រថយន្ត គឺជាមធ្យោបាយធ្វើដំណើរមួយយ៉ាងសំខាន់ សម្រាប់ជូនលោកអ្នកទៅដល់គោលដៅ។ រថយន្តខ្លះ មិនត្រឹមតែអាចជួយលោកអ្នក ឲ្យដល់គោលដៅតែមួយមុខប៉ុណ្ណោះទេ វាថែមទាំងអាចប្រើប្រាស់នៅក្នុងការធ្វើអាជីវកម្ម ដំណើរកម្សាន្តទៅតាមទីជិតឆ្ងាយ និងអាចជួយសម្រួល ដល់ការរស់នៅរបស់អ្នកប្រើប្រាស់បានមួយផ្នែកធំផងដែរ។ ជាក់ស្តែង យើងសង្កេតឃើញថា រថយន្ត Pick Up បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រើប្រាស់ និងជួយដល់អតិថិជនបានច្រើនមែនទែន។ រថយន្ត Ford Ranger Wildtrak គឺជារថយន្ត Pick Up ដែលកំពុងពេញនិយម និងលក់ដាច់បំផុត នៅក្នុងទីផ្សារប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប្រជាជនខ្មែរ បានទទួលស្គាល់ពីគុណភាព ភាពធន់រឹងមាំ សមត្ថភាពដ៏អស្ចារ្យ ដែលអាចជម្នះឧបសគ្គបានគ្រប់ស្ថានភាពផ្លូវ ជាពិសេសនោះ គឺប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាលើសពីរថយន្ត Pick Up ដទៃ។
ថ្មីៗនេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បាននាំយកនូវរថយន្ត Ford Ranger Wildtrak ជំនាន់ថ្មីជាមួយនឹងជម្រើសម៉ាស៊ីនថ្មីនោះ គឺ ម៉ាស៊ីន 2.0L Bi-Turbo ជំនាន់ថ្មី ដែលជាប្រភេទម៉ាស៊ីនម៉ាស៊ូត ទំហំ 4 ស៊ីឡាំង មានទាក់បូ (Turbo) ចំនួន 2ដើម ដែលបានផ្តល់នូវបទពិសោធន៍ នៃការបើកបរថ្មីសន្លាងមួយទៀត ជូនដល់អតិថិជន ដែលជាអ្នកគាំទ្ររថយន្ត Pick Up របស់ក្រុមហ៊ុន Ford។
លើសពីនេះទៅទៀត រថយន្ត Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់ថ្មី បានផ្លាស់ប្តូរនូវចំណុចថ្មីៗចំនួន 6 ចំណុច៖
1. ម៉ាស៊ីនជំនាន់ថ្មី 2.0L Bi-Turbo (2.0L Bi-Turbo Engine)
ទំហំ: 2.0L, ស៊ីឡាំង: 4/V4, កម្លាំងសេះ: 213 PS, កម្លាំងរមួលកង់: 500 N.M, ពន្ធផ្លូវត្រឹមតែ ២០ម៉ឺនរៀល
2. ប្រអប់លេខជំនាន់ថ្មី 10 វគ្គអូតូ (10-Speed Automatic)
3. ចង្កៀងគុជ LED ជំនាន់ថ្មី (High Performance Bi-LED Projector Headlights)
4. យ៉ាន់កង់បែបស្ព័រ ទំនើបទាន់សម័យ (New Alloy Wheel Design)
5. បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មី (New SYNC 3 Technology)
6. បន្ថែមរន្ធ USB នៅលើកញ្ចក់មើលក្រោយ (Extra USB Port)
ក្រៅពីចំណុចថ្មីទាំង 6 នេះ រថយន្ត Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់ថ្មី ក៏នៅតែបន្តបំពាក់ជូន នូវប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលមានរហូតដល់ទៅ 44ចំណុច៖
1. ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Parallel Parking Assist)
2. ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Pre-Collision Assist with Autonomous Emergency Braking)
3. ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកអ្នកបើកបរឈប់សម្រាក ពេលមានអារម្មណ៍ងងុយគេង (Driver Alert System)
4. សេនស័រជុំវិញរថយន្ត ចំនួន 10 គ្រាប់ (10 Sensors)
5. ប្រព័ន្ធផ្តល់ដំណឹង នៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)
6. ប្រព័ន្ធបន្ថយល្បឿន និងរក្សាកម្លាតសុវត្ថិភាព ដោយស្វ័យប្រវត្តិ (Adaptive Cruise Control)
7. ប្រព័ន្ធទប់លំនឹងរថយន្ត ពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់ (Electronic Stability Control)
8. ប្រព័ន្ធហ្វ្រាំង ABS និងEBD (Anti-Lock Braking Systems and Electronic Brake force Distribution)
9. ប្រព័ន្ធទប់លំនឹង កុំឲ្យរអិលថយក្រោយ ពេលឡើងចំណោត (Hill Launch Assist)
10. ប្រព័ន្ធទប់លំនឹងពេលចុះចំណោត (Hill Descent Control)
11. អាចចុះទឹកបានជម្រៅ 800mm លើសគេ (800mm Water Wading)
12. ប្រព័ន្ធកាត់បន្ថយផ្សែងពុល (Emissions System)
13. ដែកថែបពិសេសចំនួន 2ដើម សម្រាប់ការពារផ្នែកចំហៀង សងខាងនៃរថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar)
14. ខែលដែកថែប ការពារម៉ាស៊ីន ផ្នែកខាងក្រោម (Front Bumper Protector)
15. ទទួលបានចំណាត់ថ្នាក់ផ្កាយ 5 ផ្នែកសុវត្ថិភាព ពីគៈណកម្មការវាយតម្លៃសុវត្ថិភាព របស់រថយន្តថ្មី (Euro NCAP)
16. បំពាក់ជូននូវពោងសុវត្ថិភាព ចំនួន 6 គ្រាប់ (6 Air Bags)
17. សេនស័រខ្សែក្រវាត់សុវត្ថិភាព (Seat Belt Sensor)
18. ប្រព័ន្ធការពារចោរកម្ម (Anti-Theft Alarm System)
19. ប្រព័ន្ធពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្តិ ពេលបញ្ឆេះរថយន្តចោល (Auto Engine Off)
20. ប្រព័ន្ធកាត់បន្ថយសំឡេរំខានពីខាងក្រៅ (Active Noise Cancellation)
21. ប្រព័ន្ធផ្តល់សញ្ញា នៅពេលដែលប្រើប្រាស់ម៉ាស៊ូត មានជាតិទឹក (Water In Diesel Filter Warning Lights)
22. ចង្កៀងបិទបើក និងហ្វាកូដ ដោយស្វ័យប្រវត្តិ (Auto On/Off Head Lamps)
23. ចង្កៀង LED បំភ្លឺពេលថ្ងៃ (Day-Time Running Light)
24. ផ្លិតទឹកអូតូ (Rain Sensing Wipers)
25. ប្រព័ន្ធជំនួយក្នុងការចាប់ហ្វ្រាំង (Brake Fade)
26. ឃ្លុបក្រោយបានបំពាក់ជាមួយរ៉ឺស័រជំនួយ ក្នុងការលើក និងទម្លាក់ មានភាពធូរជាងមុន (Easy Lift and Lowering)
27. ប្រព័ន្ធកូនសោរឆ្លាតវៃ និងចុចបញ្ឆេះរថយន្ត (Smart Key / Push Button Start-Stop)
28. ចុចកព្ចាក់ក្តោប ដោយស្វ័យប្រវត្តិ (Auto Side Mirror Folding System)
29. ចង្កូតបូមអេឡិចត្រូនិក ធូរងាយស្រួលបើកបរ (Electric Power-Assisted Steering (EPAS))
30. កុងទ័រឌីជីថល រចនាម៉ូដថ្មីសន្លាង (LCD Instrument Cluster)
31. កញ្ចក់មើលក្រោយ អាចកាត់បន្ថយចំណាំងផ្លាត (Auto-Dimming)
32. អេក្រង់ Touch Screen 8 អ៊ីង សម្រាប់គ្រប់គ្រង វិទ្យុ តន្ត្រី និងការកម្សាន្តផ្សេងៗ (8” Touch Screen)
33. អាចភ្ជាប់ជាមួយនឹង Apple CarPlay, Andriod Auto និង Google Map
34. អាចប្តូរភ្លើងពណ៌លំអក្នុងរថយន្ត បានរហូតដល់ 7 ពណ៌ (Ambient Lighting)
35. ប្រព័ន្ធបញ្ជាដោយសំឡេង(Voice Command)
36. កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយ ដែលមានខ្សែគំនូសពណ៌ស រេតាមចង្កូត (Rear View Camera)
37. រន្ធ USB ចំនួន 3 និងរន្ធសាក Laptop កម្លាំង 230V (3 USB Ports / 230V Invertor)
38. ប្រព័ន្ធគ្រប់គ្រងប៉ុងរបស់រថយន្ត (កាប់ពីតាស) (4x4 Shift-On-The-Fly)
39. ប្រព័ន្ធចាប់ប៉ុងក្រោយ ដែលជួយសម្រួលដល់ការជាប់ផុង (Electronic-Locking Rear Differential)
40. ប្រព័ន្ធជើងក្រោមផ្លាស់ប្តូរថ្មី ដែលអាចកាត់បន្ថយការរលាក់ រំញ័រ និងមានលំនឹង ពេលបើកបរ (Upgraded Suspension System (Improves Steering, Ride and Handling))
41. ប្រព័ន្ធសម្រាប់កំណត់ល្បឿនពេលបើកបរ (MyKey System)
42. ទម្រដំបូលខាងលើអាចផ្ទុកឥវ៉ាន់បានរហូតដល់ទៅ 50 គីឡូក្រាម (Roof Rail Can Hold Up to 50kg)
43. ប្រព័ន្ធអូសសណ្តោង ដែលអាចឲ្យរថយន្តនេះ អូសសណ្តោងបានដល់ 3 តោន (3 Tons Towing Capacity)
44. អាចដឹកទំនិញ បានដល់ទៅជាង 1.3 តោន (1.3 tons Maximum Payload)
កក់រថយន្ត Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់ថ្មីឥឡូវនេះ ជាមួយនឹងតម្លៃពិសេស ត្រឹមតែ $53,500 ជាមួយនឹងជម្រើស 5 ពណ៌ រួមមាន៖ ស ខ្មៅ ទឹកប្រាក់ ទឹកក្រូច និងប្រផេះ។ រាល់ការទិញរថយន្តពីក្រុមហ៊ុន នោះលោកអ្នកនឹងទទួលបានការធានាផ្ទាល់ ពីរោងចក្ររយៈពេល 3ឆ្នាំ ឬ 100,000គីឡូម៉ែត្រ ជាពិសេសមានសេវាជួសជុលរថយន្តចល័ត ២៤ម៉ោង ទូទាំងប្រទេស សេវាយករថយន្តចាស់មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service) និងសេវាបង់រំលស់ គ្រប់ខេត្តក្រុងប្រកបដោយទំនុកចិត្ត។
ចង់ដឹងថា តើប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយទាំង 50 ចំណុចនេះ មានភាពអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូនេះទាំងអស់គ្នា៖
(អត្ថបទពាណិជ្ជកម្ម)