ពីនេះ ពីនោះ
សុខភាព
មិនចង់តានតឹងក្នុងអារម្មណ៍ពេលគេង គួរតែធ្វើបែបនេះ
× ពាក្យថាស្ត្រេស ឬមានភាពតានតឹងក្នុងអារម្មណ៍ច្រើន គឺជាអ្វីដែលមនុស្សភាគច្រើនចៀសមិនផុតឡើយ។ យ៉ាងណាមិញ ស្ត្រេសអាចជាផ្នែកមួយដ៏ធំនៃជីវិត ហើយក៏បានញ៉ាំញីដល់ការគេងរបស់យើងមិនបានស្កប់ស្កល និងស្រួលដែរ។ មនុស្សយើងច្រើនតែស្ត្រេសដោយសារតែការងារដែលធ្វើជាប្រចាំ ហើយវាតែងតែផ្តល់ជាស្រមោលជាប់ដល់ពេលគេងរហូត។ ដូច្នេះដើម្បីចៀសផុតអំពីរឿងនេះ ហើយចង់គេងលក់កាន់តែស្រួលទៀតនោះ យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- មុនចូលគេងមួយម៉ោង ចូរដាក់ឧបករណ៍អេឡិចត្រូនិចនៅឆ្ងាយពីខ្លួនដូចជា ទូរស័ព្ទ ថាប្លេត កុំព្យូទ័រ ឬទូរទស្សន៍ជាដើម។
- សកម្មភាពជាច្រើនដូចជា ការលាងចាន ដើរលេងជាមួយឆ្កែ រត់កីឡា ឬលាងសម្អាតបន្ទប់អាចធ្វើឲ្យអ្នកលែងមានអារម្មណ៍គិតអ្វីច្រើន និងនឿយហត់ចង់គេង។
- ញ៉ាំអាហារជំរុញដល់ការគេងនៅពេលញ៉ាំអាហារពេលយប់ដូចជា ផ្លែចេក ឬទឹកដោះគោក្តៅឧណ្ហៗ។
- កាត់បន្ថយការញ៉ាំអាហារសម្បូរជាតិកាហ្វេអ៊ីនដូចជា តែ ឬកាហ្វេជាដើម។
- មុនគេង អ្នកអាចសរសេរនូវអ្វីដែលអ្នកខ្វល់ខ្វាយចេញឲ្យអស់ ក៏អាចជំរុញដល់ការគេងលក់ដែរ។
- មុនចូលគេង យកល្អគួរតែមានទម្លាប់ងូតទឹកក្តៅបើសិនជាអ្នកឧស្សាហ៍គេងមិនលក់ ឬខ្វល់ខ្វាយក្នុងអារម្មណ៍ច្រើន
© រក្សាសិទ្ធិដោយ thmeythmey.com