COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Suarez ឆ្លង COVID-19, មិនអាចជួយអ៊ុយរូហ្គាយ ប៉ះប្រេស៊ីលវគ្គជម្រុះ World Cup
× Luis Suarez បានធ្វើតេស្តចេញលទ្ធផលវិជ្ជមានជំងឺ COVID-19។ ជម្រើសជាតិអ៊ុយរូហ្គាយប្រកាសដូច្នេះនៅថ្ងៃទី១៦ ខែវិច្ឆិកា ដោយបញ្ជាក់ថា ខ្សែប្រយុទ្ធចំណូលថ្មីក្រុម Atletico Madrid ឆ្លងជំងឺរាតត្បាតអំឡុងពេលបំពេញកាតព្វកិច្ចឲ្យជម្រើសជាតិ។
បើតាមការផ្សាយររបស់ទីភ្នាក់ងារព័ត៌មាន Reuters អ៊ុយរូហ្គាយបញ្ជាក់ថា ក្រៅពី Suarez អ្នកចាំទី Rodrigo Munoz និងបុគ្គលិកម្នាក់ទៀតបានឆ្លង COVID-19 ។ ដោយឡែក សមាជិកក្រុមជម្រើសជាតិផ្សេងទៀតសុទ្ធតែធ្វើតេស្តិអវិជ្ជមាន នៅពេលពួកគេប៉ះប្រេស៊ីលក្នុងការប្រកួតជម្រុះ World Cup នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា។
Suarez ដែលទើបផ្លាស់ពី Barcelona ទៅចូលរួមជាមួយ AT-Madrid នៅដើមរដូវកាលនេះ បានស៊ុតបាល់ប៉េណាល់ទីមួយគ្រាប់ក្នុងជ័យជម្នះរបស់អ៊ុយរូហ្គាយលើកូឡុំប៊ីក្នុងលទ្ធផល ៣-០ កាលពីថ្ងៃទី១៣ វិច្ឆិកា។ យ៉ាងណាក៏ដោយ នៅពេលទទួលស្វាគមន៍ប្រេស៊ីល រូបគេនឹងមិនអាចបង្ហាញខ្លួនឡើយ។
Suarez ក៏នឹងខកខានការប្រកួតលីគកំពូលអេស្ប៉ាញ La Liga នៅពេល AT-Madrid ជួបក្រុមចាស់ Barcelona នៅថ្ងៃទី២១ ខែវិច្ឆិកាផងដែរ។
Cristiano Ronaldo ខ្សែប្រយុទ្ធ Juventus ក៏ដូចជា Mohamed Salah ខ្សែប្រយុទ្ធរបស់ក្រុម Liverpool សុទ្ធតែធ្វើតេស្តចេញលទ្ធផលវិជ្ញមាន COVID-19 អំឡុងពេលចូលជួយក្រុមជម្រើសជាតិ៕
Tag:
Luis Suarez
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com