ពីនេះ ពីនោះ
សុខភាព
ជឿអត់ថា មឺមខ្ញីអាចព្យាបាលការក្អួតបាន?
× ការក្អួតអាចជាអាការៈមួយដែលមនុស្សគ្រប់គ្នាចៀសមិនផុតឡើយ ហើយវាក៏ត្រូវបានគេដឹងទៀតថា ជាអាការៈដែលមិនងាយនឹងស៊ូទ្រាំបានឡើយនៅពេលក្អួតម្តងៗ។ រឿងនេះអាចកើតឡើងបានដោយសារតែមូលហេតុច្រើនណាស់ដូចជា មានមេរោគក្នុងក្រពះ ស្រវឹងស្រា ពុលអាហារជាដើម។ នៅពេលអ្នកក្អួត អ្នកនឹងបាត់បង់អេឡិចត្រូលីត្រក្នុងខ្លួនច្រើន រហូតដល់ខ្សោះជាតិទឹកក្នុងខ្លួនតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ យើងអាចដោះស្រាយអាការៈក្អួតនេះបានតាមរយៈវិធីងាយៗដែលអាចធ្វើបានដោយខ្លួនឯង នោះគឺមឺមខ្ញីតែម្តង។
ខ្ញីគឺជារុក្ខជាតិដែលត្រូវបានមនុស្សជាច្រើនប្រើប្រាស់សម្រាប់ធ្វើជាគ្រឿងផ្សំម្ហូបអាហារ ប៉ុន្តែវាក៏មានលក្ខណៈសម្បត្តិជាឱសថព្យាបាលជំងឺដែរ។ ថាមពលព្យាបាលជំងឺរបស់ខ្ញីត្រូវបានគេទទួលស្គាល់អស់រយៈពេលច្រើនសតវត្សន៍ទៅហើយ។ សម្រាប់ប្រជាជនអាស៊ានវិញ ពួកគេបានប្រើប្រាស់វាសម្រាប់ព្យាបាលបញ្ហារំលាយអាហារ។ ខ្ញីក៏មានឥទ្ធិពលប្រឆាំងនឹងការក្អួតដែរ ដូច្នេះបើសិនជាអ្នកឧស្សាហ៍មានអាការៈក្អួត ចូរយកមឺមខ្ញិមួយដុំ ហើយទំពារវាលេងៗទៅ។ បើសិនជាមានអារម្មណ៍ថាហិរខ្លាំង ចូរលាយទឹកឃ្មុំបន្ថែមខ្លះទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com