អត្ថបទពាណិជ្ជកម្ម
ដូច​មិន​ធ្លាប់​ឮ​សោះ យក​រថយន្ត​ចាស់​ផ្លាស់​គ្រឿងបន្លាស់​ថ្មី​សម្រាប់​រថយន្ត Jaguar Land Rover បញ្ចុះតម្លៃ​ដល់​ទៅ​២៥%
20, Nov 2020 , 9:59 am        
រូបភាព
​ពិតជា​ថ្មី ប្លែក ចម្លែក​អារម្មណ៍​មែន ជាមួយនឹង​ការបញ្ចុះ​តម្លៃ​ពិសេស​មិន​ធ្លាប់មាន​ពីមុន គឺ​កម្មវិធី យក​រថយន្ត​ចាស់ ផ្លាស់​គ្រឿងបន្លាស់​ថ្មី សម្រាប់​អតិថិជន​ទាំងអស់​របស់ Jaguar Land Rover ដែល​នាំចូល​ផ្តាច់មុខ​ដោយ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia)​។​

​ដោយមាន​ការគាំទ្រ​ដ៏​លើសលប់​ពី​អតិថិជន ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) សម្រេចចិត្ត​ពញ្ញាក់​អារម្មណ៍​សាជាថ្មី ជាមួយ​ការបញ្ចុះ​តម្លៃ​រហូតដល់ ២៥% រាល់​ការផ្លាស់ប្តូរ​គ្រឿងបន្លាស់​ថ្មី ចាប់ពី​ថ្ងៃទី​នេះ​តទៅ​។ កម្មវិធី​នេះ នឹង​បញ្ចប់​នៅត្រឹម ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​នេះ​។​
 
​អ្នកឯកទេស​ខាង​ផ្នែក​យានយន្ត Jaguar Land Rover Cambodia បានលើកឡើង​ពី​បញ្ហា​ចោទថា រាល់​រថយន្ត​ទាំងអស់​ដែល​បាន​ប្រើប្រាស់​ចាប់ពី ៥​ឆ្នាំ​ឡើងទៅ អាច​ប្រឈមមុខ​នឹង​បញ្ហា ម៉ាស៊ីន​ដំណើរ​ការមិន​ប្រក្រតី ឬ​ប៉ះពាល់​គ្រឿង​បណ្តុំ​ផ្សេងៗ និង​ប្រអប់លេខ​ជាដើម​។ 


 
​ដូចនេះ បើសិនជា​ម្ចាស់​រថយន្ត​មិនបាន​យកចិត្តទុកដាក់ នោះ​បញ្ហា​អាច​នឹង​កើតឡើង​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ ហើយ​អាច​នឹង​ឈានទៅដល់​ការឈប់​ដំណើរការ​ម៉ាស៊ីន​ភ្លាមៗ ដែល​ធ្វើអោយ​ខាតបង់​ទាំង​ថវិកា និង​ពេលវេលា​របស់លោក​អ្នក​។ ហេតុដូចនេះ​ទើប Jaguar Land Rover Cambodia គិតគូរ​ទុកជាមុន សម្រាប់​អតិថិជន ជាមួយនឹង​កម្មវិធី យក​រថយន្ត​ចាស់ ផ្លាស់​គ្រឿងបន្លាស់​ថ្មី នេះ​។​
 
​អ្វីដែល​វិសេសវិសាល​នោះ​គឺថា ក្រុម​ជាង​បច្ចេកទេស​ជំនាញ​របស់ Jaguar Land Rover Cambodia សុទ្ធតែ​កំពូល​កំពូល​ហើយ ដោយ​ឆ្លងកាត់​ការបណ្តុះបណ្តាល​យ៉ាង​ពិសេស​ផ្ទាល់ ពី​រោងចក្រ និង​បានបញ្ជាក់​ពី​កម្រិត​បច្ចេកទេស​ជំនាញ កម្រិត​ខ្ពស់បំផុត​កម្រិត​ទី​៤ ដែល​នៅ​ប្រទេស​នៅ​អាស៊ី​នេះ មិនសូវ​ជាមាន​ទេ សូម្បីតែ​នៅ​ប្រទេស​ថៃ​ក៏ដោយ ក៏​មិនមាន​ដូច​នៅ​ប្រទេស​យើង​ដែរ​។​


 
​លើសពីនេះទៅទៀត Jaguar Land Rover នឹង​ប្រើប្រាស់​នូវ​ឧបករណ៍ វិភាគ​បញ្ហា​យានយន្ត ទំនើប​បំផុត និង​ជា​បច្ចេកវិទ្យា​ចុងក្រោយបង្អស់ ជាមួយនឹង​គ្រឿងបន្លាស់​ទាំងអស់​សុទ្ធ ១០០% ដែល​ត្រូវបាន​កំណត់ឡើង​យ៉ាងច្បាស់​លាស់ ពី ក្រុមហ៊ុន Jaguar Land Rover ផ្ទាល់​តែម្តង​។​
 
​ជាមួយ​សេវាកម្ម​រួសរាយ​រាក់ទាក់​, ទំនុកចិត្ត និង​គុណភាព​សម្រាប់​អតិថិជន ទើប​ធ្វើ ក្រុមហ៊ុន ហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ទទួលបាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ចាប់តាំងពី​ឆ្នាំ ១៩៩២ មក​៕
 




(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com