ពីនេះ ពីនោះ
សុខភាព
អាហារ​ល្អ​បំផុត​ដើម្បី​ជំរុញ​ដល់​ភាព​មើលឃើញ​កាន់តែច្បាស់​របស់​ភ្នែក​
18, Nov 2020 , 6:59 am        
រូបភាព
​ចាប់ពី​ការប្រើ​ទូរស័ព្ទដៃ​រហូតដល់​កុំព្យូទ័រ ពិភពលោក​យើង​ទាំងមូល​ស្ទើរតែ​ពោរពេញ​ទៅដោយ​ការប៉ះពាល់ ឬ​សម្លឹងមើល​កញ្ចក់ ឬ Screen ទាំង​អស់ហើយ​។ ដូច្នេះ​អ្នក​ប្រហែលជា​បារម្ភ​ច្រើន​អំពី​សុខភាព​ភ្នែក​ហើយ​។ មួយវិញទៀត បញ្ហា​ភ្នែក​តែង​កើតមាន​ជា​ញឹកញាប់ និង​កាន់តែ​ធ្ងន់ធ្ងរ​នៅពេល​អាយុ​កាន់តែច្រើន​។​

 
​ដើម្បី​ពង្រឹង​ដល់​សុខភាព​ភ្នែក និង​ភ្នែក​កាន់តែ​មើលឃើញ​ច្បាស់ យក​ល្អ​គួរតែ​បញ្ចូល​អាហារ​ទាំងអស់​ខាងក្រោម​នេះ​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ផង​ទៅ​៖
 
  1. ​ការ៉ុត​
  2. ​ដំឡូងជ្វា​
  3. ​ស្ពៃ​ស្ពី​ណា​ច​
  4. ​ក្រូច​
  5. ​ទន្លាប់​
  6. ​គ្រាប់សណ្តែក​
  7. ​ត្រី​សាល​ម៉ុង​
  8. ​ស៊ុត​
  9. ​ផលិតផល​ទឹកដោះគោ​
​ការពាក់​វ៉ែនតា​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុងការ​ការពារ​ភាព​មើលឃើញ​ច្បាស់​របស់​ភ្នែក​។ អ្នក​ក៏​គួរតែ​សម្រាក​ពី​ការមើល​កុំព្យូទ័រ​ផងដែរ​។ ទម្លាប់​ទាំងនេះ​ក៏​នឹង​ជួយ​ថែរក្សា​សុខភាព​ភ្នែក​អ្នក​បាន​ទោះបីជា​អាយុ​កាន់តែច្រើន​ក៏ដោយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com