កីឡាជាតិ
ជាតិ
៤​ឆ្នាំក្រោយ លោក Oleg Starynskyi វិល​ត្រឡប់មក​ដឹកនាំ​ភ្នំពេញ​ក្រោ​ន​សារជាថ្មី
18, Nov 2020 , 4:52 pm        
រូបភាព
លោក Oleg Starynskyi ត្រូវបានតែងតាំងជាគ្រូបង្វឹកក្លិបភ្នំពេញក្រោន
លោក Oleg Starynskyi ត្រូវបានតែងតាំងជាគ្រូបង្វឹកក្លិបភ្នំពេញក្រោន
ដោយ:
​លោក Oleg Starynskyi ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​គ្រូបង្វឹក​ក្លិប​ភ្ន​ពេញ​ក្រោ​ន​ជំនួស​លោក ស៊ុំ វណ្ណា ដែល​ឡើងកាន់​តួនាទី​ជា​នាយក​បច្ចេកទេស​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​។ 

 
៤​ឆ្នាំក្រោយ​លោក Oleg Starynskyi ដែល​ធ្លាប់​ដឹកនាំ​ក្រុម​ភ្នំពេញ​ក្រោ​ន​កាលពី​ឆ្នាំ​២០១៦ បាន​វិល​ត្រឡប់មក​ដឹកនាំ​ក្រុម​ភ្នំពេញ​ក្រោ​ន​សាជាថ្មី​។ គ្រូបង្វឹក​សញ្ជាតិ​អ៊ុយ​ក្រែ​ន​រូបនេះ ត្រូវ​ដឹកនាំ​ភ្នំពេញ​ក្រោ​ន​ប្រជែង​ជើងឯក​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ និង​ពាន​សម្តេច ហ៊ុន សែន សម្រាប់​រដូវ​កាល​ឆ្នាំ​២០២១-២០២២​។ 
 
​គ្រូបង្វឹក​រូបនេះ ធ្លាប់​ដឹកនាំ​ក្រុម​ភ្នំពេញ​ក្រោ​ន​លេង​ក្នុង​វគ្គ​ជម្រុះ Playoff នៃ​ពានរង្វាន់ AFC Cup 2016​។ លោក Oleg បាន​ក្លាយជា​គ្រូបង្វឹក​កម្រិត​យុវជន​នៅ​វ័យ​២៥​ឆ្នាំ ដោយ​ចូលរួម​ជាមួយ​ក្លិប Arsenal របស់​អ៊ុយ​ក្រែ​ន​។ នៅ​ឆ្នាំ​២០១៥ លោក​ជា​ជំនួយការ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៧​ឆ្នាំ​របស់​ម៉ាឡេស៊ី​។ 
 
​ក្រោយមក​នៅ​ឆ្នាំ​២០១៨ លោក​ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​នាយក​បច្ចេកទេស Destiny Football Development Centre របស់​ម៉ាឡេស៊ី​។ ចន្លោះ​ពី​ឆ្នាំ​២០១៩-២០២០ លោក​ជា​គ្រូ​ជំនួយ​របស់លោក Andreas Carrasco និង​ជា​អ្នកវិភាគ​ប្រចាំ​ក្រុមយុវជន​អាយុ​ក្រោម​១៩​ឆ្នាំ​របស់​ក្លិប Shakhatar Donetsk របស់​អ៊ុយ​ក្រែ​ន​៕   
 
 

Tag:
 ​បាល់ទាត់​
  ភ្នំពេញ​ក្រោ​ន​
  Oleg Starynskyi
© រក្សាសិទ្ធិដោយ thmeythmey.com