ពីនេះ ពីនោះ
សុខភាព
បន្លែ​ដែល​អាចជួយ​សម្អាត​សរសៃឈាម​អ្នក​
21, Nov 2020 , 6:59 am        
រូបភាព
​សរសៃឈាម​ពិតជា​សំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់គ្នា​។ នៅពេលដែល​សរសៃឈាម​ស្ទះ ឬក៏​មាន​បញ្ហា​អ្វី នោះ​វា​នឹង​អាចធ្វើ​ឲ្យ​អ្នកមាន​គ្រោះថ្នាក់​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​បន្លែ​មួយចំនួន​ដែល​អាចជួយ​សម្អាត​សរសៃឈាម​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
  • ​អ្នក​អាច​ញ៉ាំ​ត្រឡាច​បាន ព្រោះ​នៅក្នុង​នោះ​មាន​សារធាតុ​ដែល​អាចជួយ​ការពារ​មិន​ឲ្យ​សរសៃឈាម​អ្នក​កក​ឡើយ​។​
  • ​នៅក្នុង​ខ្ទឹម​សមាន​សារធាតុ​ដែល​អាចជួយ​បញ្ចុះ​កាឡូរី​ក្នុង​រាងកាយ​អ្នក នោះ​វា​នឹងមិន​អាច​ប៉ះពាល់​ដល់​សរសៃឈាម​អ្នក​ឡើយ​។​
  • ​នៅក្នុង​សណ្តែកដី​មាន​សារធាតុ​ដែល​អាចជួយ​ធ្វើ​ឲ្យ​សរសៃឈាម​អ្នក​ទន់ ព្រមទាំង​ជួយ​ទប់​ឈាម​អ្នក​មិន​ឲ្យ​ឡើង​ទៀតផង​។​
  • ​ក្រោយ​ពេលដែល​អ្នក​ញ៉ាំ​ការ៉ុត​រួច វា​នឹង​ជួយ​សម្អាត​សារធាតុពុល​ដែលមាន​ក្នុង​រាងកាយ​អ្នក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​នឹង​ជួយ​ធ្វើ​ឲ្យ​ឈាម​អ្នកដើរ​ស្រួល​ទៀតផង​។​
  • ​នៅក្នុង​ប៉េងប៉ោះ​ក៏មាន​សារធាតុ​អាចជួយ​ការពារ​សរសៃឈាម​អ្នក​ផងដែរ​។​
  • ​នៅក្នុង​ស្ពៃ​ខាត់ណា មាន​សារធាតុ​ដែល​អាចជួយ​ការពារ​សរសៃឈាម​អ្នក​មិន​ឲ្យ​រឹង ព្រមទាំង​ការពារ​បេះដូង​អ្នក​ទៀតផង​។​
  • ​ក្រោយ​ពេលដែល​អ្នក​ពិសារ​ពោត និង​ត្រចៀកកណ្តុរ​រួច វា​នឹង​ជួយ​ជម្រះ​ជាតិពុល​ទាំងអស់​ក្នុង​រាងកាយ​អ្នក​។​
  • ​ប្រសិនជា​នៅក្នុង​ខ្ទឹមបារាំង​វិញ វា​មាន​សារធាតុ​ដែល​ជួយ​មិន​ឲ្យ​ឈាម​អ្នកមាន​លក្ខណៈ​ស្អិត ថែមទាំង​ជួយ​បញ្ចុះ​សម្ពាធ​នៃ​សរសៃឈាម​អ្នក​ដូចគ្នា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com