អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី បងប្អូន​ត្រកូល Y vivo Y12s សមត្ថភាព​ខ្ពស់ ថ្ម​ទំហំ​ធំ 5000mAh តម្លៃ​ត្រឹមតែ $129 មាន​លក់​នៅលើ​ទីផ្សារ​កម្ពុជា​ហើយ​!
20, Nov 2020 , 3:15 pm        
រូបភាព
vivo Y12s គឺជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី របស់ vivo ដែល​ត្រូវបាន​រចនា​ឡើង ប្រកបដោយ​ការច្នៃប្រឌិត និង​មាន​ភាព​សាក​សម សម្រាប់​មិត្តៗ​យុវវ័យ​នាពេល​សម័យថ្មី​នេះ​តែម្តង​។ ការ​រចនាបទ​របស់​ស្មា​ត​ហ្វូ​ន vivo Y12s នេះ ទាំង​ផ្នែក​ខាងមុខ និង​ខាងក្រោយ​មាន​ភាព​ភ្លឺ​ថ្លា​ចែងចាំង និង​មាន​ពណ៌​ស្រស់ស្អាត ឆើតឆាយ​តែម្តង​។
 
​ស្មា​ត​ហ្វូ​ន vivo Y12s ត្រូវបាន​បំពាក់​មក ជាមួយនឹង​ទំហំ​អេក្រង់ 6.51inch ដែល​ហៅថា Helio P35 មាន​កម្រិត​បង្ហាញ HD+​។ លើសពីនេះទៅទៀត អ្នក​អាច​ទទួលបាន​នូវ​ទស្សនីយភាព យ៉ាង​ត្រជាក់​ភ្នែក និង​ធំ​ទូលាយ ដែល​ព្រម​មកជា​មួយ​រចនាបទ ឡើង​មាន​ភាពងាយស្រួល នៅក្នុង​ការ​កាន់​។ 
 
​សម្រាប់​ផ្នែក​កាមេរ៉ា​មុខ​វិញ មាន​ទំហំ 13MP អាច​ថត​ស៊ែ​ហ្វី​រូប​បាន​ច្បាស់​។ ដើម្បី​ធានាបាន​ថា អ្នក​មើលទៅ​ស្រស់ស្អាត ដូច​ធម្មជាតិ Y12s បាន​បំពាក់​មកជា​មួយ​នូវ AI Face Beauty ដែល​ផ្តល់ជូន​អ្នក​នូវ​ភាពស្រស់ស្អាត បាន​កាន់តែ​ប្រសើរឡើង សម្រាប់​ផ្ទៃមុខ​។ រីឯ​ផ្នែក​កាមេរ៉ា​ក្រោយ​វិញ ត្រូវបាន​បំពាក់​មក​ជាមួយនឹង​មុខងារ AI កាមេរ៉ា​ក្រោយ 2 គ្រាប់​ដែលមាន​ទំហំ 13MP + 2MP​។ រឹតតែ​ពិសេស​នោះ ចំពោះ​ផ្នែក​កម្លាំង​ថ្ម​វិញ​មាន​ទំហំ​ធំ​រហូតដល់ 5000mAh​។ 


 
​លើសពីនេះទៅទៀត វា​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​វៃឆ្លាត នៅ​ក្នុងការ​សន្សំសំចៃ​ថាមពល​ថ្ម ធ្វើ​ឲ្យ​ថ្ម​កាន់​បានយូរ និង​បង្កើន​ថាមពល​ថ្ម​បាន​ទៀតផង​។ Y12s ដំណើរការ​ដោយ Processer ប្រភេទ octa-core និង​មាន Ram 3GB + Rom 32GB ដែលមាន​លក្ខណៈពិសេស  របស់ Funtouch OS11 ផ្នែក​លើ Android 10 ដូចនេះហើយ​ទើប​ធ្វើ​ឲ​ទូរស័ព្ទដៃ​មួយ​នេះ កាន់​តែមាន​ភាពងាយស្រួល​ជាង​មុន​។ ជាមួយនឹង​ពណ៌ គឺមាន​ជម្រើស​ថ្មី​ពីរ​ផងដែរ គឺ Phantom Black និង Glacier Blue ។ 
 
​សម្រាប់​តម្លៃ​របស់​វា​វិញ គឺ​ត្រូវបាន​ដាក់លក់​លើ​ទីផ្សារ ក្នុង​កញ្ចប់​តម្លៃ​ត្រឹមតែ $129 តែប៉ុណ្ណោះ​។ ហើយ​មួយវិញទៀត រាល់​អតិថិជន​របស់ vivo ដែល​ចង់​ក្លាយជា​ម្ចាស់​ស្មា​ត​ហ្វូ​ន vivo Y12s នេះ លោកអ្នក​អាច​រក​ជាវ​បាន នៅតាម​បណ្តា​ហាង​នានា​ទូទាំងប្រទេស​កម្ពុជា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com