ពីនេះ ពីនោះ
សុខភាព
គន្លឹះ​ងាយៗ ក្នុងការ​បង្ការ ការបង្ក​រោគ​នៅ​បំពង់ក​
20, Nov 2020 , 8:59 pm        
រូបភាព
​ការបង្ក​រោគ​នៅ​បំពង់ក ជាដើម​ហេតុ​ចំបង​បំផុត​នៃ​ការឈឺ​បំពង់ក ហើយ​មនុស្ស​ភាគច្រើន​គឺ​ចៀស​មិន​ផុត​ឡើយ​ពី​ការឈឺ​បំពង់ករ​នេះ​ម្តងម្កាល​។ ថ្វីបើ​ការបង្ក​រោគ​នៅ​បំពង់ក​មិនអាច​បង្ការ​បាន​ទាំងស្រុង​ក៏ដោយ តែ​បើសិនជា​អ្នក​ចង់​កាត់បន្ថយ​ការ​ប្រឈម​នឹង​ការ​មាន​ជំងឺ ឬ​ឈឺបំពង់ក​នោះ អ្នក​គួរតែ​សាកល្បង​នូវ​វិធីសាស្ត្រ​បង្ការ​ខាងក្រោម​នេះ​សិន​៖

 
  • ​អនុវត្ត​អ​នា​ម៏​យ​ដៃជើង​ឲ្យ​បានល្អ​
  • ​ញ៉ាំ​អាហារ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​ដូចជា​បន្លែ និង​ផ្លែឈើ​ស្រស់ៗ​
  • ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​
  • ​ចៀសវាង​ការប៉ះពាល់​នឹង​អ្នក​ដែលមាន​ជំងឺ​នេះ​ព្រោះ​វា​អាច​ឆ្លង​ដល់​អ្នក​យ៉ាង​ងាយ​
  • ​ចៀសវាង​សារធាតុ​បង្ក​អា​ឡែ​ហ្ស៊ី​ដូចជា ផ្សែង ស្ព្រា​យ ឬ​ផលិតផល​ធ្វើ​ឲ្យ​បរិយាកាស​ក្នុង​បន្ទប់​ស្រស់ស្រាយ​ជាដើម​
  • ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ អាចជា​ស៊ុប តែ ឬ​ទឹក​ធម្មតា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com