេត្ត​សៀម​បាន​កាន់តែច្រើន ក្នុង​គោលដៅ​លើ​កក​កម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។​
 
​ក្រុមហ៊ុន​ណាហ្គា​បាន​និយាយ​ដូច្នេះ​៖« តាម​គម្រោង​អភិវឌ្ឍ​នេះ​ក្រុមហ៊ុន​នឹង​បង្កើត​យុទ្ធសាស្ត្រ​នៃ​ការធ្វើការងារ ជាមួយ​ទី​ភ្នា​ក់​ទេសចរ​នៅ​ប្រទេស​ចិន និង​ប្រទេស​នានា​ទៀត តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​[Internet]  ដើម្បី​នាំ​ភ្ញៀវទេសចរ​មកកាន់​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ​»៕ 
 

Tag:
 រមណីយដ្ឋាន​
  NAGA CORP
  ឧទ្យាន​អង្គរ​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com