ក្រោយ​ស្រវឹង មិន​ស្រួលខ្លួន គួរ​ធ្វើ​ម៉េច​?
ពីនេះ ពីនោះ
សុខភាព
ក្រោយ​ស្រវឹង មិន​ស្រួលខ្លួន គួរ​ធ្វើ​ម៉េច​?
18, Nov 2020 , 8:59 pm        
រូបភាព
​មាន​មនុស្ស​មួយចំនួន​ចូលចិត្ត​ញ៉ាំ​ស្រា​ណាស់​។ ក្រោយ​ពេលដែល​ស្រវឹង​ម្តងៗ តែងមាន​អាកា​រៈ​មួយចំនួន​កើតឡើង ជាហេតុ​ដែល​ធ្វើ​ឲ្យ​ពិបាក​ទ្រាំ​ជាខ្លាំង​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការធ្វើ​ឲ្យ​អាកា​រៈ​ទាំងនោះ​ធូរស្រាល​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
  • ​ក្រោយ​ពេលដែល​អ្នក​ស្រវឹង ប្រសិន​ជាមាន​អាកា​រៈ​ឈឺក្បាល អ្នក​អាច​ញ៉ាំ​ទឹកឃ្មុំ​លាយ​ទឹកបាន នោះ​អ្នកនឹង​អាច​មិនសូវ​ឈឺក្បាល​ទេ​។​
  • ​ប្រសិនជា​ក្រោយពេល​ដែល​អ្នក​ស្រវឹង ហើយ​មាន​អាកា​រៈ​វិលមុខ អ្នក​អាច​ពិសារ​ទឹក​ប៉េងប៉ោះ​បាន​។​
  • ​បើ​អ្នក​ស្រវឹង ហើយ​មាន​អា​ការៈចង់​ក្អួត អ្នក​អាច​ញ៉ាំ​ផ្លែ​ទំពាំងបាយជូរ​ស្រស់​បាន​។​
  • ​បើ​អ្នក​ស្រវឹង ហើយ​ក្តៅ​ពេញ​ខ្លួន អ្នក​អាច​ញ៉ាំ​ទឹក​ឳ​ឡឹ​កបាន នោះ​វា​នឹងធ្វើ​ឲ្យ​អ្នក​ធូរស្រាល​។​
  • ​ប្រសិន​ក្រោយ​ស្រវឹង ហើយ​មាត់​មាន​ក្លិន អ្នក​អាច​បរិភោគ​ក្រូចថ្លុង​បាន នោះ​មាត់​អ្នកនឹង​មិនមាន​ក្លិន​ទេ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com