ជាតិ
សង្គមជាតិ
២០២១ ក្រសួង​អប់រំ រើស​គ្រូ​៣៦០០​កន្លែង​បន្ថែម ពី​ម​តេ្ត​យ្យ​ដល់​ឧ​ត្ត​មសិ​ក្សា
20, Nov 2020 , 8:59 am        
រូបភាព
រូបភាពសិស្សានុសិស្សកំពុងអង្គុយរៀននៅក្នុងថ្នាក់​ដោយមានគ្រូ​ពន្យល់មេរៀន ​
រូបភាពសិស្សានុសិស្សកំពុងអង្គុយរៀននៅក្នុងថ្នាក់​ដោយមានគ្រូ​ពន្យល់មេរៀន ​
ដោយ:
​ភ្នំពេញ​៖ នៅ​ឆ្នាំ​២០២១ ក្រសួង​អប់រំ យុវជន និង កីឡា នឹង​ជ្រើសរើស​គ្រូ​ក្របខណ្ឌ​៣៦០០​កន្លែង ដើម្បី​បំពេញតម្រូវការ​គ្រូបង្រៀន​គ្រប់​ក្របខណ្ឌ នៅតាម​អង្គភាព គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ គ្រឹះស្ថាន​អប់រំ​បច្ចេកទេស និង គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​សាធារណៈ​។ នេះ​បើតាម​លិខិត​ស្តីពី​ការបែងចែក​ក្របខណ្ឌ​សម្រាប់​ការប្រឡង​ជ្រើសរើស​គ្រូ​ឆ្នាំ​២០២១ ដែល​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ផ្ញើជូន​បណ្តា​ប្រធាន​អង្គភាព ស្ថិតក្រោម​ក្រសួង​អប់រំ​។

 
​លិខិត​របស់លោក ហង់​ជួន ណា​រ៉ុ​ន ចុះ​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ក្រសួង​អប់រំ នឹង​បែងចែក​ក្របខណ្ឌ​គ្រូ តាម​តម្រូវការ​ជាក់ស្តែង នៅតាម​គ្រឹះស្ថានសិក្សា​នៃ​ទីតាំង​ភូមិសាស្ត្រ​នៅ​២៥​រាជធានី​-​ខេត្ត​។ បើ​លិខិត​របស់លោក​រដ្ឋមន្ត្រី ក្រសួង ជ្រើសរើស​ក្របខណ្ឌ​គ្រូបង្រៀន​ម​ត្តេ​យ្យ​សិក្សា​២០០​កន្លែង ក្របខណ្ឌ​គ្រូបង្រៀន​កម្រិត​បឋមសិក្សា​១៥៥០​កន្លែង ក្របខណ្ឌ​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​៥០០​កន្លែង ក្របខណ្ឌ​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​អប់រំ​កាយ និង​កីឡា​១៥០​កន្លែង គ្រូបង្រៀន​នៅ​វិទ្យាល័យ​១១០០​កន្លែង ក្របខណ្ឌ​គ្រូបង្រៀន​នៅ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សាធារណៈ​៨៥​កន្លែង និង វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​ចំនួន​១៥​កន្លែង​។ 
 
​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការជ្រើសរើស​ក្របខណ្ឌ​គ្រូបង្រៀន​នេះ ដើម្បី​ដោះស្រាយ​ករណី​ខ្វះខាត​គ្រូបង្រៀន​នៅតាម​គ្រឹះស្ថានសិក្សា​ទូទាំង​រាជធានី​-​ខេត្ត​។ លោក មានប្រសាសន៍ថា​៖«​ក្រសួង​អប់រំ នឹង​កែលម្អ​ការពង្រាយ​គ្រូបង្រៀន​ឲ្យ​ដល់​សាលារៀន​ស្រប​នឹង​និយាម​ប្រើប្រាស់​បុគ្គលិក​...»​។ 
 
​អ្នកនាំពាក្យ​រូបនេះ លើកឡើងថា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​គ្រឹះស្ថានសិក្សា ក្រសួង​អប់រំ នឹង​រៀបចំ​គ្រូបង្រៀន​ថ្មី ទៅកាន់​សាលារៀន​នៅតាម​តំបន់​ខ្វះខាត​គ្រូ ជ្រើសរើស​គ្រូបង្រៀន បំប៉ន​គ្រូបង្រៀន និង ផ្តល់​រង្វាន់​លើកទឹកចិត្ត​គ្រូបង្រៀន ដើម្បី​ជួយ​ដល់​គ្រូបង្រៀន​ផ្សេងទៀត​៕

Tag:
 គ្រូបង្រៀន
© រក្សាសិទ្ធិដោយ thmeythmey.com